សូមកុំភ្លេចធាតុដើម

៥. សូមកុំភ្លេចធាតុដើម

🔸សក់ រោម ក្រចក ធ្មេញ និងស្បែកជាធាតុលោកចែកថាមិនដឹង
ទាំងសាច់ សសៃ ឆ្អឹង ខួរក្នុងឆ្អឹងដល់ពេលនឹកខឹងៗអ្នកណា? ។
🔸បេះដូង ទាច ថ្លើម វាវ ក្រពះសុទ្ធតែប្រែផ្លាស់អនត្តា
សួត ពោះវៀនធំ គួរអនិច្ចាពោះវៀនផងណាអាហារថ្មី ។
🔸អាហារចាស់និងខួរក្បាលវិនាសគ្រប់កាលជាប្រក្រតី
ប្រមាត់ទឹកស្លេស៍ ខ្ទុះឈាមក្តីកើតពីបច្ច័យហេតុទាំងអស់ ។
🔸សម្បោរ ខ្លាញ់ខាប់ ញើស ទឹកភ្នែកប្រសិនបើឆែកគ្រប់កៀនកោះ
ខ្លាញ់រាវ ទឹកមាត់ បដិកូលស្មោះគ្មានមនុស្សសត្វសោះនៅពីក្នុង ។
🔸ទឹករំអិលទឹកមូត្រក៏ជាធាតុផ្គុំបិទចងសៀតដើមដល់ចុង
កើតជារូបមនុស្សមួយទាំងស្រុងកុំជឿស្លុងភ្លេចធាតុដើម ៕

នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា

🔸Last Updated កំណែចុងក្រោយ on June 18, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace