☸️ព្រះត្រៃសរណគមន៍
- ១- ព្រះពុទ្ធ
- ២- ព្រះធម៌
- ៣- ព្រះសង្ឃ
☸️និច្ចសីល (សីល៥)
- ១- បាណាតិបាតា វេរមណី
- ២- អទិន្នាទានា វេរមណី
- ៣- កាមេសុមិច្ឆាចារា វេរមណី
- ៤- មុសាវាទា វេរមណី
- ៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី
☸️ឫសគល់របស់អកុសលកម្ម ៣
- ១- លោភៈ (សេចក្តីជាប់ជំពាក់ក្នុងកាមារម្មណ៍)
- ២- ទោសៈ (សេចក្តីក្រោធខឹងប្រទូស្ត)
- ៣- មោហៈ (សេចក្តីវង្វេងភាន់ច្រលំមិនដឹងសេចក្តីពិត)
☸️អកុសលកម្ម
🔸កាយកម្ម ៣
- ១- បាណាតិបាតា (ការសម្លាប់សត្វមានជីវិត)
- ២- អទិន្នាទានា (ការលួចទ្រព្យអ្នកដ៏ទៃ)
- ៣- កាមេសុមិច្ឆាចារ (ការប្រព្រឹត្តខុសក្នុងផ្លូវកាម មានការលួចប្រពន្ធ-កូន គេជាដើម)
🔸វិចីកម្ម ៤
- ១- មុសាវាទ (ពាក្យមិនពិត កុហក បោកប្រាស់)
- ២- បិសុណាវាទ (ពាក្យស៊កសៀត ញុះញង បំបែកបំបាក់)
- ៣- ផរុសវាទ (ពាក្យជេរប្រទេច ទ្រគោះបោះបោក តិះដៀល)
- ៤- សម្ផប្បលាបវាទ (ពាក្យឡេះឡោះ រោយរាយ)
🔸មនោកម្ម ៣
- ១- អភិជ្ឈា (គំនិតសម្លឹងរំពៃចង់បានទ្រព្យអ្នកដ៏ទៃ មកជារបស់ខ្លួន)
- ២- ព្យាបាទ (គំនិតចងគំនុំ ព្យាបាទ ប្រទូស្តអ្នកដ៏ទៃ)
- ៣- មិច្ឆាទិដ្ឋិ (គំនិតយល់ខុសមិនស្គាល់បាបបុណ្យគុណទោស)
☸️ព្រហ្មវិហារធម្ម ៤
- ១- មេត្តា (សេចក្តីស្រលាញ់រាប់អាន)
- ២- ករុណា (សេចក្តីអាណិតអាសូរ)
- ៣- មុទិតា (សេចក្តីត្រេកអរ ទោរទន់)
- ៤- ឧបេក្ខា (ការតាំងចិត្តជាកណ្តាល)
(●__●)
ចេតនាហំ ភិក្ខវេ កម្មំ វទាមិ
ម្នាលភិក្ខុទាំងឡាយ! តថាគតហៅចេតនា សេចក្តីដែលតាំងចិត្តធ្វើ ថាជាតួកម្ម ។
Facebook Comments