នាយកធម៌៦យ៉ាង Posted on February 10, 2018April 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 66 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។ នាយកធម៌៦យ៉ាង បទពាក្យប្រាំពីរ លោកថាធម្មតាអ្នកដឹកនាំត្រូវតែអត់ទ្រាំខំតាមធម៌តាមតួនាទីទើបបវរមាននាយកធម៌ល្អប្រណិត ។ទីមួយ ខមា ការអត់ធន់កិច្ចការស្រាលធ្ងន់ផ្លូវកាយចិត្តស៊ូទ្រាំលំបាកចាកទុច្ចរិតកាន់ខ្ជាប់សុចរិតគិតវែងឆ្ងាយ ។ទីពីរគឺ ជាគរិយៈរលឹកនឹកភ្ញាក់មិននឿយណាយដឹងខ្លួនជានិច្ចគេចអន្តរាយមានកាយឥតធ្វេសប្រហែសឡើយ ។ទីបីឈ្មោះថា ឧដ្ឋានៈព្យាយាមឥតអាក់ឥតកន្តើយបំពេញការងារជាកោះត្រើយនោះហើយលោកហៅថាឧស្សាហ៍ ។ទីបួនគឺ សំវិភាគៈទ្រព្យធនភារៈច្រៀកសព្វសារមិនស្វិតកំណាញ់ឆ្ងាញ់ឯការំលែកចែកគ្នាប្រាថ្នាសុខ ។ទីប្រាំត្រូវចាំគឺ ទយាសន្តោសគ្នីគ្នាជាប្រមុខសន្តានចិត្តល្អកម្រទុក្ខជាតិនេះជាតិមុខសុខក្សេមក្សាន្ត ។ទីប្រាំមួយគឺ ឥក្ខណារំពៃមើលការកិច្ចសព្វឋានតូចធំទាបខ្ពស់តាមលំអានល្អិតល្អន់មិនស្មាននាំភ្លាំងភ្លាត់ ៕ និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ វត្តចាក់អង្រែក្រោម, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩ 🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នីShare this article: