ខន្ធ ៥ ជាបច្ចុប្បន្នកើតនៅទីណា?

  សួរ- ខន្ធ ៥ ជាបច្ចុប្បន្នដែលបំព្រួញមកជា រូបធម៌ នាមធម៌ នោះ កើតនៅទីណានិងពេលណា ? ឆ្លើយ- កើតត្រងទីអាយតនៈខាងក្នុងគឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត និងអាយតនៈខាងក្រៅគឺ រូប…

វិថីចិត្ត (១)

តាមគោលការណ៍ព្រះពុទ្ធសាសនា ធម្មជាតិដែលហៅថាចិត្ត ត្រូវបែងចែកយ៉ាងណា? កើតឡើងហើយប្រព្រឹត្តទៅយ៉ាងណា? (១) ថ្ងៃនេះសូមផុស្ដអ្វីៗ សម្រាប់ជាចំណេះបន្ដិចបន្ដួចបែបវិជ្ជាការដែលស៊ីជម្រៅបន្ដិច ។ ប៉ុន្ដែជារឿងដែលពុទ្ធសាសនិកជនត្រូវស្វែងយល់ដដែល រឿងដែលយើងមិនដែលបានស្ដាប់ អាចពិបាកយល់ ប៉ុន្ដែបើយើងខំបន្ដិចម្ដងៗ យើងនឹងយល់ជាមិនខាន ហើយនេះជាកម្រៃជីវិតដែលកើតមកលើមាតុភូមិដែលមានពាក្យប្រៀនប្រដៅដ៏ល្អសម្រាប់ជាប្រទីបនាំមាគ៌ាជីវិតក្នុងអន្ធការភាពនៃលោកសន្និវាស ។ ——————————- វិញ្ញាណវិថី និង វិសយប្បវត្ដិ វិញ្ញាណវិថី…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្ដម (១)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្ដម (១) ព្រះពុទ្ធសាសនាចង្អុលប្រាប់ផ្លូវដោះស្រាយបញ្ហារបស់មនុស្ស ដោយចំណេះវិជ្ជាដ៏ត្រឹមត្រូវ សមស្របនឹងសភាពការពិតនៃជីវិតនិងលោកនេះ ប្រព័ន្ធចំណេះវិជ្ជានេះ ចាប់ផ្ដើមអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ ហើយត្រូវបានផ្ទេរបន្ដជាលំដាប់លំដោយមកដល់សម័យបច្ចុប្បន្នក្នុងលក្ខណៈជារូបព្រះត្រៃបិដក ឬព្រះបាលី រួមទាំងគម្ពីរអធិប្បាយពង្រីកសេចក្ដីជំនាន់ក្រោយ គឺអដ្ឋកថា ដីកា និងអនុដីកា ទាំងអស់នេះជាភស្ដុតាងដែលអ្នកប្រាថ្នាស្វែងរកការពិតអំពីជីវិតនិងលោកនេះ នឹងបានប្រើសតិបញ្ញារបស់ខ្លួនស្រាវជ្រាវវិភាគ នាំមកត្រួតពិនិត្យនឹងបទពិសោធន៍ និងប្រើប្រាស់ជាប្រយោជន៍ដោះស្រាយបញ្ហាជីវិតរបស់ខ្លួន ។ មនុស្សមានសមត្ថភាពក្នុងការស្វែងរកចំណេះវិជ្ជាដែលទាក់ទងដល់លោកនេះនិងជីវិតបានយ៉ាងទូលំទូលាយគ្មានទីបំផុត ដូចមានការរីកដុះដាលយ៉ាងឆាប់រហ័សនៃវិជ្ជាការបច្ចុប្បន្នជាសក្ខីភាពស្រាប់…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២) ក្នុងដំណើរការសិក្សានិងការវិភាគលោកនិងជីវិតតាមរបៀបព្រះអភិធម្មនោះ សាមញ្ញលក្ខណៈគឺអនិច្ចំ ទុក្ខំ និងអនត្តា កើតប្រាកដឡើងរាល់លំដាប់ថ្នាក់ តាំងពីដើមទីរហូតដល់ជាន់ថ្នាក់ចំណេះឈ្វេងយល់ដ៏ល្អិតជ្រាលជ្រៅបំផុត ទាំងអស់នេះ ក៏ព្រោះព្រះអភិធម្មនោះពិចារណធម្មជាតិទាំងអស់ទាំងពួង សច្ចធម៌ ដែលលោកនិងជីវិតបានបញ្ហាញអាការៈប្រែផ្លាស់រាល់ខណៈ មិនអាចស្ថិតនៅក្នុងសភាពដើមដដែលបាន និងប្រាសចាកអ្វីដែលនឹងប្រកាន់មាំថាមានសារៈអត្តាតួខ្លួនបុគ្គល ។ ដោយន័យនេះ ការសិក្សាព្រះអភិធម្មដែលត្រឹមត្រូវប្រកបដោយបូរណាការ គួរគួបផ្សំទៅជាមួយការបដិបត្តិវិបស្សនាជាមួយគ្នាផង ។ ក្នុងប្រវត្តិសាស្ដ្រនៃការអភិវឌ្ឍន៍សតិបញ្ញារបស់មនុស្ស…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៣)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៣) កាលដែលអ្នកបួសសិទ្ធាថ៌បានត្រាស់ដឹងជាព្រះពុទ្ធ ហើយទ្រង់ចារិកប្រកាសព្រះសទ្ធម្មនោះ ចាត់ទុកបានថាចំណេះឈ្វេងយល់ដ៏ត្រឹមត្រូវក្នុងរឿងលោកនិងជីវិត ត្រូវបានប្រគល់ជូនឱ្យជាសម្បត្តិនិងមត៌ករបស់មនុស្សលោកហើយ ។ ពុទ្ធសាសនិកជនមានមុខនាទីសិក្សាពិចារណាពាក្យទូន្មានប្រៀនប្រដៅ ដែលត្រូវបានផ្ទេរតាមលំដាប់លំដោយធ្លាក់មកដល់យុគសម័យនៃខ្លួន ដើម្បីបង្អោនមកពិនិត្យអង្កេតឱ្យយល់ប្រត្យក្សជាក់ស្ដែង ដោយការប្រព្រឹត្តិបដិបត្តិក្នុងជីវិតរៀងៗខ្លួន ជាការប្រកាសពាក្យទូន្មានប្រៀនប្រដៅដែលទ្រង់សម្ដែងថាធម្មជាតិទាំងអស់ទាំងពួង ពោលគឺជីវិតជាយ៉ាងនេះៗ លោកជាយ៉ាងនេះៗ និងជាការអំពាវនាវអញ្ជើញថា អ្នកទាំងឡាយចូរអញ្ជើញមកពិចារណាពិសោធឱ្យឃើញពិតដោយខ្លួនឯងចុះ ។ ការឧប្បត្តិកើតឡើងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ចាត់ថាជាជោគលាភដ៏វិសេសវិសាលសម្រាប់មនុស្សលោក ព្រោះមនុស្សបានទទួលនូវពន្លឺនៃបញ្ញាត្រាស់ដឹង…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤)

អត្ថបទទី (៣)… បាននិយាយអំពីវិវឌ្ឍនាការនៃវិជ្ជាការសម័យបច្ចុប្បន្នក្នុងការស្វែងរកសច្ចធម៌នៃធម្មជាតិឱ្យយល់ដោយសង្ខេប លំដាប់តទៅនេះ នឹងងាកមកពិចារណាពុទ្ធធម៌ក្នុងការសម្ដែងអំពីសច្ចធម៌របស់ធម្មជាតិ តើទស្សនៈព្រះពុទ្ធសាសនាបានសម្ដែងទុកយ៉ាងណា ? [ដើម្បីឱ្យយល់សេចក្ដីនៃអត្ថបទបានល្អ គប្បីអានតាំងពីអត្ថបទទី (១) (២) និង (៣) ផង] ———————- ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤) ពុទ្ធធម៌មិនមែនជាការប៉ាន់ស្មាន ឬជាការព្យាករណ៍ច្បាប់ធម្មជាតិថាជាយ៉ាងណា គោលធម៌ដែលព្រះពុទ្ធបានសម្ដែងទុក…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ —————————– វិជាអភិធម្មចាប់ផ្ដើមចាក់គ្រឹះមូលដ្ឋាន ដោយការពិចារណាវិភាគបាតុភូតនៃលោកនិងជីវិតក្នុងបច្ចុប្បន្នខណៈថា បែងចែកចេញជាអង្គប្រកប គឺធម្មជាតិដែលជាអ្នកដឹង(the knower) និងធម្មជាតិដែលត្រូវគេ(ចិត្ដ)ដឹង(the known) ព្រោះថាការដែលមានលោកប្រាកដឡើងក្ដី ឬមើលមួយជ្រុងជ្រោយមួយទៀតថា ជាការមានជីវិតមកទទួលដឹងឮនូវអត្ថិភាពនៃអ្វីៗទាំងឡាយក្ដី សរុបបានជាបឋមថាជាការទទួលដឹងឮ ដោយហេតុផលតាមត្រង់ត្រូវតែមាន (១) អ្នកដឹង និង (២)…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ ————————— ចំណុចដែលត្រូវពិចារណាជាបឋម តាមទស្សនៈក្នុងពុទ្ធធម៌វិភាគបានថា បាតុភូតនៃជីវិតនិងលោក គឺ “ចិត្តដឹងអារម្មណ៍” នេះ សិក្ខាករគប្បីពិចារណាឱ្យយល់យ៉ាងច្បាស់លាស់ ព្រមទាំងត្រួតពិនិត្យឱ្យឃើញច្បាស់ដោយបទពិសោធន៍របស់ខ្លួន មុននឹងទទួលយល់ស្របតាម ទើបជាការសិក្សានិងបដិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា ។ ប្រសិនបើគ្រាន់តែត្រងត្រាប់ស្ដាប់ហើយចាំទុកនឹកគិតតាមទ្រឹស្ដីនោះ ក៏៍មិនខុសពីគន្លងរបស់អ្នកប្រាជ្ញទាំងឡាយ ដែលព្យាយាមនាំគ្នាគិតពីបញ្ហាមួយនេះតាមសតិបញ្ញារបស់ខ្លួន ហើយបានបង្កើតជាប្រព័ន្ធទស្សនវិជ្ជាផ្សេងៗ…