បទលើកទង់ព្រះពុទ្ធសាសនា

បទលើកទង់ព្រះពុទ្ធសាសនា
Poem in audioស្តាប់សម្លេងសូត្រ ដោយព្រះភិក្ខុ សាន សុជា

បទលើកទង់ព្រះពុទ្ធសាសនា

សូធ្យជាបទបឋ្យាវត្ត

សូមមើលទង់ជ័យឆព្វណ្ណរង្សីដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌សហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។
ប្រទេសតូចធំបានស្ម័គ្រស្មាគមជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេកប្រសើរពន់ពេកក្រៃកន្លង ។
ធ្វើជាសញ្ញាទង់ជ័យសាសនានៃព្រះសម្ពុទ្ធចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចងនឹកដល់ព្រះអង្គជាអម្ចាស់ ។
ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថាសុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។
សូមសាសនា(ព្រះ)ពុទ្ធថ្កុំថ្កើងខ្ពស់ផុតរុងរឿងវិសុទ្ធថ្លៃថ្លា
ហើយមានជ័យជោគផ្សាយពេញលោកាដោយជនជ្រះថ្លារាប់ច្រើនលាន។
មានចិត្តស្នេហាគោរពបូជាចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតាស្នេហាគ្រប់ប្រាណប្រាថ្នាចង់បានសេចក្តីសុខ ។
យើងខេមរជាតិនាំគ្នាខ្មីឃ្មាតកាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខយើងនឹងបានសុខក្សេមក្សាន្តត្រាណ។
ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិតឆ្ពោះទៅកាន់ស្ថាននិព្វាន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្តជាតិយើងនឹងបានសោយសុខា ។


ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace