បទថ្វាយផ្កា

បទថ្វាយផ្កា
Poem in audioស្តាប់សម្លេងស្មូត

បទថ្វាយផ្កា

            បទុមក្រពុំរីកមានចិត្តត្រេកកាច់មកថ្វាយ
            បទុមក្រពុំថ្វាយបង្កាច់កាយកបកេសរ ។
            លុតលើកទាំងទសករប្រណម្យដោមដាក់លើសិរសី
            ខ្ញុំក្រាបក្រោមព្រះបាទអភិវាទវរវន្ទា ។
            ថ្វាត់ថ្វាយទៅព្រះស្រី-រ័ត្នដ៏ថ្លៃស្រីកាឡា
            ក្បូរក្បាច់រចនាបរិបូរណ៍បួនដណ្តប់ហត្ថ ។
            ព្រះអង្គភគវាស្តេចគង់នាបល្ល័ង្ករ័ត្ន
            ឆ្លុះយល់កំណើតសត្វសត្វអមរនិករកាយ ។
            ឆ្លោមស្លឹក-ស្លឹកត្រសុំត្រសាយព្រមនូវមែកមាស
            បពិត្ររីសំណូមខ្ញុំសាងសូមប្រាថ្នាកាត់
            សូមឆុតចំហុតថ្វាត់សត្វរៀងដល់និព្វានហោង ៕

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace