បទថ្វាយផ្កា
ស្តាប់សម្លេងស្មូត
បទថ្វាយផ្កា
| បទុមក្រពុំរីក | មានចិត្តត្រេកកាច់មកថ្វាយ |
| បទុមក្រពុំថ្វាយ | បង្កាច់កាយកបកេសរ ។ |
| លុតលើកទាំងទសករ | ប្រណម្យដោមដាក់លើសិរសី |
| ខ្ញុំក្រាបក្រោមព្រះបាទ | អភិវាទវរវន្ទា ។ |
| ថ្វាត់ថ្វាយទៅព្រះស្រី- | រ័ត្នដ៏ថ្លៃស្រីកាឡា |
| ក្បូរក្បាច់រចនា | បរិបូរណ៍បួនដណ្តប់ហត្ថ ។ |
| ព្រះអង្គភគវា | ស្តេចគង់នាបល្ល័ង្ករ័ត្ន |
| ឆ្លុះយល់កំណើតសត្វ | សត្វអមរនិករកាយ ។ |
| ឆ្លោមស្លឹក-ស្លឹកត្រសុំ | ត្រសាយព្រមនូវមែកមាស |
| បពិត្ររីសំណូម | ខ្ញុំសាងសូមប្រាថ្នាកាត់ |
| សូមឆុតចំហុតថ្វាត់ | សត្វរៀងដល់និព្វានហោង ៕ |


🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី

