ធម្មសរសើរ

អត្ថបទ ធម្មសរសើរ
Poem in audioស្តាប់សម្លេងស្មូត

ធម្មសរសើរ

  សាធុ សាធុ ព្រះគុណជាអង្គម្ចាស់ទេសន៍ពីរោះណាស់
លះសេចក្តី បកស្រាយសម្រាយប្រែបាលី
បរិស័ទប្រុសស្រីស្តាប់បានណា ។
ពីរោះៗអ្វីម្លេះទេ បាលីស្រាយខ្មែរប្រែខ្លឹមសារ
ហេតុតែព្រះគុណ មានបញ្ញាចេះចាំធម៌អាថ៌ប្រាកដពិត ។
យើងខ្ញុំសូមតាំងព្រះគុណម្ចាស់ជាសាវ័កព្រះដ៏ពិសិដ្ឋ
បួសប្រឹងរៀនសូត្រ ស្រូតកម្ចាត់់ បំបាត់អវិជ្ជា ពីសន្តាន ។
ម៉្យាងទៀតព្រះគុណ ជួយសាសនាព្រះពុទ្ធផងណា យ៉ាងចំណាន
ឱ្យបានឋិតនៅ ឆ្នាំប្រាំពាន់ដោយបួសរៀនសូត្រធម៌វិន័យ
យើងខ្ញុំសែនស្តាយ រសសាច់ធម៌ចង់ឃាត់អង្វរ ខ្លាចម្ចាស់ថ្លៃ
នឿយព្រះប្រាជ្ញា វាចាន័យព្រះកាយផងក្តី មិនហ៊ានឃាត់។
តែប៉ុណ្ណឹងចុះ ព្រះគុណម្ចាស់ទេសន៍ពីរោះណាស់ច្បាស់ប្រាកដ
ដោយពេលវេលា មានកំណត់ពុំអាចនឹងឃាត់ព្រះគុណបាន ៕

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace