អត្ថបទ ធម្មសរសើរ
ស្តាប់សម្លេងស្មូត
ធម្មសរសើរ
| សាធុ សាធុ ព្រះគុណជាអង្គម្ចាស់ | ទេសន៍ពីរោះណាស់ |
| លះសេចក្តី បកស្រាយ | សម្រាយប្រែបាលី |
| បរិស័ទប្រុសស្រី | ស្តាប់បានណា ។ |
| ពីរោះៗអ្វីម្លេះទេ បាលីស្រាយខ្មែរ | ប្រែខ្លឹមសារ |
| ហេតុតែព្រះគុណ មានបញ្ញា | ចេះចាំធម៌អាថ៌ប្រាកដពិត ។ |
| យើងខ្ញុំសូមតាំងព្រះគុណម្ចាស់ | ជាសាវ័កព្រះដ៏ពិសិដ្ឋ |
| បួសប្រឹងរៀនសូត្រ ស្រូតកម្ចាត់់ | បំបាត់អវិជ្ជា ពីសន្តាន ។ |
| ម៉្យាងទៀតព្រះគុណ ជួយសាសនា | ព្រះពុទ្ធផងណា យ៉ាងចំណាន |
| ឱ្យបានឋិតនៅ ឆ្នាំប្រាំពាន់ | ដោយបួសរៀនសូត្រធម៌វិន័យ |
| យើងខ្ញុំសែនស្តាយ រសសាច់ធម៌ | ចង់ឃាត់អង្វរ ខ្លាចម្ចាស់ថ្លៃ |
| នឿយព្រះប្រាជ្ញា វាចាន័យ | ព្រះកាយផងក្តី មិនហ៊ានឃាត់។ |
| តែប៉ុណ្ណឹងចុះ ព្រះគុណម្ចាស់ | ទេសន៍ពីរោះណាស់ច្បាស់ប្រាកដ |
| ដោយពេលវេលា មានកំណត់ | ពុំអាចនឹងឃាត់ព្រះគុណបាន ៕ |


🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី

