នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ងប់នឹងល្បែងតែងហិនហោច។
អត្ថបទ បទពង្សាវតារខ្មែរ
ស្តាប់សម្លេងច្រៀង
ពង្សាវតារខ្មែរ
| ១. | ខ្មែរអើយ | ចូរចាំជាក់ថា | តាមសាវតារ | ជាតិខេមរា |
| ធ្លាប់តែថ្កើង | ទឹកដីខ្មែរធំ | ទូលំទូលាយ | សព្វសាយរុងរឿង | |
| គេឯង | តែងលើកតម្កើង | តម្កល់ជាតិយើង | ចាត់ទុកឡើងជាជាតិច្បង។ | |
| ២. | អារ្យធម៌ | ខ្ពង់ខ្ពស់ឆើតឆាយ | បានចេញផ្សព្វផ្សាយ | គ្រប់ទិសទាំងឡាយ |
| ចុងបូព៌ា | សាសនាសិល្បៈ | ចម្លាក់វិចិត្រ | គំនិតសិក្សា | |
| តន្ត្រី | ទស្សនវិជ្ជា | ព្រះពុទ្ធសាសនា | ជាគោលការណ៍ខ្មែរផ្សាយទៅ។ | |
| ៣. | ខ្មែរអើយ | ចូរស្តាប់សាវតារ | ដែលបានចរចា | បញ្ជាក់ប្រាប់ថា |
| ពូជខ្មែរថ្កើង | តាំងចិត្តឲ្យមាំ | ខិតខំប្រឹងវេញ1វេញ កិរិយាសព្ទ ត្របាញ់បញ្ចូលធ្លុង វេញខ្សែ ។ វេញគំនិតគ្នា (ព.ប្រ.) រួមគំនិតគ្នាតែមួយ (ដូចគេវេញខ្សែបញ្ចូលធ្លុង) ។ | បញ្ចេញតម្កើង | |
| តម្លៃ | នៃជាតិខ្មែរយើង | ឲ្យបានរុងរឿង | ជាថ្មីឡើងតាមសាវតារ៕ | |
បទនេះនិពន្ធដោយៈ សាស្រ្តាចារ្យនួនកន (១៩៣៤ – ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨។


🔸កំណែចុងក្រោយ Last Updated on January 26, 2026 by Johnny ចន្នី
Footnotes-សម្គាល់ៈ
- 1វេញ
កិរិយាសព្ទ
ត្របាញ់បញ្ចូលធ្លុង
វេញខ្សែ ។ វេញគំនិតគ្នា (ព.ប្រ.) រួមគំនិតគ្នាតែមួយ (ដូចគេវេញខ្សែបញ្ចូលធ្លុង) ។


