ព្រះធម៌បើពោលជាគូ

ព្រះធម៌បើពោលជាគូ ផ្នែកកុសល និងអកុសល ចាត់ជាគូៗមានដូចតទៅនេះៈ ១- បមាទធម៌ ២- អប្បមាទធម៌ ១- លោកិយធម៌ ២- លោកុត្តរធម៌ ១- កុសលធម៌ ២- អកុសលធម៌ ១- កល្យាណធម៌ ២- បាបធម៌…

នមស្ការ បាលី-ប្រែ សង្ខេប

ធម៌នមស្ការបាលី-ប្រែ Namaska Balei-Preir Chanting មានអក្សរ សូធ្យដោយព្រះសង្ឃ វត្តខេមររតនារាម ៣អង្គ (ព្រះភិក្ខុ កៅ ពុទ្ធា – ព្រះភិក្ខុ ថុក ភា និង ព្រះភិក្ខុ វ៉ា ហៀន)

បកិណ្ណកកាព្យ

គ្រប់វិនាទីដែលឈានទៅមុខ នាំយកសុខ-ទុក្ខទៅគ្រប់ដង្ហើម រុក្ខាក្រៀមស្វិតត្បិតឃ្លាតសន្សើម អ្នកភ្លេចរឿងដើមព្រោះមានរឿងថ្មី។ កន្លង់ឃ្លាតផ្កាព្រោះអស់ទឹកដម ស្នេហ៏លែងថ្នាក់ថ្នមព្រោះអស់ភក្តី ភ្លេចពាក្យសម្បត់ព្រោះក្បត់សម្តី ច័ន្ទឃ្លាតរាត្រីព្រោះតែរាហ៊ូ។ សមុទ្ទមិនស្ងាត់ព្រោះមានរលក បុព្វេសាងមកទើបបានជាគូ អស់ក្តីសង្ឃឹមព្រោះឃ្លាតតស៊ូ អ្នករៀនឃ្លាតគ្រូព្រោះមានឧបសគ្គ។ ចិត្តធ្លាប់ស្មោះសល្អជាអនេក ប្រែប្រួលថ្ងៃស្អែកក៏ព្រោះតែប្រាក់ លោភលន់វង្វេងព្រោះតែមោហៈ ខូ​ចខាត់គ្រោះថ្នាក់ព្រោះតែកំហឹង។ កើតក្តីលំអៀងព្រោះមិនលំអិត ធ្ងន់តែម្ខាងពិតត្បិតព្រោះមិនថ្លឹង បោះបង់ចោលសាច់ព្រោះតែហេតុឆ្អឹង អ្នកកើតក្រោធខឹងព្រោះឃ្លាតខន្តី។…

បណាមគុណ

អហំនមេ ផ្គងចិត្តមិនរេ លើកហត្ថកំបង់ ឆ្ពោះអង្គពុទ្ធា ធម្មាផូរផង់ សាវកស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ។ វរវន្ទិត្វា អោនអង្គសិរសា ចិន្តាលំអុត មាតាបិតា ថ្លៃថ្លាបំផុត អ្នករក្សាបុត្ត ឲ្យផុតទុក្ខា។ នមាមិហំ រលឹកនឹកខ្លាំង តាំងជាប់ចិន្តា ដល់គុណលោកគ្រូ វិញ្ញូអាចារ្យ លោកដឹកហត្ថា…

ល្បើក​ច្បាប់​សង្ឃ

បណ្តាំក្រមង៉ុយ ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា សម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់ នមស្ការ​គោរព​រំឭក​គុណ។ ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថ កំពូល​ផុត​ជាតិ​ជាង​មហាជន សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យ សម្បូណ៌​លើស​លន់​លុប​លោកា។ លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាច ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការ បន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់។ ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃ ប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិ ឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល។ ចែក​ចេញ​ជា​កង​សិក្ខាបទ កំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ) មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិល…

ប្រាសាទសំបូរព្រៃគុក

+.ទីតាំងភូមិសាស្រ្ត ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។ +.ប្រវត្តិនៃការកសាងប្រាសាទសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា…