បុរស/ស្រ្ដីដែលដូចផ្កាចារ

បុរាណភាសិត (២)

ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង, ២. ភូមា, ៣. ទេវនាគរី (ឥណ្ឌា), ៤. អក្សរខ្មែរ ។

Rūpayobbanasampannā
visālakulasambhavā
Vijjāhīnā na sobhanti
niggandhā iva kiṁsukā.

ရူပ-ယောဗ္ဗန-သမ္ပန္နာ၊
ဝိသာထ-ကုထ-သမ္ဘဝာ။
ဝိဇ္ဇာ-ဟီနာ န သောဘန္တိ၊
နိဂန္ဓာ ဣဝ ကိံသုကာ။

रूप-योब्बन-सम्पन्‍ना,
विसाथ-कुथ-सम्भवा।
विज्‍जा-हीना न सोभन्ति,
निगन्धा इव किंसुका॥

រូបយោព្វន្នសម្បន្នា
វិសាលកុលសម្ភវា
វិជ្ជាហីនា ន សោភន្ដិ
និគ្គន្ធា ឥវ កឹសុកា ។

បុរសស្ដ្រីដែលបរិបូណ៌ដោយរូបសម្បត្តិនិងវ័យ
ទោះកើតក្នុងត្រកូលជាន់ខ្ពស់,
បើខ្វះចំណេះវិជ្ជា ក៏មិនសង្ហាស្អាត
ដូចផ្កាចារគ្មានក្លិនដូច្នោះ ។

តាមអារាមប៊យ
ខែធ្នូ ទី ១៦, ២០១៧
—————
កំណត់ហេតុៈ គាថាខាងលើនេះ ប្រធានជាពហុវចនៈ ប៉ុន្ដែក្នុង លោកនិតិ តួអក្សរខ្មែរ(របស់ព្រះតេជគុណ អ៊ុក ជា វជិរញ្ញាណភយវង្ស អតីតក្រុមជំនុំព្រះត្រៃបិដក)ជាឯកវចនៈ និងខុសគ្នាត្រង់ វិជ្ជា ហីនោ ន សោភតិ ។

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram