មិនដល់អញ! Posted on June 1, 2025April 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 14 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។ មិនដល់អញ! អស្មិមានះចរិតខ្មែរ (ខ្លះៗ)តែងគិតថាគេមិនដល់អញចេះមួយសៀវភៅអួតត្របាញ់ស្តីក្លាមុខខ្លាញ់ឆ្ងាញ់អំនួត ។សីលប្រាំចាំបានគ្មានចន្លោះស្រណោះប្រព្រឹត្តខុស ខុសត្រួតមាត់វិញក្អេងក្អាងចាងភរភូតដឹងមួយពន្លូតអួតដឹងដប់ ។ហុតទឹកខំប្រឹងសម្លឹងកាកហុចមួយចង់ផាកបកត្រឡប់រកលាភចូលវិញទ្វេជាដប់ស្រវាឆក់ទ្រព្យមិនដល់អញ ។កុំជោរមកប្រាប់ថាអញខ្វះអញមានខ្លាំងណាស់គួរស្រឡាញ់មុខដូចអ្នកវិញមិនដល់អញកុំខ្នាញ់មកបៀតឆ្លៀតប្រាប់អី ។នេះហើយចរិតពិតបច្ចុប្បន្នខ្មែរយន់គំនិតគិតអប្រិយមិនចេះយោគយល់អធ្យាស្រ័យអញនេះសែនល្បីមិនបាច់កែ ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: