កាម ២ (សេចក្ដីពេញចិត្ត, ចំណង់, សេចក្ដីប្រាថ្នា, ធម្មជាតិដែលជាទីពេញចិត្តជាទីប្រាថ្នា – Kāma: sensuality)
១. កិលេសកាម (កិលេសដែលធ្វើឱ្យពេញចិត្ត, ចំណង់ដែលជាតួកិលេស – Kilesa-kāma: subjective sensuality)
២. វត្ថុកាម (វត្ថុដែលគួរពេញចិត្ត, អ្វីដែលជាទីប្រាថ្នា, អ្វីដែលចង់បាន, កាមគុណ – Vatthu- kāma: objective sensuality)
——————————
កាមគុណ ៥ (ចំណែកដែលជាទីប្រាថ្នា ជាទីពេញចិត្ត, ចំណែកដែលល្អ ឬចំណែកគាប់ចិត្តរបស់កាម – Kāmaguṇa: sensual pleasures; sensual objects)
១. រូបៈ (រូប – Rūpa: form; visible object)
២. សទ្ទៈ (សំឡេង – Sadda: sound)
៣. គន្ធៈ (ក្លិន – Gandha: smell; odor)
៤. រសៈ (រស – Rasa: taste)
៥. ផោដ្ឋព្វៈ (សម្ផស្សផ្លូវកាយ – Phoṭṭhabba: touch; tangible object)
៥. ផោដ្ឋព្វៈ (សម្ផស្សផ្លូវកាយ – Phoṭṭhabba: touch; tangible object)
ទាំង ៥ យ៉ាងនេះ សំដៅចំពោះចំណែកដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត (agreeable, delightful, pleasurable) ហៅថា កាមគុណ ។
—————————–
មើលពីជ្រុងជ្រោយរបស់អ្នកសិក្សា
កាមគុណ ៥ ជារូបធម៌ ដែលបុថុជ្ជនចង់បាន ជាប់ជំពាក់ទាក់អារម្មណ៍ បើមិនចេះគ្រប់គ្រងចិត្តឱ្យល្អ ឱ្យនៅក្នុងគន្លងធម៌ ប្រាថ្នាមិនចេះឆ្អែតស្កប់ស្កល់ នឹងនាំទុក្ខទោសមកកាន់ជីវិត ។ កាមគុណទាំង ៥ គឺវត្ថុកាម(ខទី ២) ហើយការដែលមនុស្សជាប់ជំពាក់ក្នុងកាមគុណ ក៏ព្រោះមានកិលេសកាម(ខទី ១)ដែលជាធម្មជាតិ ជានាមធម៌ វាកើតឡើងព្រោះអាយតនៈខាងក្នុង ៥ មានភ្នែកជាដើម តភ្ជាប់នឹងអាយតនៈខាងក្រៅ ៥ មានរូបជាដើម ហើយវាក្លាយជាធម្មាយតនៈតភ្ជាប់ជាមួយនឹងមនោយតនៈ ឱ្យវិលវល់ស្រមើស្រមៃដល់វាគ្មានទីបញ្ចប់ អ្វីដែលឃុំគ្រងឱ្យជីវិតមានសុវត្ថិភាពក្នុងជាតិនេះនិងក្នុងបរលោកគឺ សតិ ។ សតិនឹងមានកម្លាំងមុតខ្លាំងក្លា មានតែផ្លូវមួយគត់គឺត្រូវហាត់ប្រាណឱ្យសតិ ។
តាអារាមប៊យ
២៩ សីហា ២០១៨
Facebook Comments