ដងទង់ខ្ពស់ល្អ

Average Rating: No ratings yet


ដងទង់ខ្ពស់ល្អ

ដងទង់ត្រង់ខ្ពស់ចាំងឆ្លុះរស្មីលំអចេតិយនៃព្រះសាស្តា
ប្រៀបដូចមកុដពេជ្រលំអក្សត្រា ដូចហ្វូងតារាលំអដួងខែ ។
ទង់ជាប្រធានអ្នកមានកេរ្តិ៍ឈ្មោះបុណ្យល្អខ្ពង់ខ្ពស់មានទង់នៅក្បែរ
មើលពីចម្ងាយក៏ឃើញទង់ដែរ  ទង់តាមដង្ហែបុណ្យដែលប្រណីត។
អ្នកមានសទ្ធាមិនទាន់ខ្លាំងក្លា ឃើញទង់កាលណាជ្រះថ្លាក្នុងចិត្ត
ទង់ឈរតំណាងអ្នកសាងសុចរិត បុណ្យខ្ពង់ខ្ពស់ពិតឥតអាប់រស្មី។
អ្នកប្រព្រឹត្តធម៌ធម៌តែងទ្រទ្រង់អ្នកកសាងទង់ខ្ពង់ខ្ពស់ប្រពៃ
អ្នកអនុមោទនាជាអ្នកឆ្លាតវៃខ្ពង់ខ្ពស់ផុតភ័យជាមួយអ្នកសាង។
បើនៅមានជាតិក៏មិនអាប់យសចាប់ភពខ្ពង់ខ្ពស់រស់មានសំណាង
សីលទានក៏ធ្វើដងទង់ក៏សាងរក្សាភ័ស្តុតាងខាងសេចក្តីសុខ។

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).