វីរសមណៈសង្ឃ ឈឹម ស៊ុមន៍

ជីវប្រវត្តិវីរសមណៈសង្ឃ ឈឹម ស៊ុមន៍
វិរសមណ ឈឹម ស៊ុមន៍
Devider
Biography

ជីវប្រវត្តិលោក ឈឹម ស៊ុមន៍

 ជីវប្រវត្តិលោក ឈឹម ស៊ុមន៍
                                                                ក. ជីវប្រវត្តិ
-លោកសាស្រ្តាចារ្យ ឈឹម ស៊ុមន៍ កើតក្នុងឆ្នាំ១៩០៥ ព.ស ១៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
                        -លោកបានសាងផ្នួស  បួសជាសាមណេរក្នុងអាយុ  ១២ឆ្នាំ  ​​( ព.ស២៤៦២ )  ​​បានសិក្សា  ក្នុង ដំណាក់ លោកគ្រូអាចារ្យ កន   នៅឃុំវាល ស្រុកគងពិធី ( កំពង់ស្ពឺ )  ដែលជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងជំនាន់ នោះ ។
                        -អាយុ ២០ឆ្នាំ(ព.ស២៤៧០)បានចូលរៀនមូលកច្ចាយនៈវេយ្យាករណ៍និងសម្ព័ន្ធម្តងទៀត​ក្នុង ដំណាក់ព្រះតេជព្រះគុណវិភទ្ទញ្ញាណ  សោម​  ឡុច  ​( មហា៤ប្រយោគ ) វត្តលង្កា  ក្រុងភ្នំពេញ ។   លោកបាន បង្រៀន សម្ព័ន្ធតួយ៉ាងកណ្តាលតាមបែបសម្ព័ន្ធរបស់លោកឧកញ្ញ៉ា សុត្តន្តប្រីជាឥន្ទ 
                        -អាយុ ២១ឆ្នាំ ​(ព.ស២៤៧១)  ឧបសម្បទាជាភិក្ខុភាវៈ   ជាសិស្សបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ។ ​លោកសាស្រ្តាចារ្យ បានរៀនផ្ទាល់ពី សម្តេចព្រះមហាសុមេធាធិបតី  ( ជោតញ្ញាណជួន ណាត ) ព្រះសង្ឃរាជ   គណៈ មហានិកាយ  កាលនៅជាព្រះគ្រូសង្ឃសត្ថា សាស្រ្តាចារ្យបាលីជាន់ខ្ពស់ ។   លោក បានប្រលងជាប់សា លាបាលីជាន់ខ្ពស់  ។   លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់   ហើយបានធ្វើជា គ្រូឧទ្ទេសាចារ្យបង្រៀន បាលី នៅវត្តលង្កាកុសុមារាមក្រុងភ្នំពេញ អស់រយៈពេល៥ឆ្នាំ ។
                        -លោកបានបង្រៀនវិជ្ជាខ្មែរ  ដល់សិស្សមកពីយៀកណាមខាងត្បូង   និងសិស្សមកពីលាវ និង កូនចៅពួកទាហាន ។
ឋានៈ  និងតួនាទី  ដែលលោកទទួលបាន ៖
                        -ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
                        -ជាសមាជិក ក្រុមជំនុំបកប្រែព្រះត្រៃបិតក
                        -ជាសាស្រ្តាចារ្យ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ
                        -ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ ។
            លោកសាស្រ្តាចារ្យ ឈឹម ស៊ុមន៍ បានលាចាកសិក្ខាបទមកជាគ្រហស្ថនិងមានភរិយាឈ្មោះនុត សៀក មានកូនប្រុសម្នាក់ឈ្មោះ ឈឹម សាមេធ បម្រើការនៅសម្លេងវិទ្យុ សហរដ្ឋអាមេរិកបច្ចុប្បន្ន​។
            លោកបណ្ឌិតមហា ឈឹម ស៊ុមន៍ បានអនិច្ចធម្មនៅឆ្នាំ ( ១៩៧៥? )  ។

                        ខ. ស្នាដៃការតែងនិពន្ធក្បួនច្បាប់មាន ៖
                                    ១. ធម្មបទកថា នានានិទាន(អាគារវិន័យ)
២. វេយ្យាករណ៍បាលី
                                    ៣. ប្រស្នាវិន័យភាគ១,២,៣,៤
                                    ៤. ពុទ្ធប្រវត្តិកថា(ប្រវត្តិទី១នៃពុទ្ធសាសនា)
                                    ៥. អធិប្បាយគាថាធម្មបទភាគ១,២,៣,៤
                                    ៦. ឧភយពាក្យវិលា សិនី ភាកឮគ១ខ្មែរ-បាលី១,២
                                    ៧. ជាតកធម្មបទ(គំរូតែងរឿង)
                                    ៨. វិជ្ជាគុណកថាពាក្យកាព្យ
                                    ៩. ទសានុស្សតិ និងព្រះត្រៃ លក្ខណ៍
                                    ១០. វិធីសម្ព័ន្ធ សង្ខេប
                                    ១១. អត្ថនិងទស្សន៍ការពន្យល់សេចក្ដីនៃពាក្យ(បរមត្ថ)
                                    ១២. បញ្ញាសជាតក
                                    ១៣. កុម្ភជាតក
                                    ១៤. ពុទ្ធឃោសចារ្យប្រវត្តិ
                                    ១៥. សង្គហធម៌៤ប្រការ
                                    ១៦. អធិប្បាយសុភាសិត(កាព្យបទផ្សេង)
                                    ១៧. ប្រវត្តិសម្ដេចព្រះធម្មលិខិតល្វីឯម
                                    ១៨. គោត្តមប្រវត្តិ(ពាក្យកាព្យ)
                                    ១៩. ពុទ្ធប្បវត្តិកថា និងសង្គីតិ ប្រវត្តិ(ប្រវត្តិទី២)
                                    ២០. រឿងសម្រាំង(ការអានសរសេរតាមសូត្រ)
                                    ២១. អត្ថនិទស្សន៍ភាគទី២ បទានុក្រមក្នុងទសជាតក
                                    ២២. សង្ខេបទសជាតកសម្រាប់ថ្នាក់ទី២-ទំនើប
                                    ២៣. ធម្មាធម្មកថា (របៀបទេសនា)
                                    ២៤. ពហុការធម្មកថា
                                    ២៥. សប្បុរិសធម្មកថា
                                    ២៦. ខេមា ខេមសរណធគមន៍
                                    ២៧. បុណ្ណោវាទសូត្រ
                                    ២៨. វិធុរោវាទ
                                    ២៩. កម្មបទកថា
                                    ៣០. ព្រះពុទ្ធសាសនា
៣១. ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា    និងទស្សនាវដ្ដីពន្លឺពុទ្ធចក្រមិត្តសាលាបាលី   ពុទ្ធិកសិក្សា ។
                        គ. ទំនោរ
                             អ្នកនិពន្ធ មានទំនោរទៅរកព្រះពុទ្ធសាសនា ដោយសារបុព្វហេតុ អ្នកនិពន្ធផ្ដើមរឿងបាន រំលឹកគុណ ព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌  ព្រះសង្ឃ ។  ពុទ្ធសាសនិកជនទាំងឡាយអាច បំបាត់ភាពល្ងង់ខ្លៅ   បានដោយសារព្រះធម៌   ហើយជាយានចម្លងមនុស្សទៅរកភាពត្រចះត្រចង់នោះ   ដោយសារព្រះសង្ឃជាអ្នក ផ្ដល់ឳវាទ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).