នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។
សូមពិចារណា
| ចំណង់ចង់បានសុខសាន្តមានភព្វ | ខំរក្សាទ្រព្យពុំធ្លាប់គិតថា |
| ចំណេះដឹងនិងសតិបញ្ញា | ជាអ្នករក្សាឱ្យសុខស្ងប់ពិត។ |
| គួរយកដើមឈើធ្វើជាតួយ៉ាង | ជាគ្រឿងសំអាងទុកដាស់តឿនចិត្ត |
| ដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិត | បាំងឱ្យញាតិមិត្តជិតត្រជាក់កាយ។ |
| កុំសង្ឃឹមថាសង្ខារសំខាន់ | កុំចាប់ប្រកាន់ខន្ធធាតុទាំងឡាយ |
| កុំចងវេរានាំពៀរវែងឆ្ងាយ | កុំធំភ្លេចម្តាយអន្តរាយអស់ញាតិ។ |
| ដុំបាយមួយចានសម្រាប់មួយថ្ងៃ | កេរ្តិ៍ឈ្មោះប្រពៃសម្រាប់មួយជាតិ |
| ឯបុណ្យកុសលផ្តល់ផលឥតឃ្លាត | សម្រាប់គ្រប់ជាតិក្នុងវដ្តសង្សារ។ |
| សូមពុទ្ធបរិស័ទតូចធំទាំងឡាយ | កុំបីឃ្លាតឆ្ងាយពីធម៌មេត្តា |
| សូមកុំធំខ្ពស់ហួសគេហ៊ានថា | ខុសឆ្គងម្តេចម្តាឱ្យគេហ៊ានប្រាប់។ |
| សូមប្រុងប្រយ័ត្ននឹងពាក្យសរសើរ | ក្រែងគេហៃអើអែបអបចាំស្តាប់ |
| គេអាចបញ្ជោរបញ្ជូនឱ្យស្លាប់ | ខុសឆ្គងឥតប្រាប់ចាំចាប់កំហុស។ |
| សូមឱ្យបាបមិត្តប្តូរចិត្តប្រិតកាយ | សត្រូវទាំងឡាយរសាត់ឆ្ងាយចុះ |
| អ្នកនៅជិតក្បែរប្រែមានសន្តោស | អ្នកផងស្រីប្រុសបានសុខដោយសារ។ |
| សូមសុខសួស្តីសិរីមង្គល | ចូលដល់អ្នកដែលមានចិត្តជ្រះថ្លា |
| គោរពស្រឡាញ់ជាតិនិងសាសនា | សុខគ្រប់ប្រការរហូតតទៅ ។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon


🔸កំណែចុងក្រោយ Last Updated on May 13, 2025 by Johnny ចន្នី






