ព្រះពុទ្ធដីកាក្នុងគម្ពីរ

ព្រះពុទ្ធដីកាក្នុងគម្ពីរធម្មបទដ្ឋកថា ត្រាស់ថាៈ យោ ច វស្ស សតំ ជីវេ ទុស្សីលោ អសមាហិតោ ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ប្រែថាៈ ការរស់នៅត្រឹមតែមួយថ្ងៃ នៃអ្នកមានសីល និងឈានឧត្តម ក៏ប្រសើរជាង ការរស់នៅអស់រយឆ្នាំ…

រឿង មដ្ឋកុណ្ឌលី

☸️ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ទ្យព្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង…

អ្នកមានបុណ្យធ្វើទុកហើយ

អ្នកមានបុណ្យធ្វើទុកហើយ ព្រះសាស្តាទ្រង់ត្រាស់សម្តែងសរសើរអំពីបុគ្គល អ្នកមានបុណ្យធ្វើទុកហើយ ដោយគាថាយ៉ាងនេះថា៖ ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ បុគ្គលអ្នកមានបុណ្យធ្វើទុកហើយដោយល្អ រមែងត្រេកអររីករាយក្នុងលោកទាំពីរគឺ ត្រេកអររីករាយ…

រឿង ព្រះចក្ខុបាលត្ថេរ

☸️ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន…

ព្រះពុទ្ធសម្តែងថា

ព្រះពុទ្ធជាម្ចាស់ត្រាស់សម្តែងថាៈ នហិ ធម្មោ អធម្មោ ច ឧភោ សម វិបាកិនោ អធម្មោ និរយំ នេតិ ធម្មោ ចាបេតិ សុគតិ ។ ប្រែថាៈធម៌ពីរប្រការគឺ “បុណ្យនិងបាប ” ឱ្យផលមិនស្មើគ្នាទេ ។…

រឿង ស្រះ​យក្ខ​ឡោម

នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ទៅ​ទស្សនា​ស្រះ​យក្ខ​ឡោម​ឡើយ, សម​បើ​សព្វ​ថ្ងៃ​នេះ នៅ​ឡាបានសៀក មាន​ការ​រៀបចំ​ភូមិ​ស្រុក​ល្អ​ផង ដូច​ជា​មាន​ផ្សារផ្សោ…

រឿង សត្វ​ក្អែក​ការ​កូន

សេចក្ដី​ដំណាល​ថា: មាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូរ​ស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី សាច់​គ្រប់​មុខ​ទាំង​អស់ ដើម្បី​យក​មក​រៀបចំ​ទទួល​ភ្ញៀវ​សត្វ ។ លុះ​ដល់​ថ្ងៃ​កំណត់​រៀបចំ ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី​ទាំង​ពីរ​ហើយ…