កនិដ្ឋា

ខ្ញុំមានគំនិតចង់រួបរួមកំណាព្យដែលលោកបានតែងទុក មិនថាកំណាព្យនោះជារឿងនិយាយពីអ្វីឡើយហេតុដូច្នេះសូមជម្រាបថា កំណាព្យទាំងឡាយនេះ ខ្ញុំមិនមែនជាអ្នកតែងទេ….សូមចាប់ផ្ដើមកំណាព្យ “កនិដ្ឋា” ឱ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យបង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។ វ. ជួន ណាត ទ. ១៤១១ កុម្ភៈ ១៨

កាកគតិ

កាកគតិ នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផងប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង …………..កើតដោយប្រណិប័តន៍ ។ វ. ជ.ណ. ទ. ៣០១១ កុម្ភៈ ១៨

ខ័ឌ្គ(ខាត់)

ព្រហ្មទត្តមហាក្សត្រិយ៍ ទតឃើញព្រះខ័ឌ្គ នៅដៃកុមារឈ្មោះទីឃាវុ ដូចនឹងប្រហារ លុះទ្រង់ជ្រាបការណ៍………….. ទើបក្សាន្ដព្រះទ័យ ។ ព្រះរាជនិពន្ធសម្ដេចជ.ណ. (តាមការស្មាន)វ. ជ.ណ. ទ. ៩៥១១ កុម្ភៈ ១៨

ប្រពន្ធ ៧ ប្រភេទ

មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហោ ចិត្តខូចងាយដាយ ។ ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត ។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាសយូរលង់…

សល់វ៉ល់

5- សល់វ៉ល់ ចិត្តសល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រាសល់វ៉ល់ព្រោះល្បែង-  ស៊ីសងនានា     សល់វ៉ល់ពាលាសុទ្ធសឹងសល់វ៉ល់ ។ សល់វ៉ល់ណាក្ដី សុទ្ធសឹងអប្រីយ៍ រែងនាំឱ្យដល់ក្ដីទុក្ខក្ដីព្រួយ រញ្ជួយកមល ទោះមានសុខសល់ក៏សល់ស្ដើងស្ដួច ។———————- សល់វ៉ល់ គុ. ដែលទាក់ទាម, វិលវល់, មិនជាក់លាក់,…

សាមគ្គីភេទ

6- សាមគ្គីភេទ សាមគ្គីភេទ     ជាមូលហេតុ     បើកឱ្យសត្រូវចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី  មានសាមគ្គី     តាំងពីបុរាណវស្សការៈ  មន្ត្រីឈ្លានពាន ប្រើល្បិចចូលបានញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឱ្យបែកសាមគ្គីប្រើខ្សឹបងាយៗ …

ជីវា/ជីវ៉ា

7- ជីវា/ជីវ៉ា តាំងពីចិត្តគិតពីចងប៉ងស្នេហា លើជីវ៉ាថ្លាជីវិតវរមិត្រថ្លៃនៅមិនស្ងៀមរៀមមិនស្ងាត់បាត់អាល័យ ហាក់ស្រមៃឆ្នៃស្រមោលចោលជិតប្រាណ ។ ————— ជីវា/ជីវ៉ា ន. (ក្លាយមកពីបា. ជីវ) ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហា ដែលទុកស្មើជីវិតរបស់ខ្លួនៈ ដួងជីវ៉ា, កែវជីវ៉ា ។ប្រភពៈ វ. ជ.ណ. ទំព័រ ២៦២…

ថនៈ/ថនា (ថៈន៉ៈ/ថៈន៉ា)

8-ថនៈ/ថនា រៀមសូមអែបនែបនៅនិត្យជិតថនា នៃកញ្ញាថ្លាវរលក្ខណ៍ភក្ត្រល្អឯកសូមក្រមុំកុំខេរខឹងប្រឹងប្រកែក សូមរំលែកចែកដាក់ទានមានផលច្រើន ។———————— ថនៈ/ថនា (ថៈន៉ៈ/ថៈន៉ា) ន. (បា. ថន; សំ. ស្ដន) ដោះ, កន្សោមដោះ ។ ច្រើនប្រើក្នុងពាក្យកាព្យថនិកសត្វ (ថៈនិកៈ-) (បា. សំ.) ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា…