អត្ថបទ បទសរភញ្ញ

បទសរភញ្ញ សម្រាប់សូត្រគោរពទង់សាសនា

Poem in audioស្តាប់សម្លេងស្មូធ្យ

បទសរភញ្ញ

សម្រាប់សូត្រគោរពទង់សាសនា

១- សូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តាទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្ដាលមាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់អាចកាត់សង្សារទុក្ខបាន ។
២- សាសនាព្រះអង្គនៅសព្វថ្ងៃសត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបានកាន់តាមលំអានបានក្ដីសុខ ។
ឥតមានសុខណាស្មើក្ដីស្ងប់បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។
៣- ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរ័តន៍គួរគោរពជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធវិសុទ្ធតាងអង្គព្រះសាស្តា
សូមគុណត្រៃរ័តន៍ជួយខេមរាឲ្យបានសុខាតរៀងទៅ៕៚


ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).