អរិយបុគ្គល ២

អរិយបុគ្គល ២ (បុគ្គលអ្នកប្រសើរ, បុគ្គលអ្នកបានសម្រេចធម៌ពិសេស តាំងតែអំពីថ្នាក់សោតាបត្តិមគ្គឡើងទៅ, អ្នកជាអារយៈតាមន័យក្នុងព្រះពុទ្ធសាសនា – Ariya-puggala: noble individuals; holy persons)

១. សេខៈ (ព្រះសេខៈ, អ្នកនៅត្រូវសិក្សាទៀត បានដល់ព្រះអរិយបុគ្គល ៧ ខាងដើមក្នុងចំនួន ៨ – Sekha: the learner)

២. អសេខៈ (ព្រះអសេខៈ, អ្នកមិនបាច់សិក្សាទៀត បានដល់អ្នកសម្រេចអរហត្តផលហើយ – Asekha: the adept)

ព្រះអរិយបុគ្គលទាំង ២ នេះ ក្នុងព្រះបាលីអាគតដ្ឋាន ហៅថា ទក្ខិណេយ្យបុគ្គល ២ ។

———————-

គោលធម៌ខាងលើនេះ ជាគោលដែលពុទ្ធសាសនិកជនត្រូវយល់ឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវសិក្សាគោលធម៌ដែលទាក់ទងយោងភ្ជាប់គ្នានឹងគោលព្រះសេខៈ-ព្រះអសេខៈនេះជាច្រើនទៀត ខ្ញុំនឹងខំផុស្ដភ្ជាប់គ្នាឱ្យបានយល់តទៅទៀតតាមសមគួរ បើសិក្សាដោយខ្លួនឯង ទម្រាំនឹងយោងជាប់គ្នាបាន ត្រូវប្រើពេលច្រើនណាស់ ខ្ញុំមានបទពិសោធដោយខ្លួនឯងក្នុងរឿងនេះ ។

តាមអារាមប៊យ
១៩ កុម្ភៈ ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram