បានមកស្រុកព្រះ Posted on February 23, 2025 by Johnny ចន្នី ចំនួនទស្សនា: 27 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸ចេះឯងឲ្យក្រែងចេះគេ។ បានមកស្រុកព្រះ បានមកស្រុកព្រះសប្បាយណាស់ទាំងក្មេងទាំងចាស់គួរជ្រះថ្លាអ្នកដែលធ្លាប់កាចប្រែរាបសាខឹងខុសយ៉ាងណាចេះអត់ទ្រាំ។ព្រោះតែព្រះគុណបុណ្យបារមីនៃព្រះជិនស្រីប្រោសរៀបចំសម្តែងព្រះធម៌ដ៏ឧត្តមដឹកនាំសត្វលោកឱ្យផុតភ័យ។ទោះជាបាត់អង្គព្រះទ្រង់ញាណស្តេចទ្រង់និព្វានទៅហើយក្តីសល់តែព្រះស្តូបព្រះចេតិយយើងខ្ញុំប្រុសស្រីសូមវន្ទា។សូមថ្វាយបង្គំព្រះពុទ្ធស្ថានដែលមានប៉ុន្មានឋាននានាលង្កានេប៉ាល់ទាំងឥណ្ឌាយកជាពំនឹងពឹងតទៅ។បានជាអារម្មណ៍ជាប់ក្នុងចិត្តជាគតិនិមិត្តដិតជាប់នៅហែហមថ្នមចិត្តជាប់តាមផ្លូវក្នុងដំណើរទៅព្រះនិព្វាន។ និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon Share this article: