សិក្ខាបទ៦
☸️សិក្ខាបទ ៦ គឺព្រះមានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុសាមណេរ ព្រោះការចិញ្ចឹមជីវិត។
- ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួតនូវឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបារាជិក។
- ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវសេចក្តីត្រូវការរបស់បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។
- ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុអង្គណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។
- ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។
- ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។
- ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិទុក្កដ។
(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)
សូមអនុមោទនា !!!

អត្ថបទផ្សេងទៀត…
Total Items: 3
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម

