៤. ប្រយ័ត្នត្រូវអានន្ទរិយកម្មដោយមិនដឹងខ្លួន
ចិញ្ចឹមថ្នាក់ថ្នមថើបឱបបំពេរ | |
យកផ្ញើមេដោះមិនអស់ចិត្តទេ | នឹកភ័យក្រែងគេមើលកូនមិនល្អ ។ |
ប្តូរគ្នាបីស្ទួយដោយចិត្តស្មោះស | |
ថ្នាំថ្លៃប៉ុណ្ណាមិនត្អូញខ្លាចក្រ | លួងចិត្តអង្វរឱ្យកូនឆាប់ជា ។ |
សុខចិត្តបាបខ្លួនទទួលកម្មពៀរ | |
ពេលកូនមានទុក្ខម៉ែពុកធានា | រ៉ាប់រងធ្វើជាខ្ញុំកូនដាច់ថ្លៃ ។ |
គំរើក្អួតឈ្លក់ម៉ែកាន់ពេញដៃ | |
មិននឹកខ្ពើមឆ្អើមស្រលាញ់បុត្រថ្លៃ | ថ្នមកូនយប់ថ្ងៃវិស័យកែវភ្នែក ។ |
អាសូរកូនប្រុសឈឺចាប់អនេក | |
ឳនឹកខ្លោចចិត្តអាណិតកូនពេក | កើតរោគចម្លែកយំស្រែកឥតល្ហែ ។ |
មានប្រាក់អាងជួលអ្នកផ្សេងឱ្យថែ | |
យកលេសធ្វើការរកលុយមើលម៉ែ | បាត់មុខរាប់ខែយូរៗឃើញម្តង ។ |
កូនថាកុំព្រួយអាណិតគាត់ផង | |
ទុកគាត់រស់យូររឹតឈឺកន្លង | ឱ្យពុកម៉ែឆ្លងផុតការចុកចាប់ ។ |
ខ្វាក់ខ្វិនពិការគង់មិនចង់ស្លាប់ | |
ផ្លូវបុណ្យមិនដើរទៅដើរផ្លូវបាប | កងច័ក្ររាប់ហាបឃើញជាភួងផ្កា ។ |
នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា


កំណែចុងក្រោយ Last Updated on June 18, 2024 by Johnny ចន្នី