នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត
| សច្ចៈខន្តី | ជាធម៌មានន័យ | |
| គួរនឹងប្រតិបត្តិ | ព្រះទ្រង់សរសើរ | |
| ដល់ពុទ្ធបរិស័ទ | ដែលប្រឹងមធ្យ័ត | |
| បដិបត្តិធម៌នេះ ។ | ||
| ខន្តីសច្ចៈ | ជាធម៌ត្រជាក់ | |
| នៅក្នុងសន្តាន | ហើយចេះអត់ធន់ | |
| ចិត្តមិនសាមាន្យ | ក្រេវក្រោធកើតបាន | |
| ជាធម៌ខន្តី ។ | ||
| ខន្តីជាធម៌ | ដ៏ល្អបវរ | |
| ប្រពៃខ្លាំងណាស់ | ខន្តី ពិតៗ | |
| អោយប្រាកដច្បាស់ | ព្រះអង្គបានត្រាស់ | |
| ក៏ដោយខន្តី ។ | ||
| សច្ចៈទៀងត្រង់ | ជាធម៌ផូរផង់ | |
| ផ្ចិតផ្ចង់ប្រតិបត្តិ | ទោះតូចឬធំ | |
| ផ្តុំគ្នាផ្តើមមាត់ | កុំបីអោយភ្លាត់ | |
| ឃ្លាតពីសច្ចៈ ។ | ||
| សច្ចៈជាធម៌ | ស្មោះត្រង់ពិតល្អ | |
| មិនមែនមុសា | ទោះយើងធ្វើអ្វី | |
| នៅក្នុងរាជការ | មនុស្សគ្រប់អាត្មា | |
| ត្រូវការចង់បាន ។ | ||
| សច្ចៈស្ងប់ស្ងៀម | វិតក្កៈមិនបៀម | |
| លាក់លៀមក្នុងប្រាណ | ធ្វើគេមិនកើត | |
| បើកមាត់មិនបាន | ធ្វើអោយខកខាន | |
| ថាបានខន្តី (1(ខន្តីទាល់ច្រក)) ។ | ||
| សោរច្ចៈខន្តី | ពីរោះមានន័យ | |
| ប្រពៃកន្លង | ធម៌មានជម្រៅ | |
| ហើយល្អិតទៀតផង | សាវ័ករៀមច្បង | |
| ទើបយល់ធម៌នេះ ។ | ||
| ខន្តីអលង្ការោ | ខន្តីបានមក | |
| នូវគ្រឿងអលង្កា | ល្អយ៉ាងពិសេស | |
| គ្មានក្នុងលោកា | ធ្វើអោយមនុស្សា | |
| ទេវតាស្រលាញ់ ។ | ||
| សោរច្ចៈអង្ការោ | ស្ងប់ស្ងៀមសុខោ | |
| ផុសនៅក្នុងចិត្ត | ព្យាយាមស្ងប់ស្ងាត់ | |
| ដុសខាត់សម្រិត | ចិត្តបរិសុទ្ធពិត | |
| ឈ្មោះថាសោរច្ចៈ ។ | ||
| ខន្តីសោរច្ចៈ | ជាធម៌ត្រជាក់ | |
| ក្សេមក្នុងសន្តាន | បើយើងប្រតិបត្តិ | |
| ហើយគោរពបាន | បញ្ញាថ្កើងថ្កាន | |
| បានដល់និព្វាន ។ |
(ចប់) សូមអនុមោទនា

ដកស្រង់ចេញពីសៀវភៅកំណាព្យព្រះធម៌
និពន្ធដោយៈ ឧបាសក អោក បូរ៉ា


Footnotes-សម្គាល់ៈ
- 1(ខន្តីទាល់ច្រក)







