បុត្រ៣ប្រការ

បុត្រ៣ប្រការ

បទពាក្យប្រាំពីរ

បុត្រាបុត្រីនៅលើលោកមានច្រើនគគោកហួសកំណត់
ព្រះពុទ្ធជាម្ចាស់ត្រាស់សន្មតហៅបុត្រប្រាកដបីសីណ្ឋាន ។
ទីមួយអតិជាតបុត្តល្អបរិសុទ្ធស្គាល់សីលទាន
ដឹកនាំម៉ែឳទៅនិព្វានជាឋានវិមានក្សាន្តប្រសើរ ។
ទីពីរអនុជាតបុត្តស្លូតបូតបំផុតស្រណុកប្រើ
ប្រកបការងារល្អប្រសើរចេះដើរតាមផ្លូវម៉ែឳស្តី ។
ទីបីអវជាតបុត្តអាក្រក់បំផុតហួសវិស័យ
មិនស្តាប់ម៉ែឳមានគុណថ្លៃប្រព្រឹត្តព្រៃផ្សៃខាងផ្លូវខុស ។
សូមបុត្តធីតាគួរលកលៃគប្បីកែច្នៃគិតគូរចុះ
គួរប្រព្រឹត្តខ្លួនកុំឲ្យខុសតម្កល់កត្តិយសខ្ពស់ថ្លាថ្លៃ ។
បុត្រណារលឹកនឹកតបគុណបុត្របានបុណ្យប្រសើរក្រៃ
ទាំងក្នុងលោកនេះលោកដទៃសុខសាន្តយប់ថ្ងៃប្រាកដហោង៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តគិរីសោភា (កូនសត្វ), ថៃទី១៧ ខែឧសភា ឆ្នាំ២០០៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace