អត្តភាពជាមនុស្សពេញហៅក្រ

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
អត្តភាពជាមនុស្សពេញហៅក្រកើតដោយផលល្អដែលយើងបាន
កសាងសន្សំយ៉ាងចំណាននាំយើងឱ្យបានភពជាមនុស្ស។
ក្រពីរគឺជីវិតការរស់នៅរស់ហើយត្រង់ផ្លូវនៃសប្បុរស
សន្សំសុចរិតឥតមានខ្ចោះនេះពិតជារស់ហើយល្អផង។
ដល់ក្រទីបីក្របានស្ដាប់ព្រះធម៌ជាច្បាប់ឥតសៅហ្មង
ព្រះធម៌យូរៗទើបមានម្ដងក្រក្រៃកន្លងប្រាកដពិត។
ទីបួនកម្រក្រក្រៃណាស់គឺក្របានត្រាស់ជាព្រះពុទ្ធ
ប្រសើរលើសលោកជោគវិសុទ្ធឆ្លងផុតងងឹតគឺអវិជ្ជា។
យោនរោរីនរៈទាំងឡាយអើយបានកើតមកហើយគ្រប់អង្គា
ជាលាភឧត្តមធំមហិមាចូរអ្នកឧស្សាហ៍សាងដើមទុន។
កុំបីលង់លក់វង្វេងភ្លេចចុះចាញ់កលល្បិចនៃកាមគុណ
គិតកាញ់កុំឱ្យចាញ់ជាតិមុន តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។
សាងល្អក្រណាស់ដូចច្រាស់ទឹកប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយចុងក្រោយផលបានក្សាន្តសុខា។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace