បទពង្សាវតារខ្មែរ

អត្ថបទ បទពង្សាវតារខ្មែរ
Poem in audioស្តាប់សម្លេងច្រៀង

ពង្សាវតារខ្មែរ

១. ខ្មែរអើយចូរចាំជាក់ថាតាមសាវតារជាតិខេមរា
ធ្លាប់តែថ្កើងទឹកដីខ្មែរធំទូលំទូលាយសព្វសាយរុងរឿង
គេឯងតែងលើកតម្កើងតម្កល់ជាតិយើងចាត់ទុកឡើង
ជាជាតិច្បង ។
២. អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយបានចេញផ្សព្វផ្សាយគ្រប់ទិសទាំងឡាយ
ចុងបូព៌ាសាសនាសិល្បៈចម្លាក់វិចិត្រគំនិតសិក្សា
តន្ត្រីទស្សនវិជ្ជាព្រះពុទ្ធសាសនាជាគោលការណ៍
ខ្មែរផ្សាយទៅ។
៣. ខ្មែរអើយចូរស្តាប់សាវតារដែលបានចរចាបញ្ជាក់ប្រាប់ថា
ពូជខ្មែរថ្កើងតាំងចិត្តឱ្យមាំខិតខំប្រឹងវិញសាមគ្គីជាតិយើង
ជួយលើកតម្កើងតំលៃខ្មែរយើងឱ្យបានរុងរឿងថ្មីឡើង
តាមសាវតារ ​៕


ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace