ច្បាប់សង្រ្គោះភរិយា ៥ យ៉ាង Posted on October 26, 2024October 11, 2024 by Johnny ចន្នី ចំនួនទស្សនា: 48 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។ ច្បាប់សង្រ្គោះភរិយា ៥ យ៉ាង ទី១-រាប់អានភរិយាដោយវាចាដ៏ទន់ភ្លន់បើពោលទៅប្រពន្ធពាក្យនោះទន់គួរជាប់ចិត្ត ។ទី២-មិនមានមើលងាយមិនជេរវាយដោយអាណិតចេះថ្នមរក្សាចិត្តដោយអាណិតនាងភរិយា ។ទី៣-មិនបានក្បត់ចិត្តទៅប្រព្រឹត្តស្រីនានាតាមដោយល្បែងពាលាឱ្យភរិយាក្តៅក្រហាយ ។ទី៤-បានប្រគល់យសយ៉ាងខ្ពង់ខ្ពស់ឱ្យសប្បាយយសស្រីផងទាំងឡាយគឺខ្វល់ខ្វាយជើងក្រានឆ្នាំង ។ទី៥-ផ្គត់ផ្គង់ប្រដាប់មានសម្រាប់យ៉ាងសម្រាំងគ្រឿងអប់គ្រឿងតែងតាំងតាមកម្លាំងធន់ខ្លួនអើយ ៕ ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ) Share this article: