៥-ពាលវគ្គ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។


☸️៥. ពាលវគ្គ មាន​ ១៦​ គាថា
១.ទីឃា  ជាគរតោ  រត្តិទីឃំ  សន្តស្ស  យោជនំ
ទីឃោ  ​ពាលាន ​ សំសារោសទ្ធម្មំ  អវិជានតំ  ។

👉រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះ​តែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។

២.ចរញ្ចេ  នាធិគច្ឆេយ្យសេយ្យំ  សទិសមត្តនោ
ឯកចរិយំ  ទឡ្ហំ  កយិរាកុនត្ថិ  ពាលេ  សហាយតោ  ។

👉បុគ្គល កាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្ត​នៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ] មិនមានក្នុងបុគ្គល​ពាលឡើយ ។

៣.បុត្តា  មត្ថិ  ធនមត្ថិឥតិ  ពាលោ  វិហញ្ញតិ
អត្តា  ហិ  អត្តនោ  នត្ថិកុតោ  ​បុត្តា  ​កុតោ  ​ធនំ ។

👉ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែល​ពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពី​ណាបាន ។

៤.យោ  ពាលោ  មញ្ញតី  ពាល្យំបណ្ឌិតោ  វាបិ  ​តេន  សោ
ពាលោ  ច  បណ្ឌិតមានីស  វេ  ពាលោតិ  វុច្ចតិ  ។

👉អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែល​ដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជា​មនុស្សពាល ដោយពិត ។

៥.យាវជីវម្បិ  ចេ  ពាលោ បណ្ឌិតំ  បយិរុបាសតិ
ន  សោ  ​ធម្មំ  វិជានាតិទព្វី  សូបរសំ  យថា  ។

👉មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។

៦.មុហុត្តមបិ  ចេ  វិញ្ញូបណ្ឌិតំ  បយិរុបាសតិ
ខិប្បំ  ធម្មំ  វិជានាតិជិវ្ហា  សូបរសំ  យថា  ។

👉វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច គេរមែងដឹងរសធម៌ដោយឆាប់រហ័ស ដូចអណ្តាតដឹង​នូវរសសម្ល ។

៧.ចរន្តិ  ពាលា  ទុម្មេធាអមិត្តេនេវ  អត្តនា
ករោន្តា  បាបកំ  កម្មំយំ ​ហោតិ  កដុកប្ផលំ  ។

👉ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងត្រាច់ទៅធ្វើនូវកម្មដ៏លាមក ដែលជាអំពើមានផលក្តៅ​ក្រហាយ ។

៨.ន  តំ  កម្មំ  កតំ  សាធុយំ  កត្វា  អនុតប្បតិ
យស្ស  អស្សុមុខោ  រោទំវិបាកំ  បដិសេវតិ  ។

👉បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផល​នៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។

៩.តញ្ច  កម្មំ  កតំ  សាធុយំ  កត្វា  នានុតប្បតិ
យស្ស  បតីតោ  សុមនោវិបាកំ  បដិសេវតិ  ។

👉បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយតាមក្រោយ ដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្ម​ណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។

១០.មធុវា  មញ្ញតី  ពាលោយាវ  បាបំ  ន  បច្ចតិ
យទា  ច  បច្ចតី  បាបំអថ  ( ពាលោ )  ទុក្ខំ  និគច្ឆតិ  ។

👉បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះដល់កាលណា បាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខក្នុងកាលណោះ ។

១១.មាសេ  មាសេ  កុសគ្គេនពាលោ  ភុញ្ជេថ  ភោជនំ
ន  សោ  សង្ខាតធម្មានំកល្លំ  អគ្ឃតិ  សោឡសឹ  ។

👉ជនពាល ទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ( ដែលគេច្រៀក ១៦ លើក ) របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬមានធម៌បានពិចារណាហើយ (រាប់​តាំងពីរព្រះសោតាបន្នឡើងទៅ) នោះឡើយ ។

១២.ន  ហិ  បាបំ  កតំ  កម្មំសជ្ជុខីរំវ  មុច្ចតិ
ឌហន្តំ  ពាលមន្វេតិភស្មាច្ឆន្នោវ  បាវកោ  ។

👉កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏ដូចជាទឹកដោះស្រស់ ដែលគេទើបតែរឺតក្នុងខណៈ​នោះ មិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះ រមែងតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះ​ដូច្នោះឯង ។

១៣.យាវទេវ  អនត្ថាយញត្តំ  ពាលស្ស  ជាយតិ
ហន្តិ  ពាលស្ស  សុក្កំសំមុទ្ធំ  អស្ស  វិបាតយំ  ។

👉ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងក្បាលគឺបញ្ញាឲ្យធ្លាក់ចុះ បំផ្លិចបំផ្លាញ ចំណែកនៃធម៌ស គឺកុសលរបស់បុគ្គលពាលនោះឯង ។

១៤.អសន្តំ  ភាវមិច្ឆេយ្យបុរេក្ខារញ្ច  ភិក្ខុសុ
អាវាសេសុ  ច  ឥស្សរិយំបូជា  បរកុលេសុ  ច  ។

👉ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន (ក្នុងខ្លួន) ផង នូវភាពហែហម គឺជាប្រមុខក្នុងពួកភិក្ខុផង នូវភាព​ជាឥស្សរៈក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង ។

១៥.មមេវ  កតមញ្ញន្តុគិហិប្បព្វជិតា  ឧភោ
មមេវ  អតិវសា  អស្សុកិច្ចាកិច្ចេសុ  កិស្មិញ្ចិ
ឥតិ  ពាលស្ស  សង្កប្បោឥស្សា  មានោ  ច  វឌ្ឍតិ  ។

👉ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថា​ជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចធំ កិច្ចណាមួយក៏ដោយ (កាល​បើ​យ៉ាងនេះ) ឥស្សា និងមានះ រមែងចម្រើន (ដល់ភិក្ខុពាលនោះឯង) ។

១៦.អញ្ញា  ហិ  លាភូបនិសាអញ្ញា  និព្វានគាមិនី
ឯវមេតំ  អភិញ្ញាយភិក្ខុ  ពុទ្ធស្ស ​សាវកោ
សក្ការំ  នាភិនន្ទេយ្យវិវេកមនុព្រូហយេ  ។

👉បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធដឹងច្បាស់​នូវហេតុនោះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។

ចប់ពាលវគ្គ

ធម្មបទគាថា​ ២៦​ វគ្គ

ចំនួនអត្ថបទមាន: ៨

១-យមកវគ្គ
២-អប្បមាទវគ្គ
៣-ចិត្តវគ្គ
៤-បុប្ផវគ្គ
៥-ពាលវគ្គ
៦-បណ្ឌិតវគ្គ
៧. អរហន្តវគ្គ
៨. សហស្សវគ្គ

🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).