ការសេពគប់
បទពាក្យប្រាំពីរ
គប់ពាលរែងរាលទៅរកខុស | គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ |
គប់មិត្រអបល័ក្ខណ៍រែងអាស្រូវ | ខុសត្រូវកើតពីការសេពគប់ ។ |
គួរជ្រើសរើសរកជនប្រុសស្រី | តើមានធម៌អ្វីជាប្រភព |
បើឃើញច្បាស់ហើយសឹមសេពគប់ | ឬត្រូវតែឈប់កុំរវល់ ។ |
បើតាមឱវាទព្រះសម្ពុទ្ធ | វិសុទ្ធទ្រង់ធម៌នីរមល |
គួរដឹងថាបើឃើញបុគ្គល | យល់ខុសពុំគួរសេពគប់ឡើយ ។ |
សូវនៅម្នាក់ឯងប្រសើរជាង | ត្រូវតែចៀសវាងជនតោះតើយ |
មិនកាន់តាមធម៌ជាកោះត្រើយ | ព្រងើយដោយយល់ថាខ្លួនត្រូវ ៕ |
និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

🔸កំណែចុងក្រោយ Last Updated on November 10, 2024 by Johnny ចន្នី
Facebook Comments