ញាតិកា ឬ ញាតកា?

សូមអនុញ្ញាតនិយាយបន្ដិចចុះការនិយាយរបស់ខ្ញុំនេះក៏មិនដឹងឮបានឆ្ងាយដែរ ព្រោះប្រិយមិត្តដែលចូលមកអានម្ដងៗ ឃើញមានតែម្ភៃ-សាមសិបនាក់ប៉ុណ្ណោះ ខ្មែរពេញមួយពិភពលោកទាំងព្រះសង្ឃទាំងគ្រហស្ថ និយាយភាសាខ្មែរខុសដូចៗ គ្នាទេដឹង ? ជាពិសេសពេលឱ្យពរក្នុងពិធីបុណ្យផ្សេង ៗ !!! “ញាតិកា” ហើយថែមទាំង “ប្រាំពីរសន្ដាន” ទៀត !!! ១- ពាក្យថា ញាតិកា មិនមានក្នុងភាសាខ្មែរទេដឹង? មានតែ…

ស្រីនិងប្រុសដូចប្រេងនិងភ្លើង

បុរាណភាសិត(២២) …. រឿងដែលដឹងទាំងអស់គ្នា បុរាណបណ្ឌិតលោកបាននិពន្ធបទកវីទុកសម្រាប់ដាស់តឿនទុកសូមកំសាន្ដអារម្មណ៍ដោយមនសិការនឹងគាថានោះ មានសេចក្ដីទាំងស្រុងដូចតទៅនេះ-(ភាសាបាលីសរសេរដោយតួអក្សរភូមានិងតួអក្សរខ្មែរ) ဃတကုမ္ဘသမာ နာရီ၊တတ္တင္ဂာရ သမော ပုမာ။တသ္မာ ဃတဉ္စ အဂ္ဂိဉ္စ၊နေကတ္ရ ထပယေ ဗုဓော။ ឃដកុម្ភសមា នារី,តត្តង្គារសមោ បុមា;តស្មា ឃដញ្ច អគ្គិញ្ចនេកត្រ ឋបយេ ពុធោ។…

ឈាន ២, ៤, ៥, ៨

គោលធម៌ស្ដីអំពីឈានផ្សេងៗ ដែលមានសម្ដែងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា គួរសិក្សាដើម្បីឱ្យយល់ភាពផ្សេងគ្នា និងឱ្យយល់ថា ឈានមួយណាបានដល់ឈានប្រភេទណាជាដើម ខ្ញុំនឹងសរសេរឱ្យខ្លីបំផុតដើម្បីកុំឱ្យកើតការយល់ច្របូកច្របល់ ។——————————-ឈាន ២ (ការសម្លឹង, ការសម្លឹងពិចារណាដោយចិត្តដែលជាសមាធិផ្ដោតចំពោះ – Jhāna: meditation; scrutiny; examination)១. អារម្មណូបនិជ្ឈាន (ការសម្លឹងអារម្មណ៍ បានដល់សមាបត្តិ ៨ គឺ…

កាម ២, កាមគុណ ៥

កាម ២ (សេចក្ដីពេញចិត្ត, ចំណង់, សេចក្ដីប្រាថ្នា, ធម្មជាតិដែលជាទីពេញចិត្តជាទីប្រាថ្នា – Kāma: sensuality)   ១. កិលេសកាម (កិលេសដែលធ្វើឱ្យពេញចិត្ត, ចំណង់ដែលជាតួកិលេស – Kilesa-kāma: subjective sensuality) ២. វត្ថុកាម…

មិលិន្ទបញ្ហា(៥)

Milinda’s Questions(5) – ទស្សនៈអ្នកប្រាជ្ញចំពោះគម្ពីរមិលិន្ទបញ្ហា(ត) វី. ត្រេងក៍នើរ៍ (V. Trenckner) ដែលជាអ្នកបរិវត្តមិលិន្ទបញ្ហាចេញជាតួអក្សររ៉ូម៉ង់មុនគេ (ព.ស. ២៤២៣ គ.ស. ១៨៨០) បានពោលថា មិលិន្ទបញ្ហាត្រូវបានរចនាឡើងប្រហែលគ្រិស្ដសករាជទី ១ ហើយបានសន្និដ្ឋានថា ច្បាប់ដើមជាភាសាសំស្ក្រឹត ព្រោះប្រើពាក្យចាប់ផ្ដើមថា “តម…

បន្ថយប្រមាទ

បន្ទោបង់សេចក្ដីប្រមាទខ្លះ!!! ស្រវឹង ៣ យ៉ាងគឺ– (យោព្វនមទោ)ការស្រវឹងក្នុងវ័យថាខ្លួននៅក្មេង– (អរោគមទោ)ការស្រវឹងក្នុងខ្លួនថាជាអ្នកគ្មានរោគ– (ជាតិមទោ)ការស្រវឹងក្នុងជាតិមានយសស័ក្ដិខ្ពង់ខ្ពស់ជាដើម ។ ស្រវឹងទាំង ៣ នេះជាហេតុបណ្ដាលឱ្យមនុស្សភ្លេចខ្លួន កើតសេចក្ដីប្រមាទថាខ្លួន មិនទាន់ចាស់ មិនឈឺមិនស្លាប់ មិនបានពិចារណាដល់ការពិតរបស់ជីវិត ខំស្វែងរកសន្សំតែទ្រព្យដែលមិនអាចនាំទៅបរលោកជាមួយខ្លួនបាន មិនខំស្វែងរកសន្សំទ្រព្យសម្រាប់ជាស្បៀងដែលនឹងទៅកាន់បរលោកជាមួយខ្លួន បុរាណបណ្ឌិតបានឈ្វេងយល់ការពិតដូច្នេះហើយ ទើបលោកខំនិពន្ធភាសិតសម្រាប់ទុកសម្រាប់ដាស់តឿនបន្ទោបង់សេចក្ដីស្រវឹងទុកជាច្រើន ។…

ព្រះធម៌របស់ព្រះចមមុនី

សូមឧទ្ទិសបុណ្យដែលកើតឡើងអំពីផុស្ដនេះ ថ្វាយជាព្រះរាជកុសលចំពោះសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ។ តាមសំណេររបស់លោកកុល ភួង ក្នុងសៀវភៅគាថាធម្មបទប្រែ ដែលគាត់បានប្រែជាកំណាព្យថា គាត់បានគាថាដែលខ្ញុំនឹងផុស្ដខាងក្រោមនេះពីសម្ដេចក្នុងព្រះវិហារវត្តឧណ្ណាលោម គាត់សរសេរក្នុងលក្ខណៈរលឹកដល់ព្រះអង្គក្នុងឋានៈជាគ្រូ មិនដឹងជាមានអស់លោកណាដែលនៅក្នុងហេតុការណ៍ថ្ងៃនោះនៅរស់រានមានជីវិតនៅឡើយឬទេ… ខ្ញុំសូមអនុញ្ញាតធ្វើនាទីក្នុងនាមនៃសិស្សរបស់ព្រះអង្គ ។ ខ្ញុំបានអានគាថានេះយូរឆ្នាំមកហើយកាលបានអានគម្ពីរ “សុពោធាលង្ការ” ជាលើកដំបូង ។ គម្ពីរនេះជាកវីនិពន្ធស្ដីអំពីការចងក្រងឆន្ទភាសាបាលី…

មាតា គឺម៉ែ

យកប្រយោជន៍ខ្លឹមសារខ្លះរៀនកំសាន្ត បានប្រយោជន៍ យល់អត្ថន័យពិត…. ប្រភពនៃពាក្យថា មាតា មាន + រាតុ = មា›ម + រាតុ› -ាតុ = មាតុមាតុ + សិ (បឋមាវិភត្តិ) = មាតា…