សូម និង សុំ Posted on July 9, 2024August 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 137 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸ចេះឯងឲ្យក្រែងចេះគេ។ 👉សូម (កិរិយាសព្ទ)បញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការសូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។ពាក្យសម្រាប់ប្រើនាំមុខឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយានុគ្រោះ ឬប្រើជាជំនួយនាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬដោយសេចក្ដីគោរព, ដោយសេចក្ដីគួរសម ( តាមថ្នាក់បុគ្គល )សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន…; សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…;សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស!; សូមកុំ…; សូមឲ្យ… ។ ល ។ 👉សុំ (កិរិយាសព្ទ)( ព. សា. ) សូមសុំទាន, សុំគេស៊ី។សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយសេចក្ដីអង្វរឬសេចក្ដីគួរសមសុំឲ្យឯងអាណិតអញ; រាជការសុំឲ្យអស់បណ្ដារាស្ត្រ យកចិត្តទុកដាក់ខំប្រឹងធ្វើការនេះ ឲ្យបានសម្រេចឆាប់ ( ម. ព. សូម ផង ) ។ 🔸កំណែចុងក្រោយ Last Updated on August 18, 2025 by Johnny ចន្នីShare this article: