អត្ថបទនមស្ការ បាលីប្រែ

Average Rating: 5


រតនត្តយបូជា

(ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ)

ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្តានញ្ច មយ្ហញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។

ប្រែថាៈ ខ្ញុំព្រះករុណា សូមបូជាចំពោះនូវ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

រតនត្តយបូជា

(ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រ័យ)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ (៣ចប់)

ប្រែថាៈ រីកិរិយានមស្ការ ថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មាន ព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ពុទ្ធរតនប្បណាម

ថ្វាយបង្គំព្រះពុទ្ធរតនៈ

យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ  វិជេយ្យោ សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ ។

ប្រែថាៈ ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចំរើន នូវព្រះអនាបានស្សតិ កម្មដ្ឋាន លើរតនបល្ល័ង្ក ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ មានប្រាជ្ញា រកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណា សូមក្រាបថ្វាយ បង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។

យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតា បច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលនឹងបានត្រាស់ ជាព្រះពុទ្ធ ក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបាន ត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ប្បនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។

ប្រែថាៈ ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយបយោគនិងវចីបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាម ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយ វិជ្ជា៣ និងវិជ្ជា៨ និងចរណៈ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថានគឺ អមតៈមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវ ត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលមាន ឧបនិស្ស័យ គួរនឹងទូន្មានបាន សត្ថាទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្ស ទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឱ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរ ទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធជាម្ចាស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈ ដ៏ឧត្តមគឺត្បូង ពុទ្ធេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះពុទ្ធជាម្ចាស់ ពុទ្ធោ ខមតុ តំ មមំ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះដល់ ខ្ញុំព្រះករុណា ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ធម្មរតនប្បណាម

ថ្វាយបង្គំព្រះធម្មរតនៈ

អដ្ឋង្គិការិយបថោ  ជនានំ
មោក្ខប្បវេសាយ ឧជូ ច មគ្គោ
ធម្មោ អយំ សន្តិករោ បណីតោ
និយ្យានិកោ  តំ  បនមាមិ  ធម្មំ

ប្រែថាៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរ នៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយា ញ៉ាំងជនដែលប្រាថ្នានូវ ព្រះនិព្វាន ឱ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌នេះ ជាធម៌ធ្វើឱ្យត្រជាក់រម្ងាប់ បង់នូវភ្លើងទុក្ខ ភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឱ្យចេញចាក សង្សារទុក្ខ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះ ដោយគោរព ។

យេ ច ធម្មា អតីតា ចយេ ច ធម្មា អនាគតា
បច្ចុប្បន្នា ច យេ ធម្មាអហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែល និព្វានកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ នឹងមានមកក្នុងកាលខាងមុខក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុកក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។

ប្រែថាៈ ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺ ព្រះត្រ័យបិដក ជាធម៌ គឺព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ ប្រការគឺ មគ្គ ៤ ផល ៤ និព្វាន ១ សន្ទិដ្ឋិកោ ជាធម៌គឺ ព្រះអរិយបុគ្គលទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹង បានដឹង ដោយស្តាប់ដោយជឿបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួន ឯង អកាលិកោ ជាធម៌ឱ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គ កើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរ ឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃឱ្យចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកប្រាជ្ញ ទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្ត នៃខ្លួន ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរ មានពីរប្រការគឺ ព្រះបរិយត្តិធម៌និងព្រះនព្វលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សង្ឃរតនប្បណាម

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ
សន្តិន្ទ្រិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ  សមិទ្ធិបត្តោ
អនាសវោ តំ បនមាមិ សង្ឃំ ។

ប្រែថាៈ ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គល ដ៏ប្រសើរ មានឥន្ទ្រីយ៍រម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិ្កលេសទាំងពួងបន្សាត់ បង់ហើយ ជាព្រះសង្ឃដល់ហើយ នូវកិរិយាសម្រេចដោយគុណទាំងឡាយ ដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។

យេ ច សង្ឃា អតីតា ចយេ ច សង្ឃា អនាគតា
បច្ចុប្បន្នា ច យេ សង្ឃាអហំ វន្ទាមិ សព្វទា ។

ប្រែថាៈ ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបាន សម្រេចមគ្គ និង ផលកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបាន សម្រេចមគ្គនិងផល ក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជា ព្រះសង្ឃបានសំរេចមគ្គនិងផល ក្នុងកាលបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណា សូម ក្រាបថ្វាយបង្គំ នូវព្រះសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង ។

ប្រែថាៈ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជា សាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាម គន្លងព្រះនព្វលោកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិ ជាមជ្ឈិមប្បដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់ សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយ មាន ៤ គូ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និង សោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផល ជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ អដ្ឋ បុរិសបុគ្គលា បើរាប់ រៀងជាបុរសបុគ្គលមាន៨គឺ ព្រះសង្ឃដែលបាន សម្រេចនូវសោតាបត្តិមគ្គ ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិស ចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយបង្អោនចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់តែងដើម្បីញាតិ និងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា អញ្ជលិករណីយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជ គឺបុណ្យនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។

ប្រែថាៈ នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តី ជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយ កិរិយា ពោលនូវពាក្យសច្ចៈនេះ ។

ប្រែថាៈ ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិធោត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃ ដ៏ប្រសើរមានពីរប្រការគឺ សម្មតិសង្ឃ និង អរិយសង្ឃ ដោយអវយវៈដ៏ឧត្តមគឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឱ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំ ព្រះករុណា ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការព្រះរតនត្រ័យ

យោ កប្បកោដីហិបិ អប្បមេយ្យំកាលំ ករោន្តោ អតិទុក្ករានិ
ខេទំ គតោ  លោកហិតាយ នាថោនមោ មហាការុណិកស្ស តស្ស ។
ប្រែថាៈព្រះពុទ្ធជាទីពឹងជាពំនឹងសព្វសត្តា
ព្រះអង្គកាលប្រាថ្នាធ្វើកសាងអស់កាលយូរ ។
រាប់ដោយកោដិកប្បាច្រើនគណនាហួសគិតគូរ
បានត្រាស់ជាសព្វញ្ញូត្រាស់ជាគ្រូលើភពឋាន ។
ធ្វើកម្មជាកម្រមនុស្សនិករត្រាប់ពុំបាន
តោកយ៉ាកលំបាកប្រាណព្រោះប្រយោជន៍ដល់សព្វសត្វ
ខ្ញុំសូមឱនសិរសាចិត្តប្រាថ្នាបង្គំថ្វាត់
ព្រះពុទ្ធករុណាសត្វនោះជាទីពឹងសព្វកាល ។
អសម្ពុទ្ធំ  ពុទ្ធនិសេវិតំ  យំ
ភវាភវំ  គច្ឆតិ  ជីវលោកោ
នមោ  អវិជ្ជាទិកិលេសជាលំ
វិទ្ធំសិនោ  ធម្មវរស្ស  តស្ស ។
សត្វតែងកើតស្លាប់បង់ ព្រោះចំណងកម្មជាគោល
ឱ្យវិលវល់អន្ទោលក្នុងភពតូចនិងភពធំ ។
ហេតុតែមិនដឹងធម៌ជាម្ចាស់ល្អស្អាតសុខុម
គឺព្រះពុទ្ធសេពសមចិត្តខ្ញុំសូមនមស្ការ ។
នូវធម៌ប្រពៃពិតវិសេសសុទ្ធនោះឯងណា
កាត់បង់នូវអវិជ្ជាគឺបណ្តាញកិលេសហើយ ។
គុណេហិ យោ សីលសមាធិបញ្ញា
វិមុត្តិញាណប្បភុតីហិ យុត្តោ
ខេត្តញ្ជនានំ កុសលត្ថិកានំ
តមរិយសង្ឃំ សិរសា នមាមិ ។
ព្រះសង្ឃអង្គសាវ័ក មានសំវរៈសទ្ធាទ្រង់
កបដោយគុណសីលត្រង់និងសមាធិបញ្ញា ។
និងវិមុត្តិញ្ញាណកិលេសគ្មានក្នុងអាត្មា
ជាបុញ្ញក្ខេត្តាជនត្រូវការជាកុសល ។
ខ្ញុំសូមឱនសិរសីដល់ព្រះអរិយបុគ្គល
ជាបុត្រព្រះទសពលជាមង្គលដល់សព្វសត្វ ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ថ្វាយបង្គំសុំសេចក្តីសុខ

ឥច្ចេវមច្ចន្តនមស្សនេយ្យំ
នមស្សមានោរតនត្តយំ  យំ
បុញ្ញាភិសន្ទំវិបុលំ  អលត្ថំ
តស្សានុភាវេនហតន្តរាយោ ។
ប្រែថាៈខ្ញុំសូមនមស្ការលើកហត្ថាឱនសិរសី
បង្គំគុណទាំងបីខ្ពស់លើសលប់ត្រៃលោកា ។
សូមបុណ្យកងកុសលឱ្យបានដល់យើងខ្ញុំណា 
ពេញពោរស្មើធារាដូចជលសាធំទូលាយ ។
សូមឱ្យកម្ចាត់បង់អពមង្គលទាំងឡាយ
ឱ្យជៀសចេញចាកឆ្ងាយក្តីអន្តរាយកុំបីមាន ។
ដោយកម្លាំងអានុភាពបុញ្ញលាភជាប្រធាន
កងបុញ្ញរាសីមានសូមបានក្សាន្តកុំមានមោះ ។
ដោយគុណនមស្ការត្រៃរតនាប្រសើរខ្ពស់
សូមអានិសង្សនោះដាក់ដល់ឋាននិព្វានហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការបូជនីយវត្ថុជាទីគោរព

វន្ទាមិ   ចេតិយំ   សព្វំសព្វដ្ឋានេសុ    បតិដ្ឋិតំ
សារីរិកធាតុ  មហាពោធឹពុទ្ធរូបំ សកលំ សទា ។
ប្រែថាៈខ្ញុំសូមថ្វាយបង្គំឆ្ពោះព្រះបរមចេតិយ
ព្រមទាំងព្រះសារី-រិកធាតុនៃព្រះពុទ្ធ ។
និងមហាធោធិព្រឹក្សដែលគួរនឹកដោយលំអុត
លំឱនចិត្តបរិសុទ្ធលើកកម្បង់អញ្ជលី  ។
និងព្រះពុទ្ធរូបតំណាងអង្គព្រះមុនី
ដែលស្ថិតនៅគ្រប់ទីឋាននានានោះទាំងអស់ ។
ដោយតេជៈនៃគុណព្រះមានបុណ្យប្រសើរខ្ពស់
ដែលតែងតែរំលោះរំដោះទុក្ខភ័យអន្តរាយ ។
សូមឱ្យខ្ញុំបានសុខឃ្លាតចាកទុក្ខផងទាំងឡាយ
សត្រូវទោះជិតឆ្ងាយសូមឱ្យក្លាយមកជាមិត្រ ។
សូមទាន់ព្រះអរិ-យមេត្រេយ្យថ្លៃវិសិដ្ឋ
សូមបានឃើញធម៌ពិតសំដូចចិត្តប្រាថ្នាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

នមស្ការ ពុទ្ធបាទ

វន្ទាមិ  ពុទ្ធំភវបារតិណ្ណំ
តិលោកកេតុំតិភវេកនាថំ
យោ លោកសេដ្ឋោសកលំ កិលេសំ
ឆេត្វាន ពោធេសិជនំ  អនន្តំ ។
ប្រែថាៈព្រះសព្វញ្ញូពុទ្ធវិសេសផុតក្នុងលោកា
គ្មានមនុស្សឬទេវតាព្រហ្មមារណាប្រដូចបាន ។
កំចាត់នូវកិលេសគ្មានឱ្យសេសនៅសល់ខាន
ញ៉ាំងជនទាំងប៉ុន្មានជាអនន្តឱ្យត្រាស់ដឹង ។
ខ្ញុំសូមថ្វាយបង្គំនូវព្រះបរមជាទីពឹង
ព្រះអង្គឆ្លងផុតស្ទឹងបានដល់ច្រាំងនៃភពហើយ ។
ព្រះអង្គជាទង់ជ័យធំត្រឈៃបង្ហាញត្រើយ
តែមួយព្រះអង្គហើយជាទីពឹងក្នុងត្រៃភព ។
មារព្រហ្មទាំងទេវតានិងមនុស្សាតែងគោរព
ចូលជ្រកនៅក្រោមម្លប់ពោធិញ្ញាណបានសុខា ។
យំ នម្មទាយ នទិយាយំ នម្មទាយ នទិយា
យំ សច្ចពន្ធគិរិកេសុមនា ច លគ្គេ
យំ តត្ថ យោនកបុរេ មុនិនោ ច បាទំ
តំ បាទលញ្ចនមហំសិរសា នមាមិ ។
ខ្ញុំសូមថ្វាយបង្គំឆ្ពោះប្រណមស្នាមបាទា
ព្រះបាទព្រះភគវាទ្រង់មេត្តាទុកនៅនា ។
បាទមួយលើផ្នូរខ្សាច់ទៀបឆ្នេរស្ទឹងឈ្មោះនម្មទា
បាទមួយទុកនៅនាលើបព្វតាឈ្មោះសច្ចព័ន្ធ ។
បាទមួយនៅលើភ្នំសុមនកូដដ៏សោភ័ណ
មួយទៀតទ្រង់បានជាន់ទុកនៅក្នុងយោនកបុរី ។
ខ្ញុំសូមបន្ទន់កាយហត្ថាថ្វាយឱនសិរសី
ព្រះបាទព្រះជិនស្រីសូមសួស្តីគ្រប់វេលា ។
សុវណ្ណមាលិកេសុវណ្ណបព្វតេ
សុមនកូដេយោនកបុរេ
នម្មទាយ នទិយា បញ្ចបាទវរំ
ឋានំ អហំ វន្ទាមិទូរតោ ។
ខ្ញុំសូមនមស្ការឱនសិរសាអំពីចម្ងាយ
ចំពោះព្រះបាទថ្លៃប្រសើរក្រៃទាំងប្រាំស្ថាន ។
មួយលើកំពូលភ្នំដ៏ជាធំខ្ពស់ថ្កើងថ្កាន
សុវណ្ណមាលិកឋានព្រះទ្រង់ឈានជាន់កំណត់ ។
មួយលើកំពូលភ្នំឧត្តមសុវណ្ណបព៌ត
មួយលើភ្នំប្រាកដសុមនកូដជាទីបី ។
មួយស្ថិតនៅរាជស្ថានដ៏ថ្កើងថ្កានយោនកបុរី
មួយស្ថិតក្បែរជលស័យទៀបនទីស្ទឹងនម្មទា ។
ទុកឱ្យពួកសព្វសត្វបានប្រតិបត្តិគ្រប់វេលា
សន្សំសុខសោភាតាមសទ្ធាជ្រះថ្លាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

គោតមប្រវត្តិ

ខ្ញុំសូមថ្វាយវន្ទាព្រះសាស្តាដ៏មានបុណ្យ
និងសូមគោរពគុណគ្រាព្រះអង្គចុះចាកឋាន ។
មកចាប់ផ្ទៃមាតាស្រីស្រឹង្គារស្រស់កល្យាណ 
កាលនោះមហាជនបានសុខក្សេមក្សាន្តព្រោះបារមី  ។
ក្នុងថ្ងៃព្រហស្បតិ៍អា-សាឍមាសាពេញបូណ៌មី
រកាជាឆ្នាំថ្មីសុខសិរីដល់ជនា ។
កាលបានដប់ខែហើយព្រះគុណអើយកើតអស្ចារ្យ
នៅនាដងព្រឹក្សាឈ្មោះហៅថាព្រៃសាលវ័ន ។
កក្រើកផែនពសុធាមានទេវតារាប់រយពាន់     
ឋិតនៅក្នុងតំបន់នៃឧទ្យានលុម្ពិនី ។
ឆ្នាំចពិសាខនាថ្ងៃសុក្រជាពេញបូណ៌មី 
ថ្ងៃនោះព្រះជិនស្រីទ្រង់ប្រសូតឥតមានព្រួយ ។
កាលសិទ្ធត្ថក្សត្រាមានវស្សាដប់ប្រាំមួយ   
បិតាបានលើកស្ទួយអភិសេកនឹងស្រឹង្គារ ។
នារីស្រស់កល្យាណអ្នកផងបានស្គាល់គ្រប់គ្នា 
ថាឈ្មោះនាងពិម្ពាស្រស់សោភាលើសលែងក្រៃ។
កាលនោះក្នុងឆ្នាំឆ្លូវត្រូវថ្ងៃសៅរ៍មានសិរី    
អាសាឍពេញបូណ៌មីក្សត្រាថ្លៃបានសុខា ។
ស្តេចមានព្រះរាជបុត្របរិសុទ្ធភ័ក្ត្រស្រស់ថ្លា  
គួរឱ្យព្រះរាជាស្តេចជំពាក់ចិត្តពេកក្រៃ ។
តែទ្រង់បានកាត់ផ្តាច់ទ្រង់សម្រេចព្រះហឫទ័យ
ថាត្រូវកាត់អាល័យពីបុត្រថ្លៃមួយគ្រាណា ។
បើបិតាបានត្រាស់វិលរហ័សរកបុត្រា 
មកប្រោសស្ងួនពុំងារចាកសង្សារណាបុត្រថ្លៃ ។
កាលនោះថ្ងៃព្រហស្បតិ៍ក្នុងឆ្នាំថោះមានសិរី    
អាសាឍពេញបូណ៌មីក្សត្រាថ្លៃចេញបព្វជ្ជា ។
កាលបានបព្វជ្ជាហើយមិនព្រងើយខំឧស្សាហ៍   
ធ្វើទុក្ករកិរិយាគ្មាននរណាធ្វើដូចអី ។
បានត្រាស់ឆ្នាំរកាពិសាខាពុធបុណ្ណមី      
ជាថ្ងៃព្រះជិនស្រីមានសិរីឈ្នះក្រុងមារ ។
ត្រាស់ដឹងបានពីរខែទ្រង់គ្នាន់គ្នេរប្រោសទេសនា
ប្រោសបញ្ចវគ្គិយានាកណ្តាលដងព្រឹក្សព្រៃ ។
គឺក្នុងឆ្នាំរកាអាសាឍមាសាបុណ្ណមី   
ថ្ងៃសៅរ៍ព្រះជិនស្រីផ្តើមពោលស្តីធម៌ទេសនា ។
ក៏ជាថ្ងៃកំណើតសង្ឃបានកើតក្នុងលោកា  
សាវ័កព្រះសាស្តាមានរហូតដល់សព្វថ្ងៃ ។
នាថ្ងៃមួយនោះណាគួរសោកាណាស់ម្ចាស់ថ្លៃ 
គឺថ្ងៃព្រះជិនស្រីកាត់ព្រះទ័យដាក់សង្ខារ ។
គឺក្នុងថ្ងៃអាទិត្យឆ្នាំម្សាញ់ពិតមាឃមាសា 
នៅចំពោះមុខមារនាបាវាលចេតិយ  ។
បីខែកន្លងទៅមិនឈប់នៅយឺតយូរអី   
ដល់ថ្ងៃព្រះជិនស្រីទ្រង់និព្វានចាកលោកា ។
គឺក្នុងឆ្នាំនោះឯងមានការផ្សេងតែមាសា    
គឺខែពិសាខនាថ្ងៃអង្គារពេញបូណ៌មី  ។
ដោយអំណាចអានុភាពដែលខ្ញុំក្រាបថ្វាយវន្ទីយ៍  
នឹកគុណព្រះមុនីសូត្រប្រវត្តិព្រះសាស្តា ។
សូមឱ្យសម្រេចបុណ្យដែលជាគុណល្អថ្លៃថ្លា   
អន្ទោលក្នុងសង្សារសូមប្រាថ្នាជួបបណ្ឌិត ។
សូមជួបព្រះសិអារ្យជាសាស្តាដ៏ពិសិដ្ឋ    
សូមចាក់ធ្លុះធម៌ពិតសមដូចចិត្តប្រាថ្នាហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ពុទ្ធមង្គល

អរហំតាំងស្មារតីឱនសិរសីថ្វាយបង្គំ
ព្រះពុទ្ធោជាធំគង់និយមនៅកណ្តាល ។
មានព្រះអរហន្តាគ្រប់ទិសាសព្វៗកាល
ព្រះទ័យត្រេកត្រអាលប្រោសប្រទានធម៌ទេសនា។
ព្រះសារីបុត្តចាំគង់ខាងស្តាំព្រះសាស្តា
អានន្ទបច្ឆិមាគង់ខាងក្រោយព្រះអង្គស្មោះ
ព្រះមោគ្គល្លានាឧត្តរាឆ្វេងចំពោះ
កោណ្ឌញ្ញោត្ថរនោះគង់ទិសបូព៌ចំព្រះភ័ក្ត្រ ។
គវម្បតីថេរគង់នៅឯពាយ័ព្យជាក់
ឧបាលីយត្ថេរគង់និរតីខាងព្រះអង្គ ។
ព្រះកស្សបត្ថេរគង់នៅឯអាគ្នេយ៍ត្រង់
រាហុលបុត្តព្រះអង្គគង់នៅត្រង់ទិសឦសាន ។
បើអ្នកណាដឹងយល់ពុទ្ធមង្គលគួរឱ្យបាន
ទន្ទេញទុកក្នុងប្រាណខំសិក្សាថ្វាយបង្គំ ។
បាលីលោកចែងថាបើអ្នកណាមួយផ្ចិតផ្ចង់
លំអុតលំឱនអង្គកុំបោះបង់ធម៌ប្រពៃ ។
ទុក្ខសោករោគាពាធិឧត្បាតវាទវាងវៃ
ភាន់ភាំងភាគភិតភ័យឥតមោះមៃមកបៀតបាន ។
សួស្តីជ័យជំនះមានតេជៈរក្សាប្រាណ
ឥតអ្វីមកបៀនបានរៀងរួចដល់និព្វានហោង ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សិរិឱន(១)

បទព្រហ្មគិត

សិរិឱនលំទោនកាយហត្ថាថ្វាយបង្គំផ្ចង់
ចិត្តស្មោះចំពោះត្រង់អង្គព្រះមុនិន្ទពិនលោកា ។
កាលទ្រង់គង់នៅឡើយព្រះគុណអើយតែងមេត្តា
ប្រោសសត្វមនុស្សទេវតារាល់វេលាពុំដែលខាន  ។
ឥឡូវព្រះពុទ្ធអង្គនឹងទ្រាំគង់យូរពុំបាន
យាងចូលកាន់និព្វានខានទូន្មានយើងរាល់គ្នា ។
សាវ័កព្រះជាម្ចាស់គង់ច្រើនណាស់នៅត្រៀបត្រា
បាត់តែអង្គសាស្តាពីគ្រានោះលុះឥឡូវ ។
រឿងនេះសែនវិវេកគួរសង្វេគពេកណាស់កូវ
ព្រះរូបគង់ច្រងូវសត្វត្រូវពឹងយកនិស្ស័យ ។
ពេញបូណ៌វិសាខាថ្ងៃនេះណាព្រះម្ចាស់ថ្លៃ
ប្រសូតចេញចាកផ្ទៃនិងក្សត្រថ្លៃចេញបព្វជ្ជា ។
បានត្រាស់ពោធិញាណចូលនិព្វានឋានសោភា
ពេញបូណ៌វិសាខាមានចរិតបួននោះឯង ។
កាលស្តេចនិព្វានទៅសាវ័កនៅគិតកោតក្រែង
រៀបធ្វើគ្រឿងតាំងតែងរាល់វេលាតែរៀងរាប ។
មកដល់ឥឡូវនេះយើងខ្ញុំនេះវន្ទាក្រាប
នឹកដល់ព្រះទ្រង់ភាពជាបុញ្ញលាភទាន់សាសនា ។
ខ្ញុំបានគោរពហើយព្រះគុណអើយខ្ញុំប្រាថ្នា
ទាន់ព្រះមេត្តេយ្យាត្រាស់ឯក្រោយដោយប្រពៃ
ពាក្យប៉ងបំណងណាត់កុំបីភ្លាត់ឡើយម្ចាស់ថ្លៃ
សូមទាន់ព្រះមេត្តេយ្យគ្រាន់អាស្រ័យទៅនិព្វាន ៕
(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

អនុមោទនារក្ខាយាចនគាថា

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ រក្ខន្តុ សាសនំ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនា នូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវព្រះពុទ្ធសាសនា (ឱ្យស្ថិតស្ថេរ និងឱ្យ រុងរឿង) អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុរំ រក្ខន្តុ រាជានោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនា នូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវព្រះរាជាឱ្យបានសុខចម្រើន អស់កាលជាយូរ អង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ ញាតយោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវញាតិទាំងឡាយ (ឱ្យចំរុងចំរើន និងសុខសាន្ត) អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ បាណិនោ ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សានូវសត្វទាំងឡាយ (ឱ្យបានចំរុងចំរើន និងសុខ- សាន្ត)អស់កាលជាយូរអង្វែងទៅ ។

អាកាសដ្ឋា ច ភុម្មដ្ឋាទេវា នាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុចិរំ  រក្ខន្តុ នោ សទា ។

ប្រែថាៈ ទេវតាទាំងឡាយ ដែលស្ថិតឰដ៏អាកាសក្តី ដែលស្ថិតនៅលើ ផែនដីក្តី នាគទាំងឡាយ ដែលមានឥទ្ធានុភាពច្រើនក្តី សូមអនុមោទនានូវបុណ្យ របស់យើងទាំងឡាយ សូមរក្សាយើងទាំងឡាយ (ឱ្យស្ថិតស្ថេរនិងរុងរឿង) អស់កាលជាយូរអង្វែងទៅ ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

ផ្សាយមេត្តាចំពោះទិសទាំង១០

សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសបូព៌ សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសអាគ្នេយ៍ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសទក្សិណ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសនិរតី សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសបស្ចិម សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសពាយ័ព្យ សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសឧត្តរ សូមកុំឱ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសឦសាន សូមកុំឱ្យមានពៀរនឹង គ្នា មានតែសេចក្តីសុខ ។

សព្វេ ហេដ្ឋិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសខាងក្រោម សូមកុំឱ្យមានពៀរ នឹងគ្នា មានតែសេចក្តីសុខ ។

សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ សត្វទាំងឡាយទាំងពួង (ដែលស្ថិតនៅ) ក្នុងទិសខាងលើ សូមកុំឱ្យមានពៀរ នឹងគ្នា មានតែសេចក្តីសុខ ។

 សព្វេ សត្តា អវេរា ហោន្តុ សូមឱ្យសត្វទាំងឡាយ ទាំងពួងកុំមាន ពៀរនឹងគ្នា ។ សុខិតា ហោន្តុ សូមឱ្យបាននូវសេចក្តីសុខ ។ និទ្ទុក្ខា ហោន្តុ សូមកុំឱ្យមានទុក្ខ ។ អព្យាបជ្ឈា ហោន្តុ សូមកុំឱ្យបៀតបៀន ដល់គ្នានឹងគ្នា ។ អនីឃា ហោន្តុ សូមកុំឱ្យមានសេចក្តីព្រួយលំបាក ។ ទីឃាយុកា ហោន្តុ សូមឱ្យមានអាយុវែង ។ អរោគា ហោន្តុ សូម កុំឱ្យមានរោគ ។ សម្បត្តីហិ សមិជ្ឈន្តុ សូមឱ្យសម្រេចដោយសម្បត្តិ គ្រប់យ៉ាង ។ សុខី អត្តានំ បរិហរន្តុ សូមឱ្យរក្សានូវខ្លួនជាសុខស្រួលចុះ ។         

ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។

សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឱ្យជាសត្វ បាត់សេចក្តីទុក្ខទៅ ដែលដល់ហើយនូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅ ដែល ដល់ហើយនូវសេចក្តីសោក សូមឱ្យជាសត្វបាត់សេចក្តីសោកទៅហោង ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សុមង្គលកថា

ពាក្យពោលសូមសេចក្តីល្អ និងសេចក្តីចម្រើន

ហោតុ សព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចម្រើនដ៏ល្អ គ្រប់យ៉ាងចូរមានដល់ខ្ញុំ រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយ ចូររក្សានូវខ្ញុំ សព្វពុទ្ធានុភាវេន ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ សោត្ថិ ហោតុ និរន្តរំ សូមសិរីសួស្តីចូរមានដល់ខ្ញុំ ឱ្យបានគ្រប់ពេល កុំបីមានចន្លោះឡើយ ។

 ហោតុ សព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចម្រើន ដ៏ល្អ គ្រប់យ៉ាងចូរមានដល់ខ្ញុំ រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយ ចូររក្សានូវខ្ញុំ សព្វធម្មានុភាវេន ដោយអានុភាពនៃព្រះធម៌ទាំងពួង សោត្ថិ ហោតុ និរន្តរំ សូមសិរីសួស្តី ចូរមានដល់ខ្ញុំ ឱ្យបានគ្រប់ពេលកុំបីមានចន្លោះ ឡើយ ។  

ហោតុ សព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចម្រើន ដ៏ល្អ គ្រប់យ៉ាងចូរមានដល់ខ្ញុំ រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយ ចូរក្សានូវខ្ញុំ សព្វសង្ឃានុភាវេន ដោយអានុភាពនៃព្រះសង្ឃទាំងពួង សោត្ថិ ហោតុ និរន្តរំ សូមសិរីសួស្តីចូរមានដល់ខ្ញុំ ឱ្យបានគ្រប់ពេល កុំបីមានចន្លោះឡើយ ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

សូមឲ្យព្រះពុទ្ធសាសនារុងរឿងចំរើន សូមឲ្យ​ព្រះពុទ្ធសាសនា​ផ្សាយ​​ទូទៅ​ពេញ​សកលលោក​​ សូមឲ្យលោកទាំងមូលបានប្រកប ដោយសន្តិភាព ព្រះសក្យមុនី​សម្ពុទ្ធទ្រង់ត្រាស់ថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខ ដ៏ទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ ។

រតនត្តយតេជេន សកលលោកវាសិនោ វុទ្ធឹវិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ជនាញ្ញថា ដោយតេជៈនៃព្រះរតនត្រ័យសូម ជនានុជន​ទាំងឡាយ អ្នកនៅក្នុងសកលលោក ដល់នូវការលូតលាស់ចំរើន និង​សន្តិភាព​កុំបីឃ្លាតទៅ ជាប្រការដទៃឡើយ   ៕

(ក្រាបថ្វាយបង្គំម្តង)

☸️🔸🙏🔸☸️

តំណភ្ជាប់ទៅទំព័រផ្សេងៗ Links to other pages

🔸កំណែចុងក្រោយ Last Updated on April 28, 2025 by Johnny ចន្នី