សាមគ្គីភេទ

6- សាមគ្គីភេទ

សាមគ្គីភេទ     ជាមូលហេតុ     បើកឱ្យសត្រូវ
ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ
ក៏កែពុំបាន ។

ដូចរដ្ឋវជ្ជី  មានសាមគ្គី     តាំងពីបុរាណ
វស្សការៈ  មន្ត្រីឈ្លានពាន ប្រើល្បិចចូលបាន
ញុះញង់ខ្ទេចខ្ទី ។

យកបានប្រទេស ដែលគេប្រហែស ឱ្យបែកសាមគ្គី
ប្រើខ្សឹបងាយៗ    ឥតចាយរូបីយ៍   ថែមទាំងមានល្បី
ថាឈ្លាសទៀតផង ។
(រឿងរដ្ឋវជ្ជីមានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹបរបស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ)

ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត
ធ្វើសាមគ្គី       ឱ្យខូចបង់សៀត    បែកហើយផ្សារទៀត
ពុំងាយជិតឡើយ ។ល។
————————-

សាមគ្គីភេទ (សាម៉័ក-គី-ភេត) ន. (បា.) ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឱ្យជាដរាប ។ (ខាងលើជាព.កា. ថ្លែងពីទោសនៃសាមគ្គីភេទ)
ប្រភពៈ វ. ជ.ណ. ទំព័រ ១៣៣៣

តាអារាមប៊យ
១៨ កុម្ភៈ ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram