ព្យញ្ជនៈខ្ជាក់សេចក្តី
បទកាកគតិ
ក កើតកំណប់ | ខ ខំថ្ងៃយប់ | គ គេងរិះរេ |
ឃ ឃើញតម្លៃ | ង ងើបមុនគេ | មិននៅទំនេរ |
រូតរះរករៀន ។ | ||
ច ចេះចចារ | ឆ ឈប់ប្រេះឆា | ជ ជួយជាស្ពាន |
ឈ ឈានទៅមុខ | ញ ញឹមអៀនប្រៀន | ញឹកញាប់ជាប់ញាណ |
ញ៉ាំងញាតិញញើត ។ | ||
ដ ដាំដោះដូរ | ឋ ឋិតថែគ្រូ | ឌ ឌិនកំណើត |
ឍ ធនវឌ្ឍនា | ណ នាំគ្នាកើត | នែបនិត្យល្អឆើត |
នោះនឹងមានន័យ ។ | ||
ត តបគុណទុក | ថ ថែម៉ែពុក | ទ ទៅមុខថ្ងៃ |
ធ ធនធំធាត់ | ន នាំនិស្ស័យ | និត្យនៅឋានថ្លៃ |
និព្វាននាថនាយ ។ | ||
ប បោះបង់បាប | ផ ផលផ្តល់ឆាប់ | ព ពិតមិនក្លាយ |
ភ ភោគផលផុស | ម មានសប្បាយ | មូលមិត្តជិតឆ្ងាយ |
មកមានមេត្តា ។ | ||
យ យល់គ្នីគ្នា | រ រស់រមនា | ល លះលោភា |
វ វៀរវិវាទ | ស ស៊ូសិក្សា | ហ ហាមហ៊ឺហា |
ខ្លាចហិនហោច ។ | ||
ឡ ឡើងលូតលាស់ | អ អង់អាចអស់ | រស់មានប្រយោជន៍ |
ប្រយែងប្រយ័ត្ន | ស្អាតបាតមិនខ្លោច | មិនខ្លាចជាខ្មោច |
ប្រយោជន៍យឺនយូរ ។ | ||
ព្យញ្ជនៈសាមបី | ខ្ជាក់ធ្លាក់សេចក្តី | មានន័យហៀរហូរ |
ដូចខ្ជាក់កំណប់ | កប់ពីយារយូរ | គយគន់គិតគូរ |
គុណគាប់ពេកក្រៃ ។ | ||
វប្បធម៌ភាសា | សិល្បៈសាសនា | ជាតិជាថ្លាថ្លៃ |
អាស្រ័យអក្ខរា | ចារឆ្លាក់ខ្ជាក់ន័យ | រួមផ្សំការច្នៃ |
នៃអ្នកប្រសប់ ។ | ||
វប្បធម៌រលត់ | សូន្យឈឹងដូចយប់ | ងាយពើបជំពុប |
ជួបក្តីអន្តរាយ ។ | ||
ខ្ញុំអ្នកសំណេរ | ខិតខំសរសេរ | មិនថាយប់ថ្ងៃ |
ប្រឹងប្រែងប្រុងប្រៀប | រៀបចំកែច្នៃ | ផ្ញើជូនចងដៃ |
ជូនជនរួមជាតិ ។ | ||
សូមសព្វខេមរា | រួបរួមរក្សា | ការពារកុំឃ្លាត |
លើកស្ទួយវប្បធម៌ | អក្សរសាស្រ្តជាតិ | ជួយហើយជួយទៀត |
ជាតិជាក់ជោគជ័យ ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 9, 2024
Facebook Comments