សម្តេចសង្ឃ ប្រាក់ ហ៊ិន

សម្តេច ប្រាក់ ហ៊ិន

សម្តេចព្រះមហាសុមេធាធិបតី
ព្រះសង្ឃរាជ  គណៈមហានិកាយ
ព្រះនាម ប្រាក់ ហ៊ិន

ព.ស. ២៤៨១ – ២៤៩១
គ.ស. ១៩៣៧ – ១៩៤៧

 

         ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស. ២៤០៧ គ.ស. ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខែត្រកំពង់ចាម (តែពេលទំងន់នៅភូមិ ពោធិជំទាវមាន់ ខែត្រព្រៃវែង ដោយស្រុកមានវិបត្តិភ័ន្តប្រែជាន់រាមាកំហែង ក៏បានរត់ទៅ នៅភូមិចាកៈអង្ករវិញ) ។ បិតានាម ប្រាក់ មាតានាម ដែង ។ ក្រោយមកមាតាបិតា បាន មករស់នៅឃុំ លេខ៦ ជ្រោយចង្វា ភ្នំពេញ មានរបរជាអ្នកជំនួញឫស្សី ។

         ព្រះជន្មាយុបាន ១២ឆ្នាំ បានបួសជាសាសមណេរ នៅវត្តសាំងសាមី ក្រុងព្រៃវែង ពី ឆ្នាំច ឆស័ក ព.ស. ២៤១៨ គ.ស.១៨៧៤ ។

           ព្រះជន្មាយុ ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុ នៅក្នុងវត្តសាំងសាមី ឆ្នាំមមែ ចត្វាស័ក ព.ស. ២៤២៧ គ.ស. ១៨៨៣ ព្រះឧបជ្ឈាយ៍ឱ្យ នាមបញ្ញត្តិថា សុធម្មត្ថេរ

         ព្រះអង្គបានឡើងធ្វើជាចៅអធិការវត្តសារាវ័នតេជោ ឃុំលេខ៣ ក្រុងភ្នំពេញ ពីឆ្នាំច ត្រីស័ក ព.ស. ២៤៥៤ គ.ស. ១៩១០ ។

         ព្រះ​ជន្មាយុ ៧៥ឆ្នាំ នៅក្នុងឆ្នាំឆ្លូវ ព.ស. ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃ នាយកស្តីទី គណៈមហានិកាយ (ព្រះរាជក្រឹត្យ លេខ៦ ចុះថ្ងៃទី០១ ខែហ្វេរី្រយេ ឆ្នាំ ១៩៣៧) ។

         ព្រះជន្មាយុ ៧៧ឆ្នាំ ព្រះអង្គបានទទួលឋានន្តរស័ក្តិជា ព្រះសង្ឃនាយក (ព្រះរាជក្រឹត្យ លេខ២២ ចុះថ្ងៃទី១៧ ដេសមប្រី ឆ្នាំ១៩៤០) ។

         ព្រះជន្នាយុ ៨០ឆ្នាំ ព្រះអង្គបានឡើងសមណស័ក្តិជាន់ខ្ពស់ជាទី សម្តេច ព្រះពោធិវ័ង្ស ព្រះសង្ឃនាយកគណៈមហានិកាយ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស. ២៤៧៤ គ.ស. ១៩៣០ ។

         ព្រះជន្មាយុ ៨១ឆ្នាំ ព្រះអង្គបានឡើងសមណៈស័ក្តិខ្ពស់បំផុត ជាទី សម្តេច ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ នៅថ្ងៃ១រោច ខែ អស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតប្រិ៍ ឆ្នាំ១៩៣១ ។

         ព្រះជន្មាយុ ៨៥ឆ្នាំ ព្រះអង្គបានទទួលព្រះអនិច្ចធម្ម នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកក្តិក ឆ្នាំកុរ ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ វេលាពាក់កណ្តាល អធ្រាត្រ ៕

ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ – គ.ស. ២០០៣ ។

វត្តខេមររតនារាម, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on June 12, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace