នយោបាយ

នយោបាយ ?

√នី(=នាំ) + ឧបាយ = នយោបាយ

————————

ដូររូបរាងថ្មី(រូបសិទ្ធិ)
– ព្រឹទ្ធស្រៈ អី ខាងលើ នី ធាតុ ជា យ, នី › នយ (អ.ថ. នៈយៈ មានសំឡេងស្រៈ អៈ តែមិនឃើញរូប) ហើយលុបស្រៈ អៈ របស់ (ន)យ, អក្សរ យᴓ លែងមានសំឡេងហើយ(សញ្ញា ᴓ នេះនៅខាងៗតួអក្សរណា សន្មតថាអក្សរនោះគ្មានសំឡេងទៅចុះ)
– ព្រឹទ្ធស្រៈ ឧ(បាយ) ជា ឱ(បាយ), ឧបាយ › ឱបាយ › ោបាយ

ទីបញ្ចប់ៈ នយᴓ + ោបាយ = នយោបាយ (បញ្ចូលស្រៈ ោ ទៅឱ្យ យᴓ)

នយោបាយ = ឧបាយនៃការដឹកនាំ

———————

បញ្ជាក់ៈ ខ្ញុំមិនមែនអ្នកចេះអីច្រើនទេ ហើយក៏មិនមែនគ្រូអក្សរសាស្ដ្រខ្មែរដែរ ខ្ញុំជាកម្មកររកទទួលទានព្រឹកល្ងាច បំណងសំខាន់គឺគ្រាន់តែយកពាក្យងាយៗដែលខ្ញុំចេះខ្លះៗ មកចែករំលែកជូនប្អូនៗ ដែលមិនទាន់ចេះប៉ុណ្ណោះ ដោយខំសរសេរឱ្យខ្លីបំផុត តែអាចយល់បាន ។ សម្រាប់លោកអ្នកដែលចេះហើយ មិនចាំបាច់អានក៏បាន, ឧបាយៈ សូមស្វែងយល់អត្ថន័យក្នុងវចនានុក្រម ជ.ណ. ទំព័រ ១៨១០ ផងចុះ ។

នយោបាយប្រាសចាកហិរិឱត្តប្បៈ នឹងអបលក្ខណ៍ខ្លួនឯង
សូមអរគុណ

តាអារាមប៊យ
ខែធ្នូ ទី ២៨, ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram