១-រឿង​អណ្តើក​នឹង​ស្វា

មាននិទាន១ ថាអណ្តើកនឹងស្វាវាទៅសុំដន្លងនឹងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ ពាក្យគ្រាន់តែថាសុំគ្នាធ្វើដន្លងៗ ហើយស្រឡាញ់រាប់អានគ្នា ដូចអ្នកទាំងពួងគេដន្លងនោះដែរ លុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនចៅត្រូវរៀបការចំណែកដន្លងស្វាបានហៅភ្ញៀវពួកគេសន្មត់ថ្ងៃនឹងស៊ីការ ទើបនឹកឃើញដល់អណ្តើកជាងដន្លងថា ឥឡូវកូនយើងការនេះហៅភ្ញៀវអស់ហើយ នៅតែអណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវថ្ងៃការវាជិតណាស់ទៅហើយ បើដូច្នេះឲ្យបម្រើទៅអញ្ជើញគាត់មកផងបំណាប់យើងរាប់គ្នាយូរឆ្នាំមកហើយ ៗ ក៏ចាត់បម្រើទៅអញ្ជើញ ថ្ងៃដែលគេនឹងប្រជុំញាតិស៊ីនោះអណ្តើក ក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេឡើងទៅមិនរួច ទើបឯពួកស្វាឃើញក៏ទៅប្រាប់ដន្លងអណ្តើកថា ត្បិតដន្លងមកដល់ហើយនៅឯក្រោមដើមឈើ ដន្លងស្វាក៏ចុះមកឃើញអណ្តើកក៏ប្រាប់ថា ដន្លងឡើងមិនរួចនឹងគេមានតែដន្លងឯងខាំវល្លិ៍នេះចុះរួចយើងនឹងស្រាវឡើងទៅ…

មង្គលសូត្រ ឬមង្គល ៣៨ប្រការ

មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញ ឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖…

រឿង នាងសុមនាទេវី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។ ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី…

ព្រះធម៌បើពោលជាគូ

ព្រះធម៌បើពោលជាគូ ផ្នែកកុសល និងអកុសល ចាត់ជាគូៗមានដូចតទៅនេះៈ ១- បមាទធម៌ ២- អប្បមាទធម៌ ១- លោកិយធម៌ ២- លោកុត្តរធម៌ ១- កុសលធម៌ ២- អកុសលធម៌ ១- កល្យាណធម៌ ២- បាបធម៌…

ល្បើក​ច្បាប់​សង្ឃ

បណ្តាំក្រមង៉ុយ ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា សម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់ នមស្ការ​គោរព​រំឭក​គុណ។ ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថ កំពូល​ផុត​ជាតិ​ជាង​មហាជន សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យ សម្បូណ៌​លើស​លន់​លុប​លោកា។ លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាច ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការ បន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់។ ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃ ប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិ ឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល។ ចែក​ចេញ​ជា​កង​សិក្ខាបទ កំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ) មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិល…