ចំណងដៃទិវានៃក្តីស្រឡាញ់

ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ ប្រុសស្រីស្រួលស្រុះលុះសីលធម៌ កុំតែស្រឡាញ់ឲ្យវឹកវរ បង្កអាស្រូវនៅក្នុងស្រុក។ សីលធម៌សង្គមប្រពៃណី យើងរួមសាមគ្គីរក្សាទុក ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ ខ្មែរយើងមានស្រុកមានវប្បធម៌។ ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ ខ្មែរមានឪម៉ែអ្នកអង្គរ ខ្មែរមានអរិយធម៌ខ្ពស់បវរ ខ្មែរមានអក្សររបស់ខ្លួន។ ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ ខ្មែរចិត្តមោះមុតជាតិមាំមួន ខ្មែរមានបិដកភាសាខ្លួន ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។ ខ្មែរយើងជាពូជអ្នកល្បាញល្បី ខ្មែរមានទឹកដីព្រៃអង្គរ ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ ខ្មែរម្ចាស់អង្គរបន្តថែ។…

កញ្ជើធ្លុះ

កញ្ជើវាធ្លុះទើបជ្រុះទ្រព្យបាត់ ការមិនប្រយ័ត្នទើបបាត់របស់ អវិជ្ជានាំកាយឲ្យឆ្ងាយសប្បុរស ចិត្តមិនត្រង់ស្មោះលេចចូលតណ្ហា។ ចាក់ទឹកមិនពេញព្រោះពាងធ្លុះគូទ ឥតដែលលាងជូតទើបវាមិនភ្លឺ ខ្លួនសុទ្ធតែក្អែលម៉ែស្តីមិនឈឺ ស្បែកគ្មានពន្លឺព្រោះក្អែលរុំកោះ។ ចិត្តដែលធ្លុះធ្លាយភាយចូលកិលេស មានរន្ធដូច្នេះទើបមិនចេះគ្រប់ ទោះបីរកបានទាំងថ្ងៃទាំងយប់ មិនអាចបញ្ឈប់លោភៈនោះឡើយ។ ចុកគូទកញ្ជើរើមើលបាតពាង ឆ្វេងស្តាំចំហៀងឲ្យបានជិតល្អ រន្ធតូចរន្ធធំកុំឲ្យចំហ អ្នករែកត្រេកអរព្រោះទឹកឆាប់ពេញ ពាងជិតទឹកពេញបណ្តេញមោហៈ ស្ទាក់ផ្លូវទោសៈដោយមិនប្រហែស បិទស្នាមលោភៈដែលមានបែកប្រេះ ទើបពួកកិលេសអស់តម្រិះចូល។…

បកិណ្ណកកាព្យ

គ្រប់វិនាទីដែលឈានទៅមុខ នាំយកសុខ-ទុក្ខទៅគ្រប់ដង្ហើម រុក្ខាក្រៀមស្វិតត្បិតឃ្លាតសន្សើម អ្នកភ្លេចរឿងដើមព្រោះមានរឿងថ្មី។ កន្លង់ឃ្លាតផ្កាព្រោះអស់ទឹកដម ស្នេហ៏លែងថ្នាក់ថ្នមព្រោះអស់ភក្តី ភ្លេចពាក្យសម្បត់ព្រោះក្បត់សម្តី ច័ន្ទឃ្លាតរាត្រីព្រោះតែរាហ៊ូ។ សមុទ្ទមិនស្ងាត់ព្រោះមានរលក បុព្វេសាងមកទើបបានជាគូ អស់ក្តីសង្ឃឹមព្រោះឃ្លាតតស៊ូ អ្នករៀនឃ្លាតគ្រូព្រោះមានឧបសគ្គ។ ចិត្តធ្លាប់ស្មោះសល្អជាអនេក ប្រែប្រួលថ្ងៃស្អែកក៏ព្រោះតែប្រាក់ លោភលន់វង្វេងព្រោះតែមោហៈ ខូ​ចខាត់គ្រោះថ្នាក់ព្រោះតែកំហឹង។ កើតក្តីលំអៀងព្រោះមិនលំអិត ធ្ងន់តែម្ខាងពិតត្បិតព្រោះមិនថ្លឹង បោះបង់ចោលសាច់ព្រោះតែហេតុឆ្អឹង អ្នកកើតក្រោធខឹងព្រោះឃ្លាតខន្តី។…

បណាមគុណ

អហំនមេ ផ្គងចិត្តមិនរេ លើកហត្ថកំបង់ ឆ្ពោះអង្គពុទ្ធា ធម្មាផូរផង់ សាវកស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ។ វរវន្ទិត្វា អោនអង្គសិរសា ចិន្តាលំអុត មាតាបិតា ថ្លៃថ្លាបំផុត អ្នករក្សាបុត្ត ឲ្យផុតទុក្ខា។ នមាមិហំ រលឹកនឹកខ្លាំង តាំងជាប់ចិន្តា ដល់គុណលោកគ្រូ វិញ្ញូអាចារ្យ លោកដឹកហត្ថា…