អត្ថបទនមស្ការ បាលីប្រែ

រតនត្តយបូជា

(ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ)

ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្តានញ្ច មយ្ហញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។

ប្រែថាៈ ខ្ញុំព្រះករុណា សូមបូជាចំពោះនូវ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

រតនត្តយបូជា

(ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ (៣ចប់)

ប្រែថាៈ រីកិរិយានមស្ការ ថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មាន ព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ពុទ្ធរតនប្បណាម

ថ្វាយបង្គំព្រះពុទ្ធរតនៈ

យោ សន្និសិន្នោ វរពោធិមូលេ

មារំ សសេនំ មហតឹ  វិជេយ្យោ

សម្ពោធិមាគច្ឆិ អនន្តញាណោ

លោកុត្តមោ តំ បនមាមិ ពុទ្ធំ ។

ប្រែថាៈ ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចំរើន នូវព្រះអនាបានស្សតិ កម្មដ្ឋាន លើរតនបល្ល័ង្ក ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ មានប្រាជ្ញា រកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណា សូមក្រាបថ្វាយ បង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

យេ ច ពុទ្ធា អតីតា ច             យេ ច ពុទ្ធា អនាគតា

បច្ចុប្បន្នា ច យេ ពុទ្ធា            អហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលនឹងបានត្រាស់ ជាព្រះពុទ្ធ ក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបាន ត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ប្បនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ(1)

ប្រែថាៈ ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយបយោគនិងវចីបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាម ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយ វិជ្ជា៣(2) និងវិជ្ជា៨(3) និងចរណៈ១៥(4) សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថានគឺ អមតៈមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវ ត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលមាន ឧបនិស្ស័យ គួរនឹងទូន្មានបាន សត្ថាទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្ស ទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឱ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរ ទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នត្ថិ មេ សរណំ អញ្ញំពុទ្ធោ មេ សរណំ វរំ
ឯតេន  សច្ចវជ្ជេនហោតុ មេ ជយមង្គលំ ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធជាម្ចាស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ឧត្តមង្គេន   វន្ទេហំ                បាទបំសុំ វរុត្តមំ

 ពុទ្ធេ យោ ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណា សូម ថ្វាយបង្គំនូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈ ដ៏ឧត្តមគឺត្បូង ពុទ្ធេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះពុទ្ធជាម្ចាស់ ពុទ្ធោ ខមតុ តំ មមំ សូម ព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះដល់ ខ្ញុំព្រះករុណា ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ធម្មរតនប្បណាម

ថ្វាយបង្គំព្រះធម្មរតនៈ

អដ្ឋង្គិការិយបថោ  ជនានំ

មោក្ខប្បវេសាយ ឧជូ ច មគ្គោ

ធម្មោ អយំ សន្តិករោ បណីតោ

និយ្យានិកោ  តំ  បនមាមិ  ធម្មំ

ប្រែថាៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរ នៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយា ញ៉ាំងជនដែលប្រាថ្នានូវ ព្រះនិព្វាន ឱ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌នេះ ជាធម៌ធ្វើឱ្យត្រជាក់រម្ងាប់ បង់នូវភ្លើងទុក្ខ ភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឱ្យចេញចាក សង្សារទុក្ខ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះ ដោយគោរព ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

យេ ច ធម្មា អតីតា ចយេ ច ធម្មា អនាគតា
បច្ចុប្បន្នា ច យេ ធម្មាអហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែល និព្វានកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មា- សម្ពុទ្ធ នឹងមានមកក្នុងកាលខាងមុខក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុកក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ ។

ប្រែថាៈ ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺ ព្រះត្រ័យបិដក ជាធម៌ គឺព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ ប្រការគឺ មគ្គ ៤ ផល ៤ និព្វាន ១ សន្ទិដ្ឋិកោ ជាធម៌គឺ ព្រះអរិយបុគ្គលទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹង បានដឹង ដោយស្តាប់ដោយជឿបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួន ឯង អកាលិកោ ជាធម៌ឱ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គ កើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរ ឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃឱ្យចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកប្រាជ្ញ ទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្ត នៃខ្លួន ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នត្ថិ មេ សរណំ អញ្ញំធម្មោ មេ សរណំ វរំ
ឯតេន   សច្ចវជ្ជេនហោតុ មេ ជយមង្គលំ ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ឧត្តមង្គេន   វន្ទេហំធម្មញ្ច ទុវិធំ វរំ
ធម្មេ យោ ខលិតោ ទោសោធម្មោ ខមតុ តំ មមំ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរ មានពីរប្រការគឺ ព្រះបរិយត្តិធម៌និងព្រះនព្វលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សង្ឃរតនប្បណាម

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ
សន្តិន្ទ្រិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ  សមិទ្ធិបត្តោ
អនាសវោ តំ បនមាមិ សង្ឃំ ។

ប្រែថាៈ ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គល ដ៏ប្រសើរ មានឥន្ទ្រីយ៍រម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិ្កលេសទាំងពួងបន្សាត់ បង់ហើយ ជាព្រះសង្ឃដល់ហើយ នូវកិរិយាសម្រេចដោយគុណទាំងឡាយ ដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

យេ ច សង្ឃា អតីតា ចយេ ច សង្ឃា អនាគតា
បច្ចុប្បន្នា ច យេ សង្ឃាអហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបាន សម្រេចមគ្គ និង ផលកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបាន សម្រេចមគ្គនិងផល ក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជា ព្រះសង្ឃបានសំរេចមគ្គនិងផល ក្នុងកាលបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណា សូម ក្រាបថ្វាយបង្គំ នូវព្រះសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ ។

ប្រែថាៈ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជា សាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាម គន្លងព្រះនព្វលោកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិ ជាមជ្ឈិមប្បដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់ សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយ មាន ៤ គូ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និង សោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផល ជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ អដ្ឋ បុរិសបុគ្គលា បើរាប់ រៀងជាបុរសបុគ្គលមាន៨គឺ ព្រះសង្ឃដែលបាន សម្រេចនូវសោតាបត្តិមគ្គ ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិស ចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយបង្អោនចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់តែងដើម្បីញាតិ និងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា អញ្ជលិករណីយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជ គឺបុណ្យនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នត្ថិ មេ សរណំ អញ្ញំសង្ឃោ មេ សរណំ វរំ
ឯតេន   សច្ចវជ្ជេនហោតុ មេ ជយមង្គលំ ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តី ជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ឧត្តមង្គេន    វន្ទេហំសង្ឃញ្ច ទុវិធោត្តមំ
សង្ឃេ យោ ខលិតោ ទោសោសង្ឃោ ខមតុ តំ មមំ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិធោត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃ ដ៏ប្រសើរមានពីរប្រការគឺ សម្មតិសង្ឃ និង អរិយសង្ឃ ដោយអវយវៈដ៏ឧត្តមគឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំ ព្រះករុណា ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការព្រះរតនត្រ័យ

យោ       កប្បកោដីហិបិ      អប្បមេយ្យំ
កាលំ          ករោន្តោ         អតិទុក្ករានិ
ខេទំ     គតោ    លោកហិតាយ   នាថោ
នមោ     មហាការុណិកស្ស     តស្ស ។

ប្រែថាៈ ព្រះពុទ្ធជាទីពឹងជាពំនឹងសព្វសត្តា
ព្រះអង្គកាលប្រាថ្នាធ្វើកសាងអស់កាលយូរ ។
រាប់ដោយកោដិកប្បាច្រើនគណនាហួសគិតគូរ
បានត្រាស់ជាសព្វញ្ញូត្រាស់ជាគ្រូលើភពឋាន ។
ធ្វើកម្មជាកម្រមនុស្សនិករត្រាប់ពុំបាន
តោកយ៉ាកលំបាកប្រាណព្រោះប្រយោជន៍ដល់សព្វសត្វ
ខ្ញុំសូមឱនសិរសាចិត្តប្រាថ្នាបង្គំថ្វាត់
ព្រះពុទ្ធករុណាសត្វនោះជាទីពឹងសព្វកាល ។
អសម្ពុទ្ធំ  ពុទ្ធនិសេវិតំ  យំ
ភវាភវំ  គច្ឆតិ  ជីវលោកោ
នមោ  អវិជ្ជាទិកិលេសជាលំ
វិទ្ធំសិនោ  ធម្មវរស្ស  តស្ស ។
សត្វតែងកើតស្លាប់បង់ ព្រោះចំណងកម្មជាគោល
ឱ្យវិលវល់អន្ទោលក្នុងភពតូចនិងភពធំ ។
ហេតុតែមិនដឹងធម៌ជាម្ចាស់ល្អស្អាតសុខុម
គឺព្រះពុទ្ធសេពសមចិត្តខ្ញុំសូមនមស្ការ ។
នូវធម៌ប្រពៃពិតវិសេសសុទ្ធនោះឯងណា
កាត់បង់នូវអវិជ្ជាគឺបណ្តាញកិលេសហើយ ។
គុណេហិ   យោ   សីលសមាធិបញ្ញា
វិមុត្តិញាណប្បភុតីហិ   យុត្តោ
ខេត្តញ្ជនានំ   កុសលត្ថិកានំ
តមរិយសង្ឃំ  សិរសា  នមាមិ ។
ព្រះសង្ឃអង្គសាវ័ក មានសំវរៈសទ្ធាទ្រង់
កបដោយគុណសីលត្រង់និងសមាធិបញ្ញា ។
និងវិមុត្តិញ្ញាណកិលេសគ្មានក្នុងអាត្មា
ជាបុញ្ញក្ខេត្តាជនត្រូវការជាកុសល ។
ខ្ញុំសូមឱនសិរសីដល់ព្រះអរិយបុគ្គល
ជាបុត្រព្រះទសពលជាមង្គលដល់សព្វសត្វ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ថ្វាយបង្គំសុំសេចក្តីសុខ

ឥច្ចេវមច្ចន្តនមស្សនេយ្យំ
នមស្សមានោរតនត្តយំ  យំ
បុញ្ញាភិសន្ទំវិបុលំ  អលត្ថំ
តស្សានុភាវេនហតន្តរាយោ ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តី ជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ប្រែថាៈ ខ្ញុំសូមនមស្ការលើកហត្ថាឱនសិរសី
បង្គំគុណទាំងបីខ្ពស់លើសលប់ត្រៃលោកា ។
សូមបុណ្យកងកុសលឱ្យបានដល់យើងខ្ញុំណា 
ពេញពោរស្មើធារាដូចជលសាធំទូលាយ ។
សូមឱ្យកម្ចាត់បង់អពមង្គលទាំងឡាយ
ឱ្យជៀសចេញចាកឆ្ងាយក្តីអន្តរាយកុំបីមាន ។
ដោយកម្លាំងអានុភាពបុញ្ញលាភជាប្រធាន
កងបុញ្ញរាសីមានសូមបានក្សាន្តកុំមានមោះ ។
ដោយគុណនមស្ការត្រៃរតនាប្រសើរខ្ពស់
សូមអានិសង្សនោះដាក់ដល់ឋាននិព្វានហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការបូជនីយវត្ថុជាទីគោរព

វន្ទាមិ   ចេតិយំ   សព្វំសព្វដ្ឋានេសុ    បតិដ្ឋិតំ
សារីរិកធាតុ  មហាពោធឹពុទ្ធរូបំ សកលំ សទា ។
ប្រែថាៈ ខ្ញុំសូមថ្វាយបង្គំឆ្ពោះព្រះបរមចេតិយ
ព្រមទាំងព្រះសារី-រិកធាតុនៃព្រះពុទ្ធ ។
និងមហាធោធិព្រឹក្សដែលគួរនឹកដោយលំអុត
លំឱនចិត្តបរិសុទ្ធលើកកម្បង់អញ្ជលី  ។
និងព្រះពុទ្ធរូបតំណាងអង្គព្រះមុនី
ដែលស្ថិតនៅគ្រប់ទីឋាននានានោះទាំងអស់ ។
ដោយតេជៈនៃគុណព្រះមានបុណ្យប្រសើរខ្ពស់
ដែលតែងតែរំលោះរំដោះទុក្ខភ័យអន្តរាយ ។
សូមឱ្យខ្ញុំបានសុខឃ្លាតចាកទុក្ខផងទាំងឡាយ
សត្រូវទោះជិតឆ្ងាយសូមឱ្យក្លាយមកជាមិត្រ ។
សូមទាន់ព្រះអរិ-យមេត្រេយ្យថ្លៃវិសិដ្ឋ
សូមបានឃើញធម៌ពិតសំដូចចិត្តប្រាថ្នាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការ ពុទ្ធបាទ

វន្ទាមិ  ពុទ្ធំភវបារតិណ្ណំ
តិលោកកេតុំតិភវេកនាថំ
យោ លោកសេដ្ឋោសកលំ កិលេសំ
ឆេត្វាន ពោធេសិជនំ  អនន្តំ ។
ប្រែថាៈ ព្រះសព្វញ្ញូពុទ្ធវិសេសផុតក្នុងលោកា
គ្មានមនុស្សឬទេវតាព្រហ្មមារណាប្រដូចបាន ។
កំចាត់នូវកិលេសគ្មានឱ្យសេសនៅសល់ខាន
ញ៉ាំងជនទាំងប៉ុន្មានជាអនន្តឱ្យត្រាស់ដឹង ។
ខ្ញុំសូមថ្វាយបង្គំនូវព្រះបរមជាទីពឹង
ព្រះអង្គឆ្លងផុតស្ទឹងបានដល់ច្រាំងនៃភពហើយ ។
ព្រះអង្គជាទង់ជ័យធំត្រឈៃបង្ហាញត្រើយ
តែមួយព្រះអង្គហើយជាទីពឹងក្នុងត្រៃភព ។
មារព្រហ្មទាំងទេវតានិងមនុស្សាតែងគោរព
ចូលជ្រកនៅក្រោមម្លប់ពោធិញ្ញាណបានសុខា ។

យំ នម្មទាយ នទិយា  បុលិនេ   ច   តីរេ
យំ  សច្ចពន្ធគិរិកេ  សុមនា  ច  លគ្គេ
យំ តត្ថ យោនកបុរេ  មុនិនោ   ច   បាទំ
តំ  បាទលញ្ចនមហំ  សិរសា  នមាមិ ។

ខ្ញុំសូមថ្វាយបង្គំឆ្ពោះប្រណមស្នាមបាទា
ព្រះបាទព្រះភគវាទ្រង់មេត្តាទុកនៅនា ។
បាទមួយលើផ្នូរខ្សាច់ទៀបឆ្នេរស្ទឹងឈ្មោះនម្មទា
បាទមួយទុកនៅនាលើបព្វតាឈ្មោះសច្ចព័ន្ធ ។
បាទមួយនៅលើភ្នំសុមនកូដដ៏សោភ័ណ
មួយទៀតទ្រង់បានជាន់ទុកនៅក្នុងយោនកបុរី ។
ខ្ញុំសូមបន្ទន់កាយហត្ថាថ្វាយឱនសិរសី
ព្រះបាទព្រះជិនស្រីសូមសួស្តីគ្រប់វេលា ។
សុវណ្ណមាលិកេ   សុវណ្ណបព្វតេ
សុមនកូដេ  យោនកបុរេ
នម្មទាយ   នទិយា  បញ្ចបាទវរំ
ឋានំ   អហំ   វន្ទាមិ   ទូរតោ ។
ខ្ញុំសូមនមស្ការឱនសិរសាអំពីចម្ងាយ
ចំពោះព្រះបាទថ្លៃប្រសើរក្រៃទាំងប្រាំស្ថាន ។
មួយលើកំពូលភ្នំដ៏ជាធំខ្ពស់ថ្កើងថ្កាន
សុវណ្ណមាលិកឋានព្រះទ្រង់ឈានជាន់កំណត់ ។
មួយលើកំពូលភ្នំឧត្តមសុវណ្ណបព៌ត
មួយលើភ្នំប្រាកដសុមនកូដជាទីបី ។
មួយស្ថិតនៅរាជស្ថានដ៏ថ្កើងថ្កានយោនកបុរី
មួយស្ថិតក្បែរជលស័យទៀបនទីស្ទឹងនម្មទា ។
ទុកឱ្យពួកសព្វសត្វបានប្រតិបត្តិគ្រប់វេលា
សន្សំសុខសោភាតាមសទ្ធាជ្រះថ្លាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សត្តមហាឋាន

បទបឋ្យាវត្ត

បឋមំ ពោធិបល្លង្កំទុតិយំ អនិមិស្សកំ
តតិយំ ចង្កមំ សេដ្ឋំចតុត្ថំ រតនាឃរំ ។
បញ្ចមំ អជ្ជបាលញ្ចមុច្ចលិន្ទេន ឆដ្ឋមំ
សត្តមំ រាជាយតនំសត្តាហំ មុនិ សេវិតំ ។
ឯតេ សត្ត មហាឋានាជម្ពូទីបេ បតិដ្ឋិតា
បូជិតា នរទេវេហិអហំ វន្ទាមិ ទូរតោ ។

ប្រែបទពាក្យ ៨

ទី១ បល្ល័ង្កដែលព្រះសាស្តាចម្រើនអានាបានស្សតិ
ទី២ ឦសានពីដើមពោធិហៅថាអនិមិស្សកចេតិយ ។
ទី៣ គឺទីដែលព្រះជិនស្រីព្រះអង្គឃ្មាតខ្មីទ្រង់យាងចង្ក្រម
ទី៤ គឺទីដែលព្រះបរមចម្រើនអភិធម្មជាធម៌បរមត្ថ ។
ទី៥ គឺទីដែលព្រះភគវ័តទ្រង់គង់ស្ងប់ស្ងាត់ក្រោមអជ្ជបាល
ទី៦ ទីវិសេសវិសាលសម្រិតសម្រាលក្បែរស្រះមុច្ចលិន្ទ។
ទី៧ គឺទីព្រះមុនិន្ទសង្រួមកាយិន្ទ្រិយ៍រាជាយតនា
ទីទាំងប្រាំពីរដែលពោលនេះណាជាទីថ្លៃថ្លាមានពិតប្រាកដ ។
ក្នុងជម្ពូទ្វីបនេះជាកំណត់ប្រាជ្ញលោកសន្មតហៅថាឋានធំ
ព្រោះជាកន្លែងដ៏ល្អឧត្តមជាទីមនោរម្យដល់មនុស្សទេព្តា ។
ជាទីសម្រាប់អ្នកមានសទ្ធានាំគ្នាវន្ទាយកបុណ្យកុសល
ខ្ញុំសូមក្រាបថ្វាយបង្គំឆ្ពោះដល់ឋានធំនិមលនោះពីចម្ងាយ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

អដ្ឋមហាឋាន

បទបឋ្យាវត្ត

បឋមំ លុម្ពិនីជាតំទុតិយំ ពោធិមុត្តមំ
តតិយំ ធម្មចក្កញ្ចចតុត្ថំ បាលិលេយ្យកំ។
បញ្ចមំ ច នាឡាគិរីឆដ្ឋមំ បាដិហារិយំ
សត្តមំ សិរិទេវិញ្ចអដ្ឋមំ បរិនិព្វុតំ ។
ឯតេ អដ្ឋ មហាឋានាជម្ពូទីបេ បតិដ្ឋិតា
បូជិតា នរទេវេហិអហំ វន្ទាមិ ទូរតោ ។

ប្រែបទពាក្យ ៨

ឋានធំទាំងឡាយប្រាំបីកន្លែងជាទីស្ញប់ស្ញែងដល់ពពួកសត្វ
ទី១ ឧទ្យានជាឋានព្រៃស្ងាត់គឺព្រៃសាលរ័តន៍ដែលទ្រង់ប្រសូត
ទី២ ប្រសើរដែលព្រះទ្រង់ស្រូតត្រាស់ក្រោមដើមពោធិព្រឹក្សឧត្តម
ទី៣ កន្លែងដែលព្រះបរមសំដែងព្រះធម្មឈ្មោះធម្មចក្រ ។
ប្រោសភិក្ខុប្រាំអង្គគឺពួកបញ្ចវគ្គ-គីយ៍ដែលជាអ្នកបម្រើព្រះអង្គ
ដោយព្រះទ័យថ្លៃមិនអាចលះបង់ហើយយាងតម្រង់ពីដើមជ្រៃទៅ
ទី៤ គឺទីដែលទ្រង់គង់នៅក្នុងឋានព្រៃជ្រៅឈ្មោះបាលិលេយ្យ
ទីនោះគ្មានមនុស្សមានតែសត្វព្រៃគឺដំរីថ្លៃបម្រើព្រះអង្គ ។
ទី៥ គឺទីដែលព្រះពុទ្ធអង្គផ្ចាញ់សត្វទ្រនង់នាឡាគិរី
ទីនោះមានមនុស្សបែកពួកជាទ្វីទៅមើលពិធីនៃព្រះសម្ពុទ្ធ ។
ទី៦ កាលព្រះសព្វញ្ញុត-ញ្ញាណជាមកុដត្រៃលោកាចារ្យ
ផ្ចាញ់ពួកនិគ្រន្ថដោយបាដិហារ្យឈ្នះល្បីអស្ចារ្យគ្មាននរណាដល់ ។
ទី៧ កាលព្រះទសពលគង់លើមណ្ឌលថ្មព្រះឥន្ទ្រា ។
ទ្រង់បានសំដែងនូវព្រះធម្មាប្រាកដនាមជាធម៌អភិធម្ម ។
សងគុណមាតាដែលមានគុណធំលើព្រះបរមសម្ពុទ្ធថ្លៃថ្លា ។
ទី៨ កាលអង្គព្រះសាស្តាផ្ទំក្រោមដើមសាលព្រឹក្សទាំងគូ ។
ពេលនោះឯងហើយព្រះសព្វញ្ញូព្រះអង្គជាគ្រូយាងចូលនិព្វាន ។
ឋានធំប្រាំបីកន្លែងនោះមានប្រតិស្ឋានជម្ពូទ្វីបា ។
ជាទីដែលពួកមនុស្សនិងទេវតា មានចិត្តជ្រះថ្លាគួរទៅយង់យល់
ខ្ញុំសូមឱនកាយបង្គំឆ្ពោះដល់ឋានធំនិមលប្រាំបីនោះឯង ។
សូមសុខចម្រើនកើនយូរអង្វែងទុក្ខទោសចំបែងកុំកើតមានឡើយ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការពុទ្ធប្បវត្តិ

បទបឋ្យាវត្ត

                  ខ្ញុំសូមថ្វាយវន្ទាព្រះសាស្តាដ៏មានបុណ្យ 
                  និងសូមគោរពគុណគ្រាព្រះអង្គចុះចាកឋាន ។
                  មកចាប់ផ្ទៃមាតាស្រីស្រឹង្គារស្រស់កល្យាណ 
                  កាលនោះមហាជនបានសុខក្សេមក្សាន្តព្រោះបារមី  ។
                  ក្នុងថ្ងៃព្រហស្បតិ៍អា-សាឍមាសាពេញបូណ៌មី
                  រកាជាឆ្នាំថ្មីសុខសិរីដល់ជនា ។
                  កាលបានដប់ខែហើយព្រះគុណអើយកើតអស្ចារ្យ
                  នៅនាដងព្រឹក្សាឈ្មោះហៅថាព្រៃសាលវ័ន ។
                  កក្រើកផែនពសុធាមានទេវតារាប់រយពាន់       
                  ឋិតនៅក្នុងតំបន់នៃឧទ្យានលុម្ពិនី ។
                  ឆ្នាំចពិសាខនាថ្ងៃសុក្រជាពេញបូណ៌មី 
                  ថ្ងៃនោះព្រះជិនស្រីទ្រង់ប្រសូតឥតមានព្រួយ ។
                  កាលសិទ្ធត្ថក្សត្រាមានវស្សាដប់ប្រាំមួយ   
                  បិតាបានលើកស្ទួយអភិសេកនឹងស្រឹង្គារ ។
                  នារីស្រស់កល្យាណអ្នកផងបានស្គាល់គ្រប់គ្នា 
                  ថាឈ្មោះនាងពិម្ពាស្រស់សោភាលើសលែងក្រៃ។
                  កាលនោះក្នុងឆ្នាំឆ្លូវត្រូវថ្ងៃសៅរ៍មានសិរី    
                  អាសាឍពេញបូណ៌មីក្សត្រាថ្លៃបានសុខា ។
                  ស្តេចមានព្រះរាជបុត្របរិសុទ្ធភ័ក្ត្រស្រស់ថ្លា  
                  គួរឱ្យព្រះរាជាស្តេចជំពាក់ចិត្តពេកក្រៃ ។
                  តែទ្រង់បានកាត់ផ្តាច់ទ្រង់សម្រេចព្រះហឫទ័យ
                  ថាត្រូវកាត់អាល័យពីបុត្រថ្លៃមួយគ្រាណា ។
                  បើបិតាបានត្រាស់វិលរហ័សរកបុត្រា 
                  មកប្រោសស្ងួនពុំងារចាកសង្សារណាបុត្រថ្លៃ ។
                  កាលនោះថ្ងៃព្រហស្បតិ៍ក្នុងឆ្នាំថោះមានសិរី    
                  អាសាឍពេញបូណ៌មីក្សត្រាថ្លៃចេញបព្វជ្ជា ។
                  កាលបានបព្វជ្ជាហើយមិនព្រងើយខំឧស្សាហ៍   
                  ធ្វើទុក្ករកិរិយាគ្មាននរណាធ្វើដូចអី ។
                  បានត្រាស់ឆ្នាំរកាពិសាខាពុធបុណ្ណមី      
                  ជាថ្ងៃព្រះជិនស្រីមានសិរីឈ្នះក្រុងមារ ។
                  ត្រាស់ដឹងបានពីរខែទ្រង់គ្នាន់គ្នេរប្រោសទេសនា
                  ប្រោសបញ្ចវគ្គិយានាកណ្តាលដងព្រឹក្សព្រៃ ។
                  គឺក្នុងឆ្នាំរកាអាសាឍមាសាបុណ្ណមី   
                  ថ្ងៃសៅរ៍ព្រះជិនស្រីផ្តើមពោលស្តីធម៌ទេសនា ។
                  ក៏ជាថ្ងៃកំណើតសង្ឃបានកើតក្នុងលោកា  
                  សាវ័កព្រះសាស្តាមានរហូតដល់សព្វថ្ងៃ ។
                  នាថ្ងៃមួយនោះណាគួរសោកាណាស់ម្ចាស់ថ្លៃ 
                  គឺថ្ងៃព្រះជិនស្រីកាត់ព្រះទ័យដាក់សង្ខារ ។
                  គឺក្នុងថ្ងៃអាទិត្យឆ្នាំម្សាញ់ពិតមាឃមាសា 
                  នៅចំពោះមុខមារនាបាវាលចេតិយ  ។
                  បីខែកន្លងទៅមិនឈប់នៅយឺតយូរអី   
                  ដល់ថ្ងៃព្រះជិនស្រីទ្រង់និព្វានចាកលោកា ។
                  គឺក្នុងឆ្នាំនោះឯងមានការផ្សេងតែមាសា    
                  គឺខែពិសាខនាថ្ងៃអង្គារពេញបូណ៌មី  ។
                  ដោយអំណាចអានុភាពដែលខ្ញុំក្រាបថ្វាយវន្ទីយ៍  
                  នឹកគុណព្រះមុនីសូត្រប្រវត្តិព្រះសាស្តា ។
                  សូមឱ្យសម្រេចបុណ្យដែលជាគុណល្អថ្លៃថ្លា   
                  អន្ទោលក្នុងសង្សារសូមប្រាថ្នាជួបបណ្ឌិត ។
                  សូមជួបព្រះសិអារ្យជាសាស្តាដ៏ពិសិដ្ឋ    
                  សូមចាក់ធ្លុះធម៌ពិតសមដូចចិត្តប្រាថ្នាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ពុទ្ធមង្គល

                  អរហំតាំងស្មារតីឱនសិរសីថ្វាយបង្គំ
                  ព្រះពុទ្ធោជាធំគង់និយមនៅកណ្តាល ។
                  មានព្រះអរហន្តាគ្រប់ទិសាសព្វៗកាល
                  ព្រះទ័យត្រេកត្រអាលប្រោសប្រទានធម៌ទេសនា។
                  ព្រះសារីបុត្តចាំគង់ខាងស្តាំព្រះសាស្តា
                  អានន្ទបច្ឆិមាគង់ខាងក្រោយព្រះអង្គស្មោះ
                  ព្រះមោគ្គល្លានាឧត្តរាឆ្វេងចំពោះ
                  កោណ្ឌញ្ញោត្ថរនោះគង់ទិសបូព៌ចំព្រះភ័ក្ត្រ ។
                  គវម្បតីថេរគង់នៅឯពាយ័ព្យជាក់
                  ឧបាលីយត្ថេរគង់និរតីខាងព្រះអង្គ ។
                  ព្រះកស្សបត្ថេរគង់នៅឯអាគ្នេយ៍ត្រង់
                  រាហុលបុត្តព្រះអង្គគង់នៅត្រង់ទិសឦសាន ។
                  បើអ្នកណាដឹងយល់ពុទ្ធមង្គលគួរឱ្យបាន
                  ទន្ទេញទុកក្នុងប្រាណខំសិក្សាថ្វាយបង្គំ ។
                  បាលីលោកចែងថាបើអ្នកណាមួយផ្ចិតផ្ចង់
                  លំអុតលំឱនអង្គកុំបោះបង់ធម៌ប្រពៃ ។
                  ទុក្ខសោករោគាពាធិឧត្បាតវាទវាងវៃ
                  ភាន់ភាំងភាគភិតភ័យឥតមោះមៃមកបៀតបាន ។
                  សួស្តីជ័យជំនះមានតេជៈរក្សាប្រាណ
                  ឥតអ្វីមកបៀនបានរៀងរួចដល់និព្វានហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សិរិឱន(១)

បទព្រហ្មគិត

                  សិរិឱនលំទោនកាយហត្ថាថ្វាយបង្គំផ្ចង់
                  ចិត្តស្មោះចំពោះត្រង់អង្គព្រះមុនិន្ទពិនលោកា ។
                  កាលទ្រង់គង់នៅឡើយព្រះគុណអើយតែងមេត្តា
                  ប្រោសសត្វមនុស្សទេវតារាល់វេលាពុំដែលខាន  ។
                  ឥឡូវព្រះពុទ្ធអង្គនឹងទ្រាំគង់យូរពុំបាន
                  យាងចូលកាន់និព្វានខានទូន្មានយើងរាល់គ្នា ។
                  សាវ័កព្រះជាម្ចាស់គង់ច្រើនណាស់នៅត្រៀបត្រា
                  បាត់តែអង្គសាស្តាពីគ្រានោះលុះឥឡូវ ។
                  រឿងនេះសែនវិវេកគួរសង្វេគពេកណាស់កូវ
                  ព្រះរូបគង់ច្រងូវសត្វត្រូវពឹងយកនិស្ស័យ ។
                  ពេញបូណ៌វិសាខាថ្ងៃនេះណាព្រះម្ចាស់ថ្លៃ
                  ប្រសូតចេញចាកផ្ទៃនិងក្សត្រថ្លៃចេញបព្វជ្ជា ។
                  បានត្រាស់ពោធិញាណចូលនិព្វានឋានសោភា
                  ពេញបូណ៌វិសាខាមានចរិតបួននោះឯង ។
                  កាលស្តេចនិព្វានទៅសាវ័កនៅគិតកោតក្រែង
                  រៀបធ្វើគ្រឿងតាំងតែងរាល់វេលាតែរៀងរាប ។
                  មកដល់ឥឡូវនេះយើងខ្ញុំនេះវន្ទាក្រាប
                  នឹកដល់ព្រះទ្រង់ភាពជាបុញ្ញលាភទាន់សាសនា ។
                  ខ្ញុំបានគោរពហើយព្រះគុណអើយខ្ញុំប្រាថ្នា
                  ទាន់ព្រះមេត្តេយ្យាត្រាស់ឯក្រោយដោយប្រពៃ
                  ពាក្យប៉ងបំណងណាត់កុំបីភ្លាត់ឡើយម្ចាស់ថ្លៃ
                  សូមទាន់ព្រះមេត្តេយ្យគ្រាន់អាស្រ័យទៅនិព្វាន ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

រំឭកគុណព្រះពុទ្ធប្រាំព្រះអង្គ

         ភទ្ទកល្បនេះមានព្រះអង្គទ្រង់ញាណប្រាំអង្គយាត្រា
         ព្រះនាមថ្លាថ្លៃប្រពៃសោភារីព្រះសាស្តា
 ទីទៃរាល់អង្គ ។ 
         ព្រះកុក្កសន្ធោដើមជ្រៃជាពោ-ធិព្រឹក្សខ្ពស់ខ្ពង់
         ឆព្វណ្ណរង្សីរស្មីព្រះអង្គព្រះជន្មស្តេចគង់
 ៤ម៉ឺនព្រះវស្សា ។ 
         ព្រះកោនាគមនោដើមល្វាជាពោ-ធិព្រឹក្សសាខា
         ឆព្វណ្ណរង្សីរស្មីថ្លៃថ្លាព្រះជន្មសាស្តា
 ៣ ម៉ឺនឆ្នាំគត់ ។ 
         ព្រះកស្សបោដើមជ្រៃជាពោ-ធិព្រឹក្សបរិសុទ្ធ
         ឆព្វណ្ណរង្សីរស្មីព្រះពុទ្ធព្រះជន្មកំណត់
 ២ ម៉ឺនព្រះវស្សា ។ 
         ព្រះសមណគោតមត្រាស់ជាបឋមបរមសាស្តា
         ផុសរតនបល្ល័ង្កទីនាំងពេជ្រថ្លាស្តេចគង់ផ្ចាញ់មារ
 ព្រះអង្គឥតភ្លឹក ។ 
         ដោយទសបារមីឆព្វណ្ណរង្សីក្រោមពោធិព្រឹក្ស
         នាងគង្ហីងធរណីទេវីបាចទឹកពលមារអធិក
 ចាញ់ព្រះសាស្តា ។ 
         ព្រះជន្ម ៨០ឆ្នាំហើយទើបរាប់៥០០០ព្រះវស្សា
         ស្តេចចូលនិព្វានទុកព្រះសាសនាប្រោសអស់ទេព្តា
 មនុស្សសត្វទាំងឡាយ ។ 
         ព្រះសិអារ្យមេត្រីពោធិសត្វថ្លៃរស្មីឆើតឆាយ
         នឹងត្រាស់ជាក្រោយដោយពុទ្ធទំនាយព្រះជន្មវែងឆ្ងាយ
 ៨ ម៉ឺនព្រះវស្សា ។ 
         ដើមខ្ទឹងជាពោ-ធិព្រឹក្សសេដ្ឋាមែកមានផលផ្កា
         ប៉ុនកង់រាជរថបរិសុទ្ធថ្លៃថ្លាលំអងកេសរ
 រុះរោយដោយដី ។ 
         ក្រអូបភាសភាយក្លិនក្លែបខ្ចរខ្ចាយសាយសព្វទៅដល់
          ទិសទីទាំង ១០អប់អស់មណ្ឌលទិសទាំងបួនសល់
 ដល់ឋានសួគ៌នាយ ។ 
         ភទ្ទកប្បយូរក្តាត់បើកសំពៅរតន៍ទាំង៥ព្រោងព្រាយ
         ភេត្រាទាំង ៥បើកបរផ្លោះឆ្ងាយឆ្លងជលសាសាយ
 ឥតភ្លឹកវាយោ    ។ 
         ទន្ទេរទន្ទាំលលេលលាំលឿនលើអាប៉ោ
         សមុទ្ទធំធេងបែកផ្សែងសាគរត្រីនាគឆ្លាមម្ករ
 ពោរពេញត្រៀបត្រា ។ 
         ព្រះអង្គផ្ទុកសត្វដោយពុទ្ធក្រឹត្យសល់សែនសង្ខ័យ
         ភេត្រារតន៍ដល់ថ្នល់កែវរដ្ឋាសុខារិកា
 ព្រោងព្រាយរស្មី ។ 
         ព្រះអង្គតែងប្រោសសត្វនោះឱ្យរស់មិនឱ្យមានសល់
         នាំឡើងទៅដាក់ដល់ឋានសុកលឋាននោះមណ្ឌល
 គឺនិព្វានហោង ៕ 
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សុមង្គលកថា

ពាក្យពោលសូមសេចក្តីល្អ និងសេចក្តីចម្រើន

ហោតុ សព្វំ សុមង្គលំរក្ខន្តុ សព្វទេវតា
សព្វពុទ្ធានុភាវេនសោត្ថិ ហោតុ និរន្តរំ ។

ប្រែថាៈ ហោតុ សព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចម្រើន ដ៏ល្អ គ្រប់យ៉ាងចូរមានដល់ខ្ញុំ រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយ ចូររក្សានូវខ្ញុំ សព្វពុទ្ធានុភាវេន ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ សោត្ថិ ហោតុ និរន្តរំ សូមសិរីសួស្តីចូរមានដល់ខ្ញុំ ឱ្យបានគ្រប់ពេល កុំបីមានចន្លោះឡើយ ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សុខាភិយាចនគាថា

បសន្នា ហោន្តុ សព្វេបិបាណិនោ ពុទ្ធសាសនេ
សម្មា ធារំ បវេច្ឆន្តោកាលេ ទេវោ បវស្សតុ
វុឌ្ឍិភាវាយ  សត្តានំសមិទ្ធំ នេតុ មេទនឹ ។
មាតា  បិតា ច អត្រជំនិច្ចំ រក្ខន្តិ បុត្តកំ
ឯវំ ធម្មេន រាជានោបជំ រក្ខន្តុ សព្វទា ។

ប្រែថាៈ បសន្នា ហោន្តុ សព្វេបិ បាណិនោ ពុទ្ធសាសនេ
សត្វទាំងឡាយទាំងពួង ចូរជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។

សម្មា ធារំ បវេច្ឆន្តោ កាលេ ទេវោ បវស្សតុ

វុឌ្ឍិភាវាយ សត្តានំ សមិទ្ធំ នេតុ មេទនឹ ។

សូមឱ្យភ្លៀងបង្ហូរនូវធារទឹកដោយប្រព្រៃ ចូរបង្ហូរចុះក្នុងកាលដ៏គួរ ចូរ បណ្តាលឱ្យផែនដីសំរិទ្ធិគឺ ថាឱ្យមានជីរជាតិល្អឡើង ដើម្បីឱ្យកើតសេចក្តី ចំរើន ដល់សត្វទាំងឡាយ ។

មាតា បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ

មាតាក្តី បិតាក្តី បីបាច់រក្សាជានិច្ចនូវកូនតូចជាកូនបង្កើត យ៉ាងណាមិញ ។

ឯវំ ធម្មេន រាជានោ បជំ រក្ខន្តុ សព្វទា ។

សូមព្រះបរមក្សត្រទាំងឡាយ រក្សានូវប្រជាជនតាមគន្លងធម៌ ដូចជាមាតា បិតាបីបាច់រក្សាកូនដូច្នោះ ឱ្យបានសព្វកាលទៅហោង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

អនុមោទនារក្ខាយាចនគាថា

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ រក្ខន្តុ សាសនំ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនា នូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវព្រះពុទ្ធសាសនា (ឱ្យស្ថិតស្ថេរ និងឱ្យ រុងរឿង) អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុរំ រក្ខន្តុ រាជានោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនា នូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវព្រះរាជាឱ្យបានសុខចម្រើន អស់កាលជាយូរ អង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ ញាតយោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវញាតិទាំងឡាយ (ឱ្យចំរុងចំរើន និងសុខសាន្ត) អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ បាណិនោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវសត្វទាំងឡាយ (ឱ្យបានចំរុងចំរើន និងសុខ- សាន្ត)អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ នោ សទា ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សាយើងទាំងឡាយ (ឱ្យស្ថិតស្ថេរនិងរុងរឿង) អស់កាលជាយូរអង្វែងទៅ ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

បត្តិទានគាថា

យា  ទេវតា សន្តិ  វិហារវាសិនី
ថូបេ ឃរេ  ពោធិឃរេ តហឹ តហឹ
តា ធម្មទានេន ភវន្តុ បូជិតា
សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ
ថេរា ច មជ្ឈា នវកា ច ភិក្ខវោ
សារាមិកា ទានបតី ឧបាសកា
គាមា ច ទេសា និគមា ច ឥស្សរា
សប្បាណភូតា សុខិតា ភវន្តុ តេ
ជលាពុជា យេបិ ច អណ្ឌសម្ភវា
សំសេទជាតា អថវោបបាតិកា
និយ្យានិកំ ធម្មវរំ បដិច្ច តេ
សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ ។
ឋាតុ   ចិរំ  សតំ   ធម្មោធម្មធរា  ច  បុគ្គលា
សង្ឃោ ហោតុ សមគ្គោ វអត្ថាយ ច ហិតាយ ច
អម្ហេ រក្ខតុ សទ្ធម្មោសព្វេបិ ធម្មចារិនោ
វុឌ្ឍឹ សម្បាបុណេយ្យាមធម្មារិយប្បវេទិតេ ។

ប្រែថាៈ យា ទេវតា សន្តិ វិហារវាសិនី ថូបេឃរេ ពោធិឃរេ តហឹ តហឹ ទេវតាទាំងឡាយឯណា មានប្រក្រតីនៅក្នុងទីវត្តជាទីនៅនៃសង្ឃ ឰដ៏ខឿនព្រះសថូប ឰដ៏ខឿនព្រះពោធិព្រឹក្សក្នុងទីនោះ តា ធម្មទានេន ភវន្តុ បូជិតា ទេវតាទាំងឡាយនោះ ជាបុគ្គលគឺយើងទាំងឡាយបូជាហើយ ដោយធម្មទាន សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ ចូរធ្វើនូវ សួស្តីក្នុងមណ្ឌល នៃវត្តជាទីនៅនៃព្រះសង្ឃនេះ ថេរា ច មជ្ឈា នវកា ច ភិក្ខវោ ភិក្ខុទាំងឡាយ ជាថេរៈក្តី ជាកណ្តាលក្តី ទើបនឹងបួសថ្មីក្តី សារាមិកា ទានបតី ឧបាសកា ឧបាសកនិងឧបាសិកា ទាំងឡាយដែលជាម្ចាស់នៃទាន ព្រមទាំងអារាមិកជន គឺញោមវត្តក្តី គាមា ច ទេសា និគមា ច ឥស្សរា ជនទាំងឡាយ ដែលជាអ្នកស្រុកក្តី ជាអ្នកប្រទេសក្តី ជាអ្នកនិគមក្តី ដែលជាឥស្សរៈជាធំក្តី សប្បាណភូតា សុខិតា ភវន្តុ តេ សត្វទាំងឡាយនោះៗ ចូរឱ្យបានដល់នូវសេចក្តីសុខ ជលាពុជា យេបិ ច អណ្ឌសម្ភវា សំសេទជាតា អថវោបបាតិកា មួយវិញទៀត សត្វទាំងឡាយឯណា ដែលជា ជលាពុជៈកំណើតក្តី ដែលជាអណ្ឌជៈកំណើតក្តី ដែលសំសេទជៈកំណើតក្តី ជាឧបបាតិកៈកំណើតក្តី និយ្យានិកំ ធម្មវរំ បដិច្ច តេ សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ សត្វទាំងឡាយទាំងអស់នោះ កាលបើ បានអាស្រ័យនូវធម៌ដ៏ប្រសើរ ជានិយ្យានិកធម៌ហើយ ចូរធ្វើនូវធម៌ជា គ្រឿងអស់ទៅនៃទុក្ខចុះ ឋាតុ ចិរំ សតំ ធម្មោ សូមឱ្យធម៌របស់ សប្បុរសទាំងឡាយ ស្ថិតនៅអស់កាលយូរអង្វែងទៅ ធម្មធរា ច បុគ្គលា បុគ្គលអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ (ចូរស្ថិតនៅអស់កាលយូរអង្វែងទៅ) សង្ឃោ ហោតុ សមគ្គោ វ សូមឱ្យព្រះសង្ឃព្រមព្រៀងគ្នា អត្ថាយ ច ហិតាយ ច ដើម្បីសេចក្តីចំរើនផង ដើម្បីសេចក្តីសម្រេចផល ប្រយោជន៍ផង អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ សូមព្រះ សទ្ធម្មរក្សានូវយើងទាំងឡាយ សូមរក្សានូវអ្នកដែលប្រព្រឹត្តធម៌ទាំងឡាយ ទាំងអស់ផង វុឌ្ឍឹ សម្បាបុណេយ្យាម ធម្មារិយប្បវេទិតេ សូមឱ្យ យើងទាំងឡាយបានដល់នូវសេចក្តីចំរើន ក្នុងធម៌ដែលព្រះអរិយៈទាំងឡាយ លោកសំដែងហើយ ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ផ្សាយមេត្តាចំពោះទិសទាំង១០

សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ហេដ្ឋិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ សត្តា អវេរា ហោន្តុ, សុខិតា ហោន្តុ, និទ្ទុក្ខា  ហោន្តុ, អព្យាបជ្ឈា ហោន្តុ, អនីឃា ហោន្តុ, ទីឃាយុកា ហោន្តុ, អរោគា ហោន្តុ, សម្បត្តីហិ សមិជ្ឈន្តុ, សុខី អត្តានំ បរិហរន្តុ, ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។

ប្រែថាៈ សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសបូព៌ សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសអាគ្នេយ៍ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសទក្សិណ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសនិរតី សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសបស្ចិម សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសពាយ័ព្យ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសឧត្តរ សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសឦសាន សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ហេដ្ឋិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសខាងក្រោម សូមកុំឱ្យមានពៀរ នឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសខាងលើ សូមកុំឱ្យមានពៀរ នឹងគ្នា មានតែសេចក្តីសុខ ។

 សព្វេ សត្តា អវេរា ហោន្តុ សូមឱ្យសត្វទាំងឡាយ ទាំងពួងកុំមាន ពៀរនឹងគ្នា ។ សុខិតា ហោន្តុ សូមឱ្យបាននូវសេចក្តីសុខ ។ និទ្ទុក្ខា ហោន្តុ សូមកុំឱ្យមានទុក្ខ ។ អព្យាបជ្ឈា ហោន្តុ សូមកុំឱ្យបៀតបៀន ដល់គ្នានឹងគ្នា ។ អនីឃា ហោន្តុ សូមកុំឱ្យមានសេចក្តីព្រួយលំបាក ។ ទីឃាយុកា ហោន្តុ សូមឱ្យមានអាយុវែង ។ អរោគា ហោន្តុ សូម កុំឱ្យមានរោគ ។ សម្បត្តីហិ សមិជ្ឈន្តុ សូមឱ្យសម្រេចដោយសម្បត្តិ គ្រប់យ៉ាង ។ សុខី អត្តានំ បរិហរន្តុ សូមឱ្យរក្សានូវខ្លួនជាសុខស្រួលចុះ ។         

ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា

សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។

សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឱ្យជាសត្វ បាត់សេចក្តីទុក្ខទៅ ដែលដល់ហើយនូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅ ដែល ដល់ហើយនូវសេចក្តីសោក សូមឱ្យជាសត្វបាត់សេចក្តីសោកទៅហោង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

បត្តិទានគាថា

ឥមិនា បុញ្ញកម្មេនឧបជ្ឈាយា គុណុត្តរា
អាចរិយូបការា ចមាតាបិតា បិយា មមំ
សុរិយោ ចន្ទិមា រាជាគុណវន្តា នរាបិ ច
ព្រហ្មា មារា ច ឥន្ទ្រា ចលោកបាលា ច ទេវតា
យមោ មិត្តា មនុស្សា ចមជ្ឈត្តា វេរិកាបិ ច
សព្វេ សត្តា សុខី ហោន្តុបុញ្ញានិ បកតានិ មេ
សុខញ្ច តិវិធំ ទេន្តុខិប្បំ បាបេថ វោមតំ ។

ប្រែថាៈ ឥមិនា បុញ្ញកម្មេន ដោយបុញ្ញកម្មនេះ ឧបជ្ឈាយា គុណុត្តរា ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ក្តី អាចរិយូបការា ច អាចារ្យទាំងឡាយមានឧបការៈក្តី មាតាបិតា បិយា មមំ មាតានិងបិតា ជាទីស្រឡាញ់នៃខ្ញុំក្តី សុរិយោ ចន្ទិមា រាជា ព្រះអាទិត្យ ព្រះច័ន្ទ និង ព្រះរាជាក្តី គុណវន្តា នរាបិ ច មួយវិញទៀត ជនទាំងឡាយដែលជាអ្នក មានគុណក្តី ព្រហ្មា មារា ច ឥន្ទ្រា ច ពួកព្រហ្មក្តី មារក្តី ព្រះឥន្ទទាំងឡាយក្តី លោកបាលា ច ទេវតា ទេវតាទាំងឡាយ ជាអ្នករក្សានូវលោកក្តី យមោ មិត្តា មនុស្សា ច យមរាជក្តី ពួកមនុស្សជាទីរាប់អានគ្នាក្តី មជ្ឈាត្តា វេរិកាបិ ច មួយវិញទៀត សត្វទាំងឡាយ ដែលមានចិត្តជា ឧបេក្ខាក្តី មានពៀរនឹងគ្នាក្តី សព្វេ សត្តា សុខី ហោន្តុ សព្វសត្វទាំងឡាយ ចូរឱ្យបាននូវសេចក្តីសុខ បុញ្ញានិ បកតានិ មេ បុណ្យទាំងឡាយ ដែលខ្ញុំ បានធ្វើហើយ សុខញ្ច តិវិធំ ទេន្តុ សូមឱ្យបាន នូវសេចក្តីសុខទាំង ៣ ប្រការ (គឺសុខក្នុងមនុស្ស ទេវតា និងព្រះនិព្វាន) ខិប្បំ បាបេថ វោមតំ អ្នក ទាំងឡាយ ចូរដល់នូវព្រះនិព្វាន ឈ្មោះអមតៈ ដោយឆាប់រួសរាន់ទាន់ចិត្ត ។

ឥមិនា បុញ្ញកម្មេនឥមិនា ឧទ្ទិសេន ច
ខិប្បាហំ សុល្លភេ ចេវតណ្ហុប្បាទាន ឆេទនំ
យេ សន្តានេ ហិនា ធម្មាយាវ និព្វានតោ មមំ
នស្សន្តុ   សព្វទាយេវយត្ថ ជាតោ ភវាភវេ
ឧជុចិត្តោ សតិប្បញ្ញោសល្លេខោ  វីរិយម្ហិ វា
មារា លភន្តុ នោកាសំកាតុញ្ច វីរិយេសុ មេ
ពុទ្ធោ ទីបវរោ នាថោធម្មោ នាថោ វរុត្តមោ។
នាថោ បច្ចេកពុទ្ធោ ចសង្ឃោ នាថោត្តរោ មមំ
តេសោត្តមានុភាវេនមារោកាសំ លភន្តុ មា ។

ប្រែថាៈ ឥមិនា បុញ្ញកម្មេន ដោយបុញ្ញកម្មនេះផង ឥមិនា ឧទ្ទិសេន ច ដោយពាក្យឧទ្ទិសនេះផង ខិប្បាហំ សុល្លភេ ចេវ តណ្ហុប្បាទានឆេទនំ ខ្ញុំគប្បីបានដោយងាយនូវការកាត់ផ្តាច់តណ្ហា និង ឧបាទាន ដោយឆាប់រួសរាន់ យេ សន្តានេ ហិនា ធម្មា ធម៌ទាំងឡាយណា ដែល ថោកទាបមានក្នុងសន្តាន(នៃខ្ញុំ) យាវ និព្វានតោ មមំ នស្សន្តុ សព្វទាយេវ ធម៌ថោកទាបទាំងនោះចូរវិនាសទៅ (ចាកសន្តាន) នៃខ្ញុំសព្វៗកាល ដរាប ដល់ព្រះនិព្វាន យត្ថ ជាតោ ភវាភវេ ខ្ញុំកើតហើយក្នុងភពតូច និងភពធំណាៗ ឧជុចិត្តោ សតិប្បញ្ញោ សល្លេខោ វិរិយោម្ហិ វា សូមឱ្យជាអ្នកមានចិត្តត្រង់ មានស្មារតីនិងប្រាជ្ញា ទាំងសូមឱ្យមានចិត្តផូរផង់ និងសេចក្តីព្យាយាមផង (ក្នុងភពនោះៗ) មារា លភន្តុ នោកាសំ កាតុញ្ច វិរិយេសុ មេ មារទាំងឡាយ ចូរកុំបាននូវឱកាសដើម្បីធ្វើ (នូវសេចក្តីអន្តរាយ) ក្នុងព្យាយាមទាំងឡាយនៃខ្ញុំ ពុទ្ធោ ទីបវរោ នាថោ ព្រះពុទ្ធដូចជាប្រទីបដ៏ប្រសើរ ព្រះអង្គជាទីពឹង (របស់ខ្ញុំ) ធម្មោ នាថោ វរុត្តមោ ព្រះធម៌ដ៏ឧត្តមបវរជាទីពឹង (របស់ខ្ញុំ) នាថោ បច្ចេកពុទ្ធោ ច ព្រះបច្ចេកពុទ្ធក៏ជាទីពឹង (របស់ខ្ញុំ) សង្ឃោ នាថោត្តរោ មមំ ព្រះសង្ឃ ជាទីពឹងដ៏ប្រសើររបស់ខ្ញុំ តេសោតមានុភាវេន ដោយឧត្តមានុភាពនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធ និង ព្រះសង្ឃទាំងឡាយនោះ មារោកាសំ លភន្តុ មា មារចូរកុំបានឱកាស ឡើយ ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

បត្តិទានគាថា

យំ កិញ្ចិ កុសលកម្មំកត្តព្វំ កិរិយំ មម
កាយេន វាចាមនសាតិទសេ សុគតំ កតំ
យេ សត្តា សញ្ញិនោ អត្ថិយេ ច សត្តា អសញ្ញិនោ
កតំ បុញ្ញផលំ  មយ្ហំសព្វេ ភាគី ភវន្តុ តេ
យេ តំ កតំ សុវិទិតំទិន្នំ បុញ្ញផលំ មយា
យេ ច តត្ថ ន ជានន្តិទេវា គន្ត្វា និវេទយុំ
សព្វេ លោកម្ហិ យេ សត្តាជីវន្តាហារហេតុកា
មនុញ្ញំ ភោជនំ សព្វេលភន្តុ មម ចេតសាតិ ។

ប្រែថាៈ យំ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម អំពើជា កុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើ កាយេន វាចាមនសា ដោយទ្វារទាំងបីគឺ កាយ វាចា ចិត្ត តិទសេ សុគតំ កតំ អំពើជាកុសលទាំងអស់នោះ ដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងនាំឱ្យ ទៅកើត ក្នុងឋានត្រៃត្រិង្សសួគ៌បាន យេ សត្តា សញ្ញិនោ អត្ថិ សត្វទាំងឡាយឯណា  គឺមនុស្ស ឬទេវតា ឬព្រហ្ម ដែលជាសត្វមានសញ្ញាក្តី យេ ច សត្តា អសញ្ញិនោ សត្វទាំងឡាយឯណា ជាអសញ្ញីសត្វ គឺសត្វ ដែលឥតសញ្ញាក្តី កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ សត្វទាំងឡាយទាំងអស់នោះ ចូរឱ្យបាននូវចំណែកផលនៃបុណ្យហើយ ចូរ សោយផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយឱ្យទៅនេះចុះ យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា បុណ្យដែលខ្ញុំ បានធ្វើហើយនោះ បើសត្វទាំងឡាយឯណា បានដឹងច្បាស់ហើយ សត្វទាំងឡាយ នោះ ចូរសោយនូវផលនៃបុណ្យ ដែលខ្ញុំបានឧទ្ទិសឱ្យទៅនេះចុះ យេ ច តត្ថ ន ជានន្តិ ម៉្យាងទៀត បណ្តាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹងនូវបុណ្យ ដែលខ្ញុំបានធ្វើហើយនោះ ទេវា គន្ត្វា និវេទយុំ សូមទេវតាទាំងឡាយ អញ្ជើញទៅឱ្យដំណឹងដល់សត្វទាំងឡាយនោះ ឱ្យបាន ដឹងផង ថាជនឯនុ៎ះគេបានធ្វើបុណ្យហើយ គេបានឧទ្ទិសផ្សាយផលបុណ្យនោះ មកដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរអនុមោទនាត្រេកអរនឹងបុណ្យគេនោះ ចុះ សព្វេ លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា សត្វទាំងឡាយ ឯណា ក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារហើយរស់នៅ មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ សត្វទាំងឡាយ ទាំងអស់នោះ ចូរឱ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញឫទ្ធិតាមចិត្តដែលខ្ញុំ ឧទ្ទិសផ្សាយទៅឱ្យនេះចុះ ៕

(ប្រែជាពាក្យកាព្យ)

កម្មកុសលឯណាដែលជាការឥតសៅហ្មង
យើងខ្ញុំបានកសាងដោយទ្វារកាយវាចាចិត្ត ។
កុសលទាំងអស់នោះឱ្យជួយដោះជួយបង្ខិត
នាំសត្វឱ្យជាប់ចិត្តឋិតនៅនាឋានឧត្តម ។
សត្វណាមានសញ្ញាគឺទេវតាមនុស្សឬព្រហ្ម
ដែលមានស័ក្តិ៍តូចធំព្រមទាំងសត្វឥតសញ្ញា ។
ឱ្យបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លា
យើងខ្ញុំបានរចនាចាត់ចែងការកុសលហ្នឹង ។
ម៉្យាងទៀតសត្វឯណាឆ្ងាយអស្ចារ្យពុំបានដឹង
សូមទេវតាទៅប្តឹងជាដំណឹងយ៉ាងនេះថា ។
នរជនឈ្មោះឯណោះស្រីឬប្រុសបានជ្រះថ្លា
កសាងបុញ្ញកិរិយាវត្ថុជាផ្លូវឆើតឆាយ ។
ហើយគេឧទ្ទិសផលឱ្យបានដល់អ្នកទាំងឡាយ
ចូរមានចិត្តរីករាយបន្ទន់កាយទទួលយក ។
សត្វលោកទាំងអស់នោះដែលបានរស់តរៀងមក
លុះតែបានបរិភោគនូវអាហារទើបរស់បាន ។
សត្វទាំងអស់នោះណាបានសុខាសព្វគ្រប់ប្រាណ
អាហារយ៉ាងចំណានសូមឱ្យបានកុំខានឡើយ ។
ឥរិយាទាំងសព្វសត្វដែលវិបត្តិទ័លទុក្ខា
ទ័លភ័យទ័លសោកាសោយផលកម្មជាប់សន្តាន។
សូមឱ្យសត្វទាំងនោះរួចរំដោះរាល់រូបប្រាណ
ចាកទុក្ខភ័យសោកសាន្តឆ្លងដល់ត្រើយនិព្វាននាយ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

តេជៈខ្ញុំសាង

-តេជៈខ្ញុំសាងសំអិតសំអាងឱនកាយវាចា
សូមសុខសុភាពរួចពីទុក្ខាឆ្លងដល់ត្រើយមហា
ពោលគឺនិព្វាន ។
គ្រប់ជាន់គ្រប់ជាតិកុំឱ្យខ្ញុំឃ្លាតពីសីលនិងទាន
គំនិតខ្ញុំកើតកំណើតខ្ញុំមានមគ្គផលជាស្ពាន
ដល់ស្ថានថ្លៃថ្លា ។
សូមជូនមគ្គផលចំពោះទៅដល់មាតាបិតា
គុណគ្រូឧប-ជ្ឈាយាចារ្យគុណញាតកា
ប្រាំពីរសន្តាន ។
ជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកស្ថាន
សូមជូនមគ្គផលកុសលថ្កើងថ្កាសូមសុខក្សេមក្សាន្ត
ដល់ស្ថានផុតទុក្ខ ។
ខ្ញុំសូមប្រាថ្នាសច្ចៈវាចាតទៅខាងមុខ
សូមមានបញ្ញាភ្លឺថ្លាមោះមុតកន្លងផុតទុក្ខ
ដល់និព្វានហោង ។
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ធម៌សូត្រជូនពរ

សូមឱ្យអ្នកទាំងឡាយសុខសប្បាយទាំងអស់គ្នា
កុំឱ្យមានរោគាព្រមទាំងញាតិសាច់សន្តាន ។
ចូរខំប្រឹងប្រព្រឹត្តសាងសុចរិតធម៌ឱ្យបាន
សព្វថ្ងៃសាសនាមានខំធ្វើទានសីលភាវនា ។
កើតមកក្នុងលោកីយ៍ជនប្រុសស្រីមានវាសនា
ខំប្រឹងរៀនធម៌អាថ៌ទាន់សាសនាព្រះទ្រង់ញាណ
ដ្បិតយើងមិនស្គាល់ផ្លូវនឹងដើរទៅកាន់និព្វាន
ជាទីសុខក្សេមក្សាន្តលះបង់បានចាកមន្ទិល ។
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ធម៌សូត្រឧទ្ទិសមគ្គផល

ទានដែលខ្ញុំធ្វើហើយព្រះគុណណើយសូមសច្ចា
ឧទ្ទិសផលនេះណាជូនមាតាបិតាខ្ញុំ ។
ជីដូននិងជីតាគ្រូអាចារ្យទាំងតូចធំ
ញាតិមិត្រគ្រប់និគមមកជួបជុំទទួលផល ។
ដែលកូនចៅបានធ្វើនូវអំពើជាកុសល
សូមទានឱ្យបានដល់ទោះមណ្ឌលឆ្ងាយយ៉ាងណា ។
កុសលទាំងអស់ហ្នឹងសូមទីពឹងលើទេវតា
សូមមានចិត្តមេត្តានាំផលាទាំងអស់នេះ ។
ទៅជូនឱ្យខ្ញុំផងដូចបំណងកុំបីធ្វេស
កូនចៅនៅឯណេះមិនប្រហែសបញ្ជូនមក ។
សូមមានចិត្តរីករាយបន្ទន់កាយទទួលយក
កូនចៅបានលៃលកបញ្ជូនមកលោកគ្រប់គ្នា ។
ដើម្បីសោយកម្សាន្តសូមឱ្យបាននូវសុខជា
កូនចៅទាំងអស់គ្នាសូមបូជាជូនទៅហោង ។

អាដានាដិយបរិត្ត

នមោ  មេ  សព្វពុទ្ធានំឧប្បន្នានំ មហេសិនំ
តណ្ហង្ករោ   មហាវីរោមេធង្ករោ មហាយសោ
សរណង្ករោ លោកហិតោទីបង្ករោ   ជុតិន្ធរោ
កោណ្ឌញ្ញោ ជនបាមោក្ខោមង្គលោ បុរិសាសភោ
សុមនោ  សុមនោ  ធីរោរេវតោ     រតិវឌ្ឍនោ
សោភិតោ គុណសម្បន្នោអនោមទស្សី ជនុត្តមោ
បទុមោ លោកបជ្ជោតោនារទោ    វរសារថី
បទុមុត្តរោ   សត្តសារោសុមេធោ អប្បដិបុគ្គលោ
សុជាតោ សព្វលោកគ្គោបិយទស្សី  នរាសភោ
អត្ថទស្សី  ការុណិកោធម្មទស្សី   តមោនុទោ
សិទ្ធត្ថោ អសមោ លោកេតិស្សោ  ច  វទតំ   វរោ
ផុស្សោ  ច  វរទោ   ពុទ្ធោវិបស្សី   ច   អនូបមោ
 សិខី សព្វហិតោ សត្ថាវេស្សភូ សុខទាយកោ
កកុសន្ធោ សត្តវាហោកោនាគមនោ រណញ្ជហោ
កស្សបោ សិរិសម្បន្នោគោតមោ សក្យបុង្គវោ ។
ឯតេ  ចញ្ញេ  ច  សម្ពុទ្ធាអនេកសតកោដិយោ
សព្វេ ពុទ្ធា អសមសមាសព្វេ ពុទ្ធា មហិទ្ធិកា
សព្វេ   ទសពលូបេតាវេសារជ្ជេហុបាគតា
សព្វេ  តេ  បដិជានន្តិ        អាសភណ្ឋានមុត្តមំ
សីហនាទំ  នទន្តេ  តេបរិសាសុ    វិសារទា
ព្រហ្មចក្កំ     បវត្តេន្តិលោកេ  អប្បដិវត្តិយំ
 ឧបេតា    ពុទ្ធធម្មេហិអដ្ឋារសហិ  នាយកា
ទ្វត្តឹសលក្ខណូបេតា        សីតានុព្យញ្ជនាធរា
ព្យាមប្បភាយ សុប្បភាសព្វេ  តេ  មុនិកុញ្ជរា
ពុទ្ធា សព្វញ្ញុនោ ឯតេសព្វេ ខីណាសវា ជិនា
មហប្បភា មហាតេជាមហាបញ្ញា មហព្វលា
មហាការុណិកា ធីរាសព្វេសានំ សុខាវហា
ទីបា  នាថា  បតិដ្ឋា  ចតាណា លេណា ច បាណិនំ
គតី  ពន្ធូ  មហស្សាសាសរណា  ច  ហិតេសិនោ
សទេវកស្ស លោកស្សសព្វេ  ឯតេ  បរាយនា
តេសាហំ សិរសា បាទេវន្ទាមិ     បុរិសុត្តមេ
វចសា   មនសា   ចេវវន្ទាមេតេ   តថាគតេ
សយនេ អាសនេ ថានេគមនេ  ចាបិ  សព្វទា
សទា  សុខេន  រក្ខន្តុពុទ្ធា សន្តិករា   តុវំ
តេហិ ត្វំ រក្ខិតោ សន្តោមុត្តោ សព្វភយេន       ច
សព្វរោគវិនិមុត្តោសព្វសន្តាបវជ្ជិតោ
សព្វវេរមតិក្កន្តោនិព្វុតោ  ច  តុវំ   ភវ ។
តេសំ សច្ចេន សីលេនខន្តិមេត្តាពលេន  ច
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច  
បុរត្ថិមស្មឹ  ទិសាភាគេសន្តិ ភូតា មហិទ្ធិកា       
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច
ទក្ខិណស្មឹ ទិសាភាគេសន្តិ ទេវា មហិទ្ធិកា
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច
បច្ឆិមស្មឹ  ទិសាភាគេសន្តិ នាគា មហិទ្ធិកា       
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច
ឧត្តរស្មឹ   ទិសាភាគេសន្តិ យក្ខា មហិទ្ធិកា
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច
បុរិមទិសំ   ធតរដ្ឋោទក្ខិណេន វិរុឡ្ហកោ
បច្ឆិមេន   វិរូបក្ខោកុវេរោ   ឧត្តរំ   ទិសំ
ចត្តារោ តេ មហារាជា        លោកបាលា យសស្សិនោ
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច
អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
តេបិ  តុម្ហេ  អនុរក្ខន្តុអារោគ្យេន សុខេន ច ។

ប្រែថាៈ នមោ មេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសិនំ ។ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះពុទ្ធជាម្ចាស់គ្រប់ព្រះអង្គ ដែលបាន ត្រាស់រួចមកហើយ ព្រះអង្គស្វែងរកនូវគុណដ៏ធំ (ព្រះសម្ពុទ្ធទាំងនោះគឺ) ។ តណ្ហង្ករោ មហាវីរោ ព្រះតណ្ហង្ករ ព្រះអង្គមានព្យាយាមធំ ។

មេធង្ករោ មហាយសោ ព្រះមេធង្ករ ព្រះអង្គមានយសធំ ។

សរណង្ករោ លោកហិតោ ព្រះសរណង្ករ ព្រះអង្គធ្វើឱ្យជា ប្រយោជន៍ដល់សត្វលោក ។

ទីបង្ករោ ជុតិន្ធរោ ព្រះទីបង្ករ ព្រះអង្គទ្រទ្រង់នូវបញ្ញាដ៏រុងរឿង ។

កោណ្ឌញ្ញោ ជនបាមោក្ខោ ព្រះកោណ្ឌញ្ញៈ ព្រះអង្គជាប្រធាន នៃពពួកជន ។

មង្គលោ បុរិសាសភោ ព្រះមង្គល ព្រះអង្គជាបុរសដ៏ប្រសើរ ។

សុមនោ សុមនោ ធីរោ ព្រះសុមនៈ ព្រះអង្គជាអ្នកប្រាជ្ញ មានព្រះហឫទ័យដ៏ល្អ ។

រេវតោ រតិវឌ្ឍនោ ព្រះរេវតៈ ព្រះអង្គញ៉ាំងសេចក្តីត្រេកអរឱ្យចំរើន ។

សោភិតោ គុណសម្បន្នោ ព្រះសោភិតៈ ព្រះអង្គបរិបូណ៌ដោយ ព្រះគុណ ។

អនោមទស្សី ជនុត្តមោ ព្រះអនោមទស្សី ព្រះអង្គឧត្តមជាងពពួកជន ។

បទុមោ លោកបជ្ជោតោ ព្រះបទុមៈ ព្រះអង្គញ៉ាំងលោកឱ្យភ្លឺស្វាង។

នារទោ វរសាថី ព្រះនារទៈ ព្រះអង្គដូចជាសារថីដ៏ប្រសើរ ។

បទុមុត្តរោ សត្តសារោ ព្រះបទុមុត្តរៈ ព្រះអង្គជាខ្លឹមសារនៃពួកសត្វ ។

សុមេធោ អប្បដិបុគ្គលោ ព្រះសុមេធៈ ព្រះអង្គរកបុគ្គលប្រៀប ដូចគ្មាន ។

សុជាតោ សព្វលោកគ្គោ ព្រះសុជាត ព្រះអង្គប្រសើរលើស ជាង សត្វលោកទាំងពួង ។

បិយទស្សី នរាសភោ ព្រះបិយទស្សី ព្រះអង្គប្រសើរជាងនរជន ។

អត្ថទស្សី ការុណិកោ ព្រះអត្ថទស្សី ព្រះអង្គប្រកបដោយករុណា ។

ធម្មទស្សី តមោនុទោ ព្រះធម្មទស្សី ព្រះអង្គបន្ទោបង់នូវងងឹត ។

សិទ្ធត្ថោ អសមោ លោកេ ព្រះសិទ្ធត្ថៈ ព្រះអង្គឥតមានអ្នកណា ស្មើក្នុងលោក ។

តិស្សោ ច វទតំ វរោ ព្រះតិស្សៈ ព្រះអង្គប្រសើរជាងអ្នកប្រាជ្ញ ខាង សំដីទាំងឡាយ ។

ផុស្សោ ច វរទោ ពុទ្ធោ ព្រះពុទ្ធទ្រង់ព្រះនាមផុស្ស ព្រះអង្គប្រទាននូវ ធម៌ដ៏ប្រសើរ ។

វិបស្សី ច អនូបមោ ព្រះវិបស្សី ព្រះអង្គឥតមានអ្នកណា ប្រៀបផ្ទឹម បានឡើយ ។

សិខី សព្វហិតោ សត្ថា ព្រះសិខី ព្រះអង្គជាគ្រូប្រៀនប្រដៅ ធ្វើឱ្យ ជាប្រយោជន៍ ដល់សត្វទាំងពួង ។

វេស្សភូ សុខទាយកោ ព្រះវេស្សភូ ព្រះអង្គប្រទាននូវសេចក្តីសុខ ។

កកុសន្ធោ សត្តវាហោ ព្រះកក្កុសន្ធៈ ព្រះអង្គនាំសត្វចេញចាកផ្លូវ ឆ្ងាយដាច់ស្រយាល គឺកិលេស ។

កោនាគមនោ រណញ្ជោហា ព្រះកោនាគមនៈ ព្រះអង្គបំបាក់នូវ សត្រូវគឺកិលេស ។

កស្សបោ សិរិសម្បន្នោ ព្រះកស្សបៈ ព្រះអង្គបរិបូណ៌ដោយសិរី ។

គោតមោ សក្យបុង្គវោ ព្រះគោតម ព្រះអង្គប្រសើរចម្បងជាងពួក សក្យរាជ ។

ឯតេ ចញ្ញេ ច សម្ពុទ្ធា អនេកសតកោដិយោ ព្រះសម្ពុទ្ធទាំង នុ៎ះផង ព្រះសម្ពុទ្ធទាំងឡាយអង្គឯណាផង ច្រើនជាងរយកោដិ ។

សព្វេ ពុទ្ធា អសមសសមា សព្វេ ពុទ្ធា មហិទ្ធិកា ព្រះពុទ្ធ ទាំងឡាយគ្រប់អង្គនោះ សុទ្ធតែស្មើដោយព្រះពុទ្ធដូចគ្នា ឥតមានបុគ្គលណា មួយស្មើឡើយ ព្រះសម្ពុទ្ធទាំងឡាយ គ្រប់ព្រះអង្គនោះ សុទ្ធតែមានឫទ្ធិច្រើន ។

សព្វេ ទសពលូបេតា វេសារជ្ជេហុបាគតា ព្រះសម្ពុទ្ធទាំងឡាយ គ្រប់ព្រះអង្គនោះ សុទ្ធតែប្រកបដោយទសពលញ្ញាណ និងប្រកបដោយវេសារ- ជ្ជញ្ញាណទាំងឡាយ ។

សព្វេ តេ បដិជានន្តិ អាសភណ្ឋានមុត្តមំ ព្រះសម្ពុទ្ធទាំងឡាយ គ្រប់ព្រះអង្គនោះ សុទ្ធតែត្រាស់ដឹងនូវធម៌ជាទីតាំងដ៏ខ្ពង់ខ្ពស់ គឺព្រះសព្វញ្ញុត្តញ្ញាណ ដ៏ឧត្តម ។

សីហនាទំ នទន្តេ តេ បរិសាសុ វិសារទា ព្រះសម្ពុទ្ធទាំងឡាយ នោះ ព្រះអង្គក្លៀវក្លាបន្លឺនូវសីហនាថ គឺព្រះសូរសម្លេងដ៏ប្រសើរ ក្នុងពពួកនៃ បរិស័ទ ។

ព្រហ្មចក្កំ បវត្តេន្តិ លោកេ អប្បដិវត្តិយំ ព្រះអង្គត្រាស់សំដែង នូវព្រះធម៌ ដូចជាចក្កដ៏ប្រសើរ ដែលឥតមានអ្នកណាមួយ ឱ្យប្រព្រឹត្តទៅក្នុង លោកបានឡើយ ។

ឧបេតា ពុទ្ធធម្មេហិ អដ្ឋារសហិ នាយកា ព្រះអង្គប្រកប ដោយពុទ្ធធម៌ទាំងឡាយ១៨ ព្រះអង្គជានាយកដឹកនាំសត្វចេញចាកសំសារវដ្ត ។

ទ្វត្តឹសលក្ខណូបេតា សីតានុព្យញ្ជនាធរា ព្រះអង្គប្រកប ដោយមហាបុរិសលក្ខណៈ៣២ប្រការ ព្រមទាំងទ្រទ្រង់នូវអនុព្យញ្ជនៈ៨០គត់ ។

ព្យាមប្បភាយ សុប្បភា សព្វេ តេ មុនិកុញ្ជរា ព្រះសម្ពុទ្ធ ទាំងឡាយគ្រប់ព្រះអង្គនោះ សុទ្ធតែជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់មានរស្មីដ៏ល្អ ដោយរស្មីមានមណ្ឌលមួយព្យាម (ម្ខាង) ។

ពុទ្ធា សព្វញ្ញុនោ ឯតេ សព្វេ ខីណាសវា ជិនា ព្រះពុទ្ធ ទាំងឡាយគ្រប់ព្រះអង្គនោះ សុទ្ធតែជាព្រះសព្វញ្ញូអស់អាសវៈហើយ ឈ្នះ ហើយ (នូវបញ្ចពិធមារ ) ។

មហប្បភា មហាតេជា មហាបញ្ញា មហព្វលា ព្រះអង្គមាន រស្មីច្រើន មានតេជៈច្រើន មានប្រាជ្ញាច្រើន មានកម្លាំងច្រើន ។

មហាការុណិកា ធីរា សព្វេសានំ សុខាវហា ព្រះអង្គជាអ្នក ប្រាជ្ញ មានសេចក្តីករុណាច្រើន នាំមកនូវសេចក្តីសុខ ដើម្បីសព្វសត្វទាំងឡាយ

ទីបា នាថា បតិដ្ឋា ច តាណា លេណា ច បាណិនំ ព្រះអង្គជាទីពឹង ជាទីអាស្រ័យ ដូចជាកោះ ជាទីជ្រកកោន ជាទីពួនរបស់សត្វ ទាំងឡាយ ។

គតី ពន្ធូ មហស្សាសា សរណា ច ហិតេសិនោ សទេវកស្ស លោកស្ស សព្វេ ឯតេ បរាយនា ព្រះសម្ពុទ្ធទាំងឡាយ គ្រប់ព្រះអង្គនោះ ដូចជាផ្លូវ ជាផៅពង្ស ជាទីត្រេកអរច្រើន និងជាទីពឹងទីរឮក ព្រះអង្គស្វែងរកប្រយោជន៍ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ របស់សត្វលោក ព្រមទាំងទេវលោក ។

តេសាហំ សិរសា បាទេ វន្ទាមិ បុរិសុត្តមេ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំដោយត្បូង ចំពោះព្រះបាទទាំងឡាយនៃព្រះសម្ពុទ្ធទាំងនោះ ។

ចសា មនសា ចេវ វន្ទាមេតេ តថាគតេ សយនេ អាសនេ ថានេ គមនេ ចាបិ សព្វទា ក្នុងឥរិយបថដេកក្តី អង្គុយក្តី ឈរក្តី សូម្បីក្នុងឥរិយាបថដើរក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំដោយវាចា និងចិត្ត សព្វៗកាល ចំពោះព្រះតថាគតទាំងឡាយនោះ ។

សទា សុខេន រក្ខន្តុ ពុទ្ធា សន្តិករា តុវំ ព្រះសម្ពុទ្ធទាំងឡាយ ព្រះអង្គជាអ្នកធ្វើនូវសេចក្តីរម្ងាប់ សូមរក្សានូវអ្នកដោយសេចក្តីសុខ សព្វៗកាល ។

តេហិ ត្វំ រក្ខិតោ សន្តោ មុត្តោ សព្វភយេន ច ខ្លួនអ្នកកាល បើព្រះសម្ពុទ្ធទាំងឡាយនោះ ទ្រង់រក្សាហើយ ចូរជាអ្នកស្ងប់រម្ងាប់ផង ចូររួច ចាកភ័យទាំងពួងផង ។

ព្វរោគវិនិមុត្តោ សព្វសន្តាបវជ្ជិតោ សព្វវេរមតិក្កន្តោ និព្វុតោ ច តុវំ ភវ សូមឱ្យអ្នកជាបុគ្គលផុតចាករោគទាំងពួង ជាអ្នកចៀស ចាកសេចក្តីក្តៅក្រហាយទាំងពួងផង ជាអ្នកកន្លងបង់នូវពៀរទាំងពួងផង ជាអ្នក រលត់ទុក្ខព្រួយផង ។

តេសំ សច្ចេន សីលេន ខន្តិមេត្តាពលេន ច ដោយសច្ចៈផង ដោយសីលផង ដោយកម្លាំងនៃខន្តី និងមេត្តាផង នៃព្រះពុទ្ធទាំងឡាយនោះ ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច ព្រះសម្មាសម្ពុទ្ធ ទាំងឡាយនោះ សូមបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តីសុខផង ។

បុរត្ថិមស្មឹ ទិសាភាគេ សន្តិ ភូតា មហិទ្ធិកា ភូតគឺគន្ធព្វ ទាំងឡាយ មានឫទ្ធិច្រើន មានក្នុងទិសាភាគខាងកើត ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច  គន្ធព្វទាំងឡាយ នោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តី សុខផង ។

ទក្ខិណស្មឹ ទិសាភាគេ សន្តិ ទេវា មហិទ្ធិកា ទេវតា ទាំងឡាយ មានឫទ្ធិច្រើន មានក្នុងទិសាភាគខាងត្បូង ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច ទេវតាទាំងឡាយ នោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តី សុខផង ។

បច្ឆិមស្មឹ ទិសាភាគេ សន្តិ នាគា មហិទ្ធិកា នាគទាំងឡាយ មានឫទ្ធិច្រើន មានក្នុងទិសាភាគខាងលិច ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច នាគទាំងឡាយនោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តីសុខ ផង ។

ឧត្តរស្មឹ ទិសាភាគេ សន្តិ យក្ខា មហិទ្ធិកា យក្ខទាំងឡាយ នោះ មានឫទ្ធិច្រើន មានក្នុងទិសាភាគខាងជើង ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច យក្ខទាំងឡាយ នោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តី សុខផង ។

បុរិមទិសំ ធតរដ្ឋោ ស្តេចធតរដ្ឋៈ (នៅរក្សា) ខាងបុរិមទិស ។

ទក្ខិណេន វិរុឡ្ហកោ ស្តេចវិរុឡ្ហកៈ (នៅរក្សា) ខាងទក្ខិណទិស ។

បច្ឆិមេន វិរូបក្ខោ ស្តេចវិរូបក្ខៈ (នៅរក្សា) ខាងបច្ឆិមទិស ។

កុវេរោ ឧត្តរំ ទិសំ ស្តេចកុវេរៈ (នៅរក្សា) ខាងឧត្តរទិស ។

ចត្តារោ តេ មហារាជា លោកបាលា យសស្សិនោ មហារាជទាំងឡាយ ៤ នោះ សុទ្ធតែមានយស ជាអ្នករក្សានូវលោក ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច មហារាជទាំងឡាយ នោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តី សុខផង ។

អាកាសដ្ឋា ច ភុម្មដ្ឋា ទេវា នាគា មហិទ្ធិកា ទេវតា និងនាគទាំងឡាយ មានឫទ្ធិច្រើន ដែលស្ថិតនៅក្នុងអាកាសក្តី ស្ថិតនៅផែនដីក្តី ។

តេបិ តុម្ហេ អនុរក្ខន្តុ អារោគ្យេន សុខេន ច ទេវតានិងនាគ ទាំងឡាយនោះ ចូរបីបាច់រក្សានូវអ្នកទាំងឡាយ ដោយមិនឱ្យមានរោគផង ឱ្យមានសេចក្តីសុខផង ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ទសបារមី (បារមី១០)

ឥតិបិទានបារមី        សម្បន្នោសោ ភគវា
ឥតិបិទានឧបបារមីសម្បន្នោសោ ភគវា
ឥតិបិទានបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិសីលបារមីសម្បន្នោសោ ភគវា
ឥតិបិសីលឧបបារមីសម្បន្នោសោ ភគវា
ឥតិបិសីលបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិនេក្ខម្មបារមីសម្បន្នោសោ ភគវា
ឥតិបិនេក្ខម្មឧបបារមីសម្បន្នោសោ ភគវា
ឥតិបិនេក្ខម្មបរមត្ថបារមីសម្បន្នោ សោ ភគវា
ឥតិបិបញ្ញាបារមីសម្បន្នោសោ ភគវា
ឥតិបិបញ្ញាឧបបារមីសម្បន្នោសោ ភគវា
ឥតិបិបញ្ញាបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិវិរិយបារមីសម្បន្នោសោ ភគវា
ឥតិបិវិរិយឧបបារមីសម្បន្នោសោ ភគវា
ឥតិបិវិរិយបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិខន្តិបារមីសម្បន្នោសោ ភគវា
ឥតិបិខន្តិឧបបារមីសម្បន្នោសោ ភគវា
ឥតិបិខន្តិបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិសច្ចបារមីសម្បន្នោសោ ភគវា
ឥតិបិសច្ចឧបបារមីសម្បន្នោសោ ភគវា
ឥតិបិសច្ចបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិអធិដ្ឋានបារមីសម្បន្នោសោ ភគវា
ឥតិបិអធិដ្ឋានឧបបារមីសម្បន្នោសោ ភគវា
ឥតិបិអធិដ្ឋានបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិមេត្តាបារមីសម្បន្នោសោ ភគវា
ឥតិបិមេត្តាឧបបារមី  សម្បន្នោសោ ភគវា
ឥតិបិមេត្តាបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិឧបេក្ខាបារមីសម្បន្នោសោ ភគវា
ឥតិបិឧបេក្ខាឧបបារមីសម្បន្នោសោ ភគវា
ឥតិបិឧបេក្ខាបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិទសបារមីសម្បន្នោសោ ភគវា
ឥតិបិទសឧបបារមីសម្បន្នោសោ ភគវា
ឥតិបិទសបរមត្ថបារមីសម្បន្នោសោ ភគវា
ឥតិបិសមតឹសបារមីសម្បន្នោសោ ភគវាតិ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ប្រែថាៈ ឥតិបិ ទានបារមីសម្បន្នោ សោ ភគវា ព្រះដ៏មាន     ព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទានបារមី ។

ឥតិបិ ទានឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទានឧបបារមី ។

ឥតិបិ ទានបរមត្ថបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទានបរមត្ថបារមី ។

ឥតិបិ សីលបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសីលបារមី ។

ឥតិបិ សីលឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសីលឧបបារមី ។

ឥតិបិ សីលបរមត្ថបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសីលបរមត្ថបារមី ។

ឥតិបិ នេក្ខម្មបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយនេក្ខម្មបារមី ។

ឥតិបិ នេក្ខម្មឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មាន ព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយនេក្ខម្មឧបបារមី ។

ឥតិបិ នេក្ខម្មបរមត្ថ- បារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ បរិបូណ៌ហើយ ដោយនេក្ខម្មបរមត្ថបារមី ។

ឥតិបិ បញ្ញាបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយបញ្ញាបារមី ។

ឥតិបិ បញ្ញាឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយបញ្ញាឧបបារមី ។

ឥតិបិ បញ្ញាបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយបញ្ញាបរមត្ថបារមី ។

ឥតិបិ វិរិយបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយវិរិយបារមី ។

ឥតិបិ វិរិយឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយវិរិយឧបបារមី ។

ឥតិបិ វិរិយបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយវិរិយបរមត្ថបារមី ។

ឥតិបិ ខន្តិបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយខន្តិបារមី ។

ឥតិបិ ខន្តិឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយខន្តិឧបបារមី ។

ឥតិបិ ខន្តិបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយខន្តិបរមត្ថបារមី ។

ឥតិបិ សច្ចបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសច្ចបារមី ។

ឥតិបិ សច្ចឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសច្ចឧបបារមី ។

ឥតិបិ សច្ចបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយសច្ចបរមត្ថបារមី ។

ឥតិបិ អធិដ្ឋានបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយអធិដ្ឋានបារមី ។

ឥតិបិ អធិដ្ឋានឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយអធិដ្ឋាន ឧបបារមី ។

ឥតិបិ អធិដ្ឋានបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយអធិដ្ឋានបរមត្ថបារមី ។

តិបិ មេត្តាបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយមេត្តាបារមី ។

ឥតិបិ មេត្តាឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយមេត្តាឧបបារមី ។

ឥតិបិ មេត្តាបរមត្ថបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយមេត្តាបរមត្ថ បារមី ។

ឥតិបិ ឧបេក្ខាបារមីសម្បន្នោ សោ ភគវា ព្រះដ៏មាន ព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយឧបេក្ខាបារមី ។

ឥតិបិ ឧបេក្ខាឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយឧបេក្ខាឧបបារមី ។

ឥតិបិ ឧបេក្ខាបរមត្ថ- បារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ ហើយ ដោយឧបេក្ខាបរមត្ថបារមី ។

តិបិ ទសបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទសបារមី ។

ឥតិបិ ទសឧបបារមីសម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទសឧបបារមី ។

ឥតិបិ ទសបរមត្ថបារមី- សម្បន្នោ សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយទសបរមត្ថបារមី ។

ឥតិបិ សមតឹសបារមីសម្បន្នោ សោ ភគវាតិ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បរិបូណ៌ហើយ ដោយបារមី ៣០ ប្រការយ៉ាងនេះឯង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ពុទ្ធជយមង្គល

ពាហុំ   សហស្សមភិនិម្មិតសាវុធន្តំ
គ្រីមេខលំ  ឧទិតឃោរសសេនមារំ
ទានាទិធម្មវិធិនា    ជិតវា    មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ប្រែថាៈ ព្រះមុនិន្ទលោកាចារ្យផ្ចាញ់ក្រុងមារចិត្តមោហន្ធ
និម្មិតដៃមួយពាន់កាន់សស្ត្រាវុធនានា
ជិះគ្រីមេខលជាតិកោញ្ចនាទខ្ទរពសុធា
ព្រមដោយមារសេនាពន្លឹកលន់កងស័ព្ទស៊ាន ។
ដោយធម្មពិធីទានបារមីជាប្រធាន
ក្រុងមារចាញ់ទ្រង់ញាណប្រណម្យកាយថ្វាយវន្ទា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះឈ្នះមារគ្រានោះហោង។
មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ
ឃោរម្បនាឡវកមក្ខមថទ្ធយក្ខំ
ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិននាយកៈផ្ចាញ់អាឡវ័កយក្ខឃោរឃៅ
រឹងរូសមិនតាំងនៅក្នុងខន្តីគុណសត្យា
រហូតដល់រាត្រីព្រះជិនស្រីទ្រង់យុទ្ធនា
ក្រៃលែងក្រុងមារាក្នុងបឋមសម្ពោធី ។
ដោយព្រះពិធីញាណទ្រង់ទូន្មានដោយខន្តី
ញ៉ាំងចិត្តអសុរីឱ្យបង់ព្យុះចុះវន្ទា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះឈ្នះអាឡវ័កយក្ខហោង ។
នាឡាគិរឹ   គជវរំ   អតិមត្តភូតំ
ទាវគ្គិចក្កមសនីវ    សុទារុណន្តំ
មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិនជិនស្រីផ្ចាញ់ដំរីឈ្មោះនាឡា
គិរីវរគជាដ៏ហានក្លាចុះប្រេងព្រេច ។
សាហាវឆាវឆេះក្រៃដូចភ្លើងព្រៃឆេះកំទេច
មុតដូចចក្រក្រុតពេជ្រខ្លាំងដូចកាំអសនី ។
ដោយព្រះពិធីស្រប់ស្រោចទឹកអប់គឺបារមី
មេត្តាព្រះជិនស្រីញ៉ាំងដំរីឱ្យជ្រះថ្លា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះឈ្នះនាឡាគិរី ។
ឧក្ខិត្តខគ្គមតិហត្ថសុទារុណន្តំ
ធាវន្តិយោជនបថង្គុលិមាលវន្តំ
ឥទ្ធីភិសង្ខតមនោ ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិនលោកត្រៃមានព្រះទ័យធ្វើបាដិហារ្យ
ផ្ចាញ់ចោរអង្គុលិមាល៍មានកម្រងគឺម្រាមដៃរ ។
នៃមនុស្សដែលគាត់កាត់មកដោតចាត់ជាមាល័យ
អង់អាចកំណាចក្រៃដ៏មានដៃស្ទាត់ប្រហារ ។
កាន់ដាវងារគ្រវីដេញព្រះមុនីសាស្តាចារ្យ
ចម្ងាយផ្លូវកន្តារកណ្តាលព្រៃបីយោជនា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះឈ្នះអង្គុលិមាល៍ ។
កត្វាន  កដ្ឋមុទរំ  ឥវ  គព្ភិនីយា
ចិញ្ចាយ  ទុដ្ឋវចនំ  ជនកាយមជ្ឈេ
សន្តេន សោមវិធិនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទមានព្រះភាគផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា
អំពើធ្វើដូចជាស្រីមានគភ៌ចាស់ចើសពោះ ។
យកឈើធ្វើជាកូនព័ទ្ធពោះខ្លួនពោលទ្រគោះ
ព្រះពុទ្ធឈ្នះកាលនោះដោយសមាចារពិធី ។
រម្ងាប់ពាក្យចណ្ឌាលនាកណ្តាលជនប្រុសស្រី
ចិញ្ចាចាញ់បារមីគឺសច្ចំពាក្យសត្យា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះសាស្តាឈ្នះចិញ្ចា ។
សច្ចំ វិហាយមតិសច្ចកវាទកេតុំ
វាទាភិរោបិតមនំ   អតិអន្ធភូតំ
បញ្ញាបទីបជលិតោ ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិនអ្នកប្រាជ្ញរុងរឿងស្ងាចដោយបញ្ញា
ផ្ចាញ់សច្ចកៈជានិគ្រន្ថក្រៅពុទ្ធវិន័យ ។
អធ្យាស្រ័យលះបង់ពាក្យសត្យត្រង់តាមគាប់ចៃ
សរសើរខ្លួនឯងក្រៃលើកកំពស់ដូចដងទង់ ។
បង្កើតមោហ៍ងងឹតដោយពោលឥតពាក្យទៀងត្រង់
ព្រះទ្រង់កំចាត់បង់ដោយប្រទីបគឺបញ្ញា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាឈ្នះសច្ចកៈនិគ្រន្ថ ។
នន្ទោបនន្ទភុជគំ  វិពុធំ  មហិទ្ធឹ
បុត្តេន ថេរភុជគេន  ទមាបយន្តោ
ឥទ្ធូបទេសវិធិនា ជិតវា  មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិនទ្រង់ញាណញ៉ាំងមោគ្គល្លានមានអំណាច
ឱ្យប្លែងជានាគរាជទៅទូន្មានព្យុះភុជង្គ ។
ឈ្មោះនន្ទោបនន្ទចិត្តមោហន្ធរឿងឬទ្ធិរុង្គ
ទិដ្ឋិកាចទ្រនង់ទ្រង់ផ្ចាញ់ដោយពិធីឈាន ។
គឺឱ្យឧបទេសឬទ្ធិវិសេសដល់មោគ្គល្លាន
ឬទ្ធិនាគអន្តរធានឱនចុះចាញ់ព្រះចេស្តា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាព្រះភគវាឈ្នះនាគហោង ។
ទុគ្គាហទិដ្ឋិភុជគេន    សុទដ្ឋហត្ថំ
ព្រហ្មំ វិសុទ្ធិជុតិមិទ្ធិពកាភិធានំ
ញាណាគទេន វិធិនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទពិនគោតមផ្ចាញ់មហាព្រហ្មឈ្មោះពកា
សំគាល់ថាអាត្មារុងរឿងដោយគុណបរិសុទ្ធ ។
ដៃកាន់អសិរពិសគឺចិត្តទ្រឹស្តដ៏មោះមុត
កាន់ខុសផ្លូវសម្ពុទ្ធមិនលើកលាកលះបង់ប្រាណ ។
ទ្រង់ឈ្នះដោយពិធីឪសថវិសេសសម្រាន្ត
ត្រូវគាប់សន្តានគឺព្រះញាណប្រោសទេសនា ។
រីជយមង្គលចូរមានដល់អ្នករាល់គ្នា
ដោយតេជៈជយាឈ្នះព្រហ្មាឥតមានហ្មង ។
ឯតាបិ  ពុទ្ធជយមង្គលអដ្ឋគាថា
យោ   វាចនោ   ទិនទិនេ  សរតេ មតន្ទី
ហិត្វាននេកវិវិធានិ  ចុបទ្ទវានិ
មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ ។
យោ នរោ ជនឯណាកបបញ្ញាប្រាសក្តីខ្ជិល
ឧស្សាហ៍សាងទានសីលសូត្ររំឮកព្រះធម៌ថ្លៃ ។
គាថាប្រាំបីបទនេះកំណត់ឈ្មោះពុទ្ធជ័យ
ខំសូត្រសព្វៗថ្ងៃកើតមង្គលជានិរន្តរ៍ ។
សោ នរោ រីជននោះបានរំដោះរោគអាសន្ន
ឧបទ្រពអនេកលន់មានប្រការផ្សេងៗផង ។
នឹងដល់ធម៌ក្សេមក្សាន្តគឺនិព្វានសុខកន្លង
លែងទុក្ខទាំងបួនកងដោយពុទ្ធជ័យមង្គលនេះ ៕៚  
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

👉បញ្ជាក់ៈ បើសូត្រយកជ័យមង្គលដោយខ្លួនឯង ត្រង់បាលី ថា តេ ត្រូវថា មេ ត្រង់សម្រាយថា ចូរមានដល់អ្នករាល់គ្នា ត្រូវថា ចូរមានដល់យើងខ្ញុំណា

លេខយោង Footnotes:

  1. អង្គត្តនិកាយ ឆក្កនិបាត ត្រង់អាហុនេយ្យវត្ត ៤៦/១២. វិសុទ្ធិមគ្គភាគ១/៤៣២ ↩︎
  2. វិជ្ជា៣គឺៈ ១-បុព្វេនិវាសានុស្សតិញ្ញាណ, ២-ចុតូបបាតញ្ញាណ, ៣-អាសវក្ខយញ្ញាណ ↩︎
  3. វិជ្ជា៨គឺ វិជ្ជា៣ខាងដើម និងវិបស្សនាញាណ១, មនោមយិទ្ធិ១, ឥទ្ធិវិធិ១, ទិព្វសោត១, ចេតោបរិញ្ញាណ១ ↩︎
  4. ចរណៈ១៥ គឺៈ ១-សីល, ២-ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ, ៣-ជាអ្នកស្គាល់ប្រមាណក្នុងភោជន, ៤-ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក, ៥-សទ្ធា, ៦-ហិរិ, ៧-ឱត្តប្បៈ, ៨-ពហុសូត្រ, ៩-វិរិយៈ, ១០-សតិ, ១១-បញ្ញា, ១២-បឋមជ្ឈាន, ១៣-ទុតិយជ្ឈាន, ១៤-តតិយជ្ឈាន, ១៥-ចតុត្ថជ្ឈាន ។ ↩︎

តំណភ្ជាប់ទៅទំព័រផ្សេងៗ Links to other pages

🔸Last Updated កំណែចុងក្រោយ on August 15, 2024