៤-បុប្ផវគ្គ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។


☸️៤. បុប្ផវគ្គ មាន​ ១៦​ គាថា
១.កោ  ឥមំ  បឋវឹ  វិជេស្សតិយមលោកញ្ច  ឥមំ  សទេវកំ
កោ  ធម្មបទំ  សុទេសិតំកុសលោ  បុប្ផមិវ  បចេស្សតិ  ។

👉អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំង​ទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ​ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។

២.សេក្ខោ  បឋវឹ  វិជេស្សតិយមលោកញ្ច  ឥមំ  សទេវកំ
សេក្ខោ  ធម្មបទំ  សុទេសិតំកុសលោ  បុប្ផមិវ  បចេស្សតិ  ។

👉ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ចបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង ។

៣.ផេណូបមំ  កាយមិមំ  វិទិត្វាមរីចិធម្មំ  អភិសម្ពុធានោ
ឆេត្វាន  មារស្ស  បបុប្ផកានិអទស្សនំ  មច្ចុរាជស្ស  គច្ឆេ  ។

👉ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។

៤.បុប្ផានិ  ហេវ  បចិនន្តំព្យាសត្តមនសំ  នរំ
សុត្តំ  គាមំ  មហោឃោវមច្ចុ  អាទាយ  គច្ឆតិ  ។

👉មច្ចុគឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា​គឺកាមគុណ ៥ នោះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។

៥.បុប្ផានិ  ហេវ  បចិនន្តំព្យាសត្តមនសំ  នរំ
អតិត្តំយេវ  កាមេសុអន្តកោ  កុរុតេ  វសំ  ។

👉អ្នកធ្វើនូវទីបំផុត (នៃជីវិត) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើស​រើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។

៦.យថាបិ  ភមរោ  បុប្ផំវណ្ណគន្ធំ  អហេឋយំ
បលេតិ  រសមាទាយឯវំ  គាមេ  មុនី  ចរេ  ។

👉ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នក​ប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។

៧.ន  បរេសំ  វិលោមានិន  បរេសំ  កតាកតំ
អត្តនោ  វ  អវេក្ខេយ្យកតានិ  អកតានិ  ច  ។

👉ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយ​របស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែ​កិច្ចការទាំងឡាយ ដែលធ្វើហើយ​ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។

៨.យថាបិ  រុចិរំ  បុប្ផំវណ្ណវន្តំ  អគន្ធកំ
ឯវំ  សុភាសិតា  វាចាអផលា ​ ហោតិ  អកុព្វតោ  ។

👉ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្លិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។

៩.យថាបិ  រុចិរំ  បុប្ផំវណ្ណវន្តំ  សគន្ធកំ
ឯវំ  សុភាសិតា  វាចាសផលា  ហោតិ ​សុកុព្វតោ  ។

👉ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជា​សុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។

១០.យថាបិ ​បុប្ផរាសិម្ហាកយិរា  មាលាគុឡេ ​ពហូ
ឯវំ  ជាតេន  មច្ចេនកត្តព្វំ  កុសលំ  ពហុំ  ។

👉មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា (ផ្សេងៗ គ្នា) ឲ្យបានច្រើន យ៉ាងណាមិញ សត្វដែលកើតមក​ហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនោះឯង ។

១១.ន ​បុប្ផគន្ធោ  បដិវាតមេតិន  ចន្ទនំ  តគរមល្លិកា  វា
សតញ្ច  គន្ធោ  បដិវាតមេតិសព្វា  ទិសា  សប្បុរិសោ  បវាយតិ  ។

👉ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាស​ខ្យល់ មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយ​ទៅបានគ្រប់ទិស ។

១២.ចន្ទនំ  តគរំ  វាបិឧប្បលំ  អថ  វស្សិកី
ឯតេសំ  គន្ធជាតានំសីលគន្ធោ  អនុត្តរោ  ។

👉ក្លិននៃសីល ជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កា​ឧប្បល ផ្កាម្លិះលា ។

១៣.អប្បមត្តោ  អយំ  គន្ធោយ្វាយំ  តគរចន្ទនី
យោ  ច  សីលវតំ  គន្ធោវាតិ  ទេវេសុ  ឧត្តមោ  ។

👉ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។

១៤.តេសំ  សម្បន្នសីលានំអប្បមាទវិហារិនំ
សម្មទញ្ញា  វិមុត្តានំមារោ  មគ្គំ  ន  វិន្ទតិ  ។

👉មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តី​មិនប្រមាទ បានរួចផុតស្រឡះហើយ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។

១៥.យថា  សង្ការធានស្មឹឧជ្ឈិតស្មឹ  មហាបថេ
បទុមំ  តត្ថ  ជាយេថសុចិគន្ធំ  មនោរមំ  ។

👉ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត​បាន ។

១៦.ឯវំ  សង្ការភូតេសុអន្ធភូតេ  បុថុជ្ជនេ
អតិរោចតិ  បញ្ញាយសម្មាសម្ពុទ្ធសាវកោ  ។

👉ដូចម្តេចមិញសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏​ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា (របស់ខ្លួន) ដូច្នោះឯង ។

ចប់បុប្ផវគ្គ

ធម្មបទគាថា​ ២៦​ វគ្គ

ចំនួនអត្ថបទមាន: ៨

១-យមកវគ្គ
២-អប្បមាទវគ្គ
៣-ចិត្តវគ្គ
៤-បុប្ផវគ្គ
៥-ពាលវគ្គ
៦-បណ្ឌិតវគ្គ
៧. អរហន្តវគ្គ
៨. សហស្សវគ្គ

🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).