កាព្យ​លោកធម៌

កាព្យលោកធម៌ នេះ គឺជាព្រះរាជស្នាព្រះហស្ថដំបូងបំផុតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ហើយទ្រង់បានព្រះរាជទានសិទ្ធិឱ្យលោក ឈឹម ស៊ុម កាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់គាត់អំពីរឿងផ្ទាល់ខ្លួន កាលទ្រង់ស្ថិតក្នុងយុវភាពនៅឡើយ…។ កាលណោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ និល ទៀង បានតែងតាំងដំឡើងឋានៈព្រះអង្គពីព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត ទៅជាព្រះគ្រូសង្ឃសត្ថា…

បទនគររាជ

ភ្លេងជាតិខ្មែរ Khmer National Anthem ១​~ សូម​ពួក​ទេព្ដា​ រក្សា​មហាក្សត្រ​យើងឱ្យ​បាន​រុងរឿង​ ដោយ​ជ័យ​មង្គល​ សិរីសួស្ដីយើង​ខ្ញុំ​ព្រះអង្គ​ សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​នៃ​ព្រះ​នរបតី​ វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្មគ្រប់​គ្រង​ដែន​ខ្មែរ បុរាណ​ថ្កើងថ្កាន។ ២~ ប្រាសាទ​សិលា​ កំបាំង​កណ្ដាល​ព្រៃគួរ​ឲ្យ​ស្រមៃ នឹក​ដល់​យសសក្ដិ​ មហា​នគរជាតិ​ខ្មែរ​ដូច​ថ្ម​ គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរយើង​សង្ឃឹម​ពរ​ ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជាមហា​រដ្ឋ​កើត​មាន យូរ​អង្វែង​ហើយ។ ៣~ គ្រប់​វត្ត​អារាម​ ឮ​តែ​សូរស័ព្ទ​ធម៌សូត្រ​ដោយ​អំណរ​ រំឭក​គុណ​ពុទ្ធសាសនាចូរ​យើង​ជា​អ្នក ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតាគង់​តែ​ទេវតា​ នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យដល់​ប្រទេស​ខ្មែរ ជា​មហានគរ។ -បទនគររាជ និពន្ធ​ដោយ​សម្ដេចព្រះ​សង្ឃរាជ…