រឿង ដើមភ្លៅនាង

គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ។ ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយ…

រឿង ភ្នំ​នាង​កង្រី (នៅ​ខេត្ត​កំពង់ឆ្នាំង)

នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ភ្នំ ១ ខ្ពស់ ជាង​គេ មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដូច​មនុស្ស​ដេក​សណ្ដូក​ខ្លួន ។ នៅ​លើ​ភ្នំ​នោះ មាន​រុក្ខ​ជាតិ​តូច​ធំ​ដុះ​ជា​ច្រើន ដូច​ភ្នំ​ឯ​ទៀត​នៅ​ជុំ​វិញ​នោះ​ដែរ តែ​ប្លែក​ជាង​គេ​ត្រង់​ចង្កេះ​ភ្នំ​នោះ​មាន​ដុះ​ម្អម​ដុះ​ច្រើន​ណែន​ណាន់​តាន់​តាប់, អ្នក​ស្រុក​នៅ​ជុំ​វិញ​ភ្នំ​នោះ​គេ​មិន​បរិភោគ​ម្អម​នោះ​ទេ ព្រោះ​គេ​ឮ​ចាស់​ៗ ដំណាល​ថា ភ្នំ​នោះ​កើត​ពី​រូប​នាង កង្រី​យក្ខិនី ជា​មហេសី ព្រះ​ពុទ្ធិសែន…

រឿង​កំណើត​សត្វ​ឆ្មា

អតីតេ ក្នុង​កាល​នោះ​មាន​មហា​ឥសី​មួយ​អង្គ គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ វុឌ្ឍីបព៌ត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជា​អង្វែង​ឆ្នាំ​មក ។ នៅ​កន្លែង​នោះ មាន​ស្រះ​បួន​គឺ​ទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និង​ឧត្តរ ១ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា មាន​ដុះ​ឈូក​ក្រហម​ឈូក​ស…

រឿង ឆ្កែមើលឃើញខ្មោច

ជាហេតុភេទស្រុក ខ្ញុំបាទធ្លាប់បានឮម្ដាយនឹងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់ៗ គ្នា ព្រោះឆ្កែមើលឃើញខ្មោច ។ ដំណើរចាស់ៗថា…

រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យ(១) នៅ​ខេត្ត​កំពង់​ចាម

តាម​ដង​ផ្លូវ​ជាតិ​លេខ ៧ ពី​ក្រុង​ភ្នំ​ពេញ​ទៅ​កំពង់ចាម ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​ទី​ប្រជុំ​ជន​កំពង់ចាម មាន​ផ្លូវ​មួយ​ចូល​ទៅ​ខាង​លិច ប្រមាណ​ជា ៣០០ ម៉ែត្រ​ប៉ុណ្ណោះ មាន​កំពែង​ថ្ម​បាយ​ក្រៀម ប្រកប​ដោយ​ក្លោង​ទ្វារ​បាក់​បែក​រុះ​ធ្លាក់​អស់​ជា​ច្រើន ។ បរិវេណ​កំពែង​នេះ អ្នក​ស្រុក​ហៅ​ថា ” វត្ត​នគរ​បាជ័យ ” ឬ​ហៅ​ខ្លី​កាត់​ថា…

រឿង ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ ខេត្តបាត់ដំបង នៅចម្ងាយផ្លូវប្រមាណ ១២០ គ.ម. ទិសខាងជើងនៃក្រុងបាត់ដំបង ។ ពីដើមមក តំបន់នេះ ស្ថិតនៅក្នុងអាថ៌កំបាំងណាស់ ព្រោះផ្លូវទៅមក ជាផ្លូវរទេះ រថយន្តពុំអាចធ្វើដំណើរបានឡើយ មានតែអ្នកស្រាវជ្រាវខ្លះៗ ដែលខិតខំតស៊ូ ធ្វើដំណើរឲ្យបានទៅដល់ទីនោះ តែទៅបានដោយលំបាក គឺត្រូវប្រើរទេះគោ…

លោក​អភិធម្ម និង​លោក​មាតិកា​នៅ​ពេល​ដង្ហែ​សព

មាន​រឿង​និទាន​ថា : ក្នុង​អតីត​សម័យ​ព្រេង​នាយ មាន​ព្រះ​រាជា​មួយ​អង្គ ទ្រង់​សោយ​រាជ្យ​នៅ​នគរ​ណោងស្នោ “ស្យាម​ប្រទេស” ព្រះ​រាជា​អង្គ​នេះ ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ជ្រះ​ថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង តែង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ជា​អចិន្ត្រៃយ៍ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រាប់​អាន​ស្និទ្ធស្នាល នឹង​ព្រះ​សង្ឃ ដែល​គង់​នៅ​វត្ត​មួយ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ណាស់ ទ្រង់​តែង​ផ្គត់​ផ្គង់​ព្រះ​សង្ឃ ដោយ​ខាទនីយាហារ​រាល់​ថ្ងៃ ពុំ​ដែល​ខក​ខាន​ឡើយ ។ លុះ​កាល​ក្រោយ​មក ព្រះ​រាជា​អង្គ​នោះ ទ្រង់​ប្រឈួន​យ៉ាង​ធ្ងន់ ។ ពេទ្យ​ហ្ម​នានា…

ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់

មាន​រឿង​បុរាណ​ដំណាល​ត​ៗ គ្នា​មក​ថា មាន​បុរស​ម្នាក់ នៅ​ជា​មួយ​នឹង​ប្រពន្ធ តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រក​ស៊ី​បាន​មាស​មួយ​បាទ តែ​គ្មាន​កូន​សោះ ។ ប្ដី​ប្រពន្ធ​នេះ​ផ្ដាំ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “បើ​អ្នក​ណា​ស្លាប់​មុន ត្រូវ​យក​មាស​នេះ​ដាក់​មាត់​អ្នក​នោះ” ។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន ប្ដី​ស្លាប់​មុន​ទៅ ។ ប្រពន្ធ ក៏​យក​មាស​នោះ​ដាក់​ក្នុង​មាត់​ប្ដី ហើយ​យក​ខ្មោច​ប្ដី​ទៅ​បូជា ។ ភ្លើង​ឆេះ​រលាយ​មាស​នោះ​អស់…