រឿង​សត្វ​សំពោច និង​មាន់​ចែ

មាន​សត្វ​សំពោច ១ ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​នៅ​លើ​ប្រគាប​ឈើ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់ ទើប​និយាយ​ជា​កល ឧបាយ​មុសាវាទ​ថា « នែ​មាន់​ចែ​ជា​សំឡាញ់​អើយ ! អើ​ឥឡូវ​អញ​កាន់​ព្រះអាជ្ញា ព្រះ​មហិស្សរាធិបតី ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្ដា​ពួក​សត្វ ដែល​ជា​ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា ឲ្យ​ព្រមព្រៀង​ជា​នឹង​គ្នា ចាប់​ដើម​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ, នែ​មាន់​ចែ យើង​បាន​សុខ​សប្បាយ​ហើយ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា ឥឡូវ​នេះ…

លោក​គ្រូ​ចៅ​អធិការ​និង​សិស្ស​ពីរ​នាក់

ដកស្រង់ចេញពី គតិលោកភាគទី៥ មាន​លោក​សង្ឃ​អង្គ ១ ជា​ចៅអធិការ នាំ​ក្មេង​ពីរ​នាក់​ជា​កូន​សិស្ស​ចេញ​ចាក​អារាម​ទៅ​ព្រៃ ដើម្បី​នឹង​ទិញ​ឈើ​ធ្វើ​កុដិ កូន​សិស្ស​ក៏​ស្ពាយ​កញ្ចប់​ចង្ហាន់​យក​ទៅ ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់។ លុះ​ទៅ​ដល់​ត្រពាំង ១ មាន​ទឹក​ដ៏​ថ្លា​ស្អាត មាន​រុក្ខជាតិ​ដុះ​ជិត​ជុំ ម្លប់​ត្រសុំ​សប្បាយ ជួន​ពេល​ថ្ងៃ​ត្រង់ លោក​សង្ឃ​នោះ ចូល​ឈប់​ប្រារព្ធ​នឹង​ឆាន់​បាយ ទើប​ក្មេង​ទាំង ២ នាក់…