៧. អរហន្តវគ្គ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸ចេះឯងឲ្យក្រែងចេះគេ។


☸️៧. អរហន្តវគ្គ មាន​ ១០ គាថា
១.គតទ្ធិនោ  វិសោកស្សវិប្បមុត្តស្ស  សព្វធិ
សព្វគន្ថប្បហីនស្សបរិឡាហោ  ន  វិជ្ជតិ  ។

👉សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួច​ស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។

២.ឧយ្យុញ្ជន្តិ  សតីមន្តោន  និកេតេ  រមន្តិ  តេ
ហំសាវ  បល្លលំ  ហិត្វាឱកមោកំ  ជហន្តិ ​តេ  ។

👉ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ ក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាននិងវិបស្សនា ដោយកិច្ច គឺរំពឹង ចូល ចេញ អធិដ្ឋាន ឬពិចារណាមិនសម្រាក ] លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់​ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះឯង ។

៣.យេសំ  សន្និច្ចយោ  នត្ថិយេ  បរិញ្ញាតភោជនោ
សុញ្ញតោ  អនិមិត្តោ  ច វិមោក្ខោ  យេស  គោចរោ
អាកាសេវ  សកុន្តានំគតិ  តេសំ  ទុរន្នយោ  ។

👉ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃ​ពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។

៤.យស្សាសវ  បរិក្ខីណាអាហារេ  ច  អនិស្សិតោ
សុញ្ញតោ  អនិមិត្តោ  ចវិមោក្ខោ  យស្ស  គោចរោ
អាកាសេវ  សកុន្តានំបទន្តស្ស  ទុរន្នយំ  ។

👉ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វ​ស្លាបព្ធដ៏អាកាស ដូច្នោះ ។

៥.យស្សិន្ទ្រិយានិ  សមថង្គតានិ អស្សា ​យថា  សារថិនា  សុទន្តា
បហីនមានស្ស  អនាសវស្សទេវាបិ  តស្ស ​បិហយន្តិ  តាទិនោ  ។

👉ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតា​ទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹង​ធឹង មិនញាប់ញ័រ ។

៦.បឋវីសមោ  នោ  វិរុជ្ឈតិឥន្ទខីលូបមោ  តាទិ  សុព្វតោ
រហទោវ  អបេតកទ្ទមោសំសារោ  ន  ភវន្តិ  តាទិនោ  ។

👉ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។

៧.សន្តំ  តស្ស  មនំ  ហោតិសន្តា  វាចា  ច  កម្ម  ច
សម្មទញ្ញា  វិមុត្តស្សឧបសន្តស្ស  តាទិនោ  ។

👉ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយ​ប្រពៃ ជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។

៨.អស្សទ្ធោ  អកតញ្ញូ  ចសន្ធិច្ឆេទោ  ច  យោ  នរោ
ហតាវកាសោ  វន្តាសោស  វេ  ឧត្តមបោរិសោ  ។

👉ជន ( អ្នកស្វែងរកកាម ) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាស​ហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។

៩.គាមេ  វា  យទិ  វា  រញ្ញេនិន្នេ  វា  យទិ  វា  ថលេ
យត្ថ  អរហន្តោ  វិហរន្តិតំ  ភូមិរាមណេយ្យកំ  ។

👉ព្រះអរហន្តទាំងឡាយនៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះៗឯងគឺជាភូមិឋានមនោរម្យ។

១០.រមណីយានិ  អរញ្ញានិយត្ថ  ន  រមតី  ជនោ
វីតរាគោ ​រមេស្សន្តិន  តេ  កាមគវេសិនោ  ។

👉ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាស​ហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។

ចប់អរហន្តវគ្គ

ធម្មបទគាថា​ ២៦​ វគ្គ

ចំនួនអត្ថបទមាន: ៨

១-យមកវគ្គ
២-អប្បមាទវគ្គ
៣-ចិត្តវគ្គ
៤-បុប្ផវគ្គ
៥-ពាលវគ្គ
៦-បណ្ឌិតវគ្គ
៧. អរហន្តវគ្គ
៨. សហស្សវគ្គ

🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).